Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ការរីកចម្រើនលើវិស័យបាល់ទាត់ក្នុងស្រុកស្រីស្នំរយៈពេល៤ឆ្នាំចុងក្រោយ ឆ្លុះបញ្ចាំងពីភាពលេចធ្លោលើវិស័យអប់រំ និងកីឡា

ដោយ Pothe Thun
15/02/2022
នៅក្នុង ព័ត៌មានកីឡា
ការរីកចម្រើនលើវិស័យបាល់ទាត់ក្នុងស្រុកស្រីស្នំរយៈពេល៤ឆ្នាំចុងក្រោយ ឆ្លុះបញ្ចាំងពីភាពលេចធ្លោលើវិស័យអប់រំ និងកីឡា
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជាការកត់សម្គាល់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ក្រុមកីឡាករកុមារកម្រិតបឋមសិក្សាស្រុកស្រីស្នំ ទទួលបានជើងឯករងជាប់គ្នាៗ៤ឆ្នាំ ក្នុងការប្រកួតថ្នាក់កីឡាបាល់ទាត់ថ្នាក់ខេត្ត ជាមួយនោះអត្រានៃការបោះបង់ការសិក្សាបានបន្ថយជាលំដាប់ផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ជា រតនៈ សប្បុរសជនសហការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ថ្នាក់ស្រុក ក្នុងពិធីបិទព្រឹត្តិការណ៍នេះកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ ស្ថិតនៅទីលានបាល់ទាត់នៃសាលាបឋមសិក្សាស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

បើតាមរបាយការណ៍របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក បង្ហាញថា កុមារស្ថិតក្នុងកម្រិតបឋមសិក្សា ស្រុកស្រីស្នំ ខេត្តសៀមរាប រយៈពេល៤ឆ្នាំចុងក្រោយ (២០១៧-២០២១) ជាមធ្យមមានសិស្សបោះបង់ការសិក្សា ១៦៤នាក់ ក្នុងមួយឆ្នាំ ក្នុងនោះ ៦០នាក់ ជាសិស្សស្រី។ ដោយឡែក សម្រាប់ចាប់ផ្តើមលើកដំបូងនៅក្នុងឆ្នាំ២០១២ មានក្រុមកីឡាបាល់ទាត់កុមារតែ ៥ក្រុមប៉ុណ្ណោះបានចូលរួម ដែលបច្ចុប្បន្នមានរហូតដល់ ៣៣ក្រុម រួមទាំងក្រុមមហាជន។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់ថ្នាក់ស្រុកនោះ លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ មានប្រសាសន៍ថា ការលេងកីឡា គឺចង់ឱ្យសិស្សានុសិស្សបង្កើនសាមគ្គីភាព និងមានទំនាក់ទំនងល្អរវាងគ្នា។ ការយកចិត្តទុកដាក់លើវិស័យអប់រំ និងកីឡានៅតាមសាលារៀនថ្នាក់ស្រុក និងខេត្ត ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន អំពើពាលាផ្សេងៗ នៅក្នុងសាលារៀន សហគមន៍ និងនៅទីសាធារណៈជាដើម។ តែជាយ៉ាងនេះក្ដី លោក បញ្ជាក់ថា សិស្សានុសិស្សមិនមែន លេងកីឡាតែមួយមុខប៉ុណ្ណោះទេ ប្អូនៗត្រូវតែផ្តោតលើការសិក្សាជាចំបងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

01/09/2025
ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

05/11/2024

ក្នុងពិធីបិទនោះដែរ ក៏មានការចូលរួមពីក្លឹបបាល់ទាត់ Angkor Tiger FC ដែលជាក្លិបអាជីពនៅក្របខណ្ឌកំពូលរបស់កម្ពុជាផងដែរ ដើម្បីជាការលើកទឹកចិត្ត និងសិក្សាពីសមត្ថភាពរបស់កុមារ និងយុវជន ដែលអាចមានឱកាសក្លាយជាកីឡាករអាជីពនាពេលអនាគត។

សូមបញ្ជាក់ផងដែរថា សម្រាប់លទ្ធផលនៃការប្រកួត គឹក្រុមកីឡាមហាជន៖ ផ្នែកបុរសៈ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមយុគអង្គរ FC និងចំណាត់ថ្នាក់លេខ១ ម្ចាស់ជើងឯកថ្នាក់ស្រុក បានទៅលើក្រុមព្រះខ័នFC។ ផ្នែកនារី ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមអនុវិទ្យាល័យមោង និងចំណាត់ថ្នាក់លេខ១ ម្ចាស់ជើងឯកថ្នាក់ស្រុក បានទៅលើក្រុមវិទ្យាល័យ ២៨ មករា។ និងក្រុមកីឡាសិស្សបឋមសិក្សាផ្នែកកុមារា ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមសាលាបឋមសិក្សាចំការចេក ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកម្រងប្រីយ៍ និងចំណាត់ថ្នាក់លេខ១ ម្ចាស់ជើងឯកថ្នាក់ស្រុក បានទៅលើក្រុមសាលាបឋមសិក្សាជ្រោយ។ ផ្នែកកុមារី ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមសាលាបឋមសិក្សាធ្លកត្រាំកង់ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម កម្រងប្រិយ៍ និងចំណាត់ថ្នាក់លេខ១ ម្ចាស់ជើងឯកថ្នាក់ស្រុកបានទៅលើក្រុមសាលាបឋមសិក្សាភ្នំដី។ សម្រាប់ពានរង្វាន់ជ័យលាភីសម្រាប់ក្រុមកីឡាបាល់ទាត់មហាជន ផ្នែកបុរស ទទួលបានថវិកា ៤០រៀល ផ្នែកនារី ៤០ម៉ឺនរៀល ពានរង្វាន់ជ័យលាភីកុមារថ្នាក់បឋមសិក្សា ទាំងកុមារា និងកុមារី ទទួលបានថវិកា ២០ម៉ឺនរៀលដូចៗគ្នា ព្រមទាំងសម្ភារៈកីឡាមួយចំនួនទៀតផងដែរ៕

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស និង លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: វិស័យបាល់ទាត់ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បញ្ជាការដ្ឋានយោធភូមិភាគទី៤ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ជូនដល់បងប្អូនយោធា និងនគរបាល ព្រមទាំងគ្រួសារកងទ័ព

បញ្ជាការដ្ឋានយោធភូមិភាគទី៤ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ជូនដល់បងប្អូនយោធា និងនគរបាល ព្រមទាំងគ្រួសារកងទ័ព

១០ឆ្នាំ នៃការខិតខំប្រឹងប្រែងបណ្ដុះកុមារ និងយុវជនលើវិស័យបាល់ទាត់ របស់ស្រុកស្រីស្នំ ខេត្តសៀមរាប

១០ឆ្នាំ នៃការខិតខំប្រឹងប្រែងបណ្ដុះកុមារ និងយុវជនលើវិស័យបាល់ទាត់ របស់ស្រុកស្រីស្នំ ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia រៃអង្គាសថវិកាបឋមបានប្រមាណ២០លានរៀល ពីការប្រកួតបាត់ទាត់សប្បុរសធម៌ជូនមន្ទីរពេទ្យកុមារអង្គរ

រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia រៃអង្គាសថវិកាបឋមបានប្រមាណ២០លានរៀល ពីការប្រកួតបាត់ទាត់សប្បុរសធម៌ជូនមន្ទីរពេទ្យកុមារអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.