Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងក្រុមបាល់ទាត់ហនុមានខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia នាំយកថវិកាជាង ២១លានរៀល ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ 

ដោយ Pothe Thun
17/02/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ តំណាងក្រុមបាល់ទាត់ហនុមាន របស់សាលាខេត្តសៀមរាប និងអ្នកតំណាងក្រុមហ៊ុន KW Cambodia បាននាំយកថវិកាសប្បុរសធម៌សរុបចំនួន ២១,២៨០,០០០រៀល ដែលទទួលបានពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ រវាងក្រុមបាល់ទាត់ហនុមាន និងក្រុម KW Cambodia កាលពីពេលថ្មីៗនេះ ទៅប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងក្រុងសៀមរាប ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោក កុសល មករាពិសិទ្ធ តំណាងក្រុមបាល់ទាត់ហនុមាន លើកឡើងថា ថវិកាដែលទទួលបាននាពេលនេះ គឺបានបង្ហាញពីសាមគ្គីភាព ទំនាក់ទំនងល្អ ផ្សារភ្ជាប់នឹងទឹកចិត្តសប្បុរសធម៌ ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំ មន្ត្រីសាលាខេត្ត បណ្ដាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងសប្បុរសជនក្នុង និងក្រៅខេត្តចំនួន ១៧០នាក់ តាមរយ:ក្រុមបាល់ទាត់ហនុមាន ដោយទទួលបានថវិកា ១១,២៨០,០០០រៀល ដោយឡែកខាងក្រុមហ៊ុនKW Cambodia ប្រមូលបាន១០លានរៀល។ លោករំពឹងផងដែរថា នាពេលអនាគត កីឡាក្នុងខេត្តសៀមរាប ក៏នឹងចូលរួមក្នុងការងារមនុស្សធម៌នេះ ឱ្យកាន់តែសកម្មបន្ថែមទៀត ក្រោយវិបត្តិកូវីដ-១៩ មានសភាពធូរស្រាល។

លោក សុធារ៉ា នាយកប្រតិបត្តិ KW Siem Reap បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ចំពោះការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ រវាងវិស័យឯកជន និងរដ្ឋក្នុងឱកាសនេះ។ ជាការសង្ឃឹមទុកនៅពេលខាងមុខ ក្រុមហ៊ុនរបស់លោកនឹងរៀបចំព្រឹត្តិការណ៍សប្បុរសធម៌បន្តបន្ទាប់ទៀត ដើម្បីបំផុសចលនាមនុស្សធម៌ក្នុងសហគមន៍ ពិសេសស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បង្ហាញដល់សប្បុរសជនថា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្រៅពីមានតួនាទីចម្បងថែរក្សាសុខភាព និងព្យាបាលជំងឺកុមារដោយមិនគិតកម្រៃហើយ មន្ទីរពេទ្យនេះក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសុខាភិបាលមកពីតាមបណ្ដាខេត្តនានាជារៀងរាល់ឆ្នាំ។ បន្ថែមពីនោះ មន្ទីរពេទ្យមួយនេះ ក៏បានជួយសម្រួលដល់គ្រួសារក្រីក្រ ដែលនាំកុមារមកព្យាបាលជំងឺ ឱ្យស្នាក់នៅក្នុងបរិវេណមន្ទីរពេទ្យ ដ៏ដូចជាមានការឧបត្ថម្ភថវិកាមួយចំនួនទៀតផងដែរ។

គួរជម្រាបថា ជារៀងរាល់ឆ្នាំមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ត្រូវការថវិកាជាង៦លានដុល្លារអាមេរិក ដើម្បីបន្តប្រត្តិបត្តិការរបស់ខ្លួន ក្នុងការថែទាំសុខភាព និងព្យាបាលកុមារនៅកម្ពុជាដោយឥតគិតថ្លៃ។ ថវិកាទាំងនោះ ៨០ភាគរយទទួលបានពីការរៃអង្គាសពីក្រៅប្រទេស និង២០ភាគរយនៅក្នុងប្រទេស។ ដោយឡែក ដោយសារតែវិបត្តិជំងឺកូវីដ-១៩ រយ:ពេល២ឆ្នាំចុងក្រោយនេះ (២០២០-២០២១) មន្ទីរពេទ្យបានជួបបញ្ហាថវិកាយ៉ាងខ្លាំង ដោយសារម្ចាស់ជំនួយក្រៅប្រទេសបានកាត់បន្ថយជំនួយ និងផ្អាកទាំងស្រុង។

អត្ថបទ និងរូបភាព: លោក សេង ផល្លី និងលោក អ៊ុន ណារាជ្យ កែសម្រួលដោយ លីវ សុខុន!!!

Tags: KW Cambodiaក្រុមបាល់ទាត់ហនុមាន​មន្ទីរពេទ្យ​កុមារ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុងវិន័យព្រះពុទ្ឋសាសនា ភិក្ខុណាមានកំហុសតិចតួចត្រូវសម្តែងចំពោះមុខចៅអអិការវត្ត ឬធ្វើកិច្ចបរិវាសកម្ម ដើម្បីជំរះលុបលាងទោសកំហុសនោះ

ក្នុងវិន័យព្រះពុទ្ឋសាសនា ភិក្ខុណាមានកំហុសតិចតួចត្រូវសម្តែងចំពោះមុខចៅអអិការវត្ត ឬធ្វើកិច្ចបរិវាសកម្ម ដើម្បីជំរះលុបលាងទោសកំហុសនោះ

ពិធីបុណ្យដង្ហែបុណ្យមាឃបូជា នៅក្រុងសៀមរាប សម្រាប់ឆ្នាំនេះ មានសភាពអធឹកអធម ដោយសារ គុណវ៉ាក់សាំង 

ពិធីបុណ្យដង្ហែបុណ្យមាឃបូជា នៅក្រុងសៀមរាប សម្រាប់ឆ្នាំនេះ មានសភាពអធឹកអធម ដោយសារ គុណវ៉ាក់សាំង 

គ្រឹះស្ថានអង្គរ ចាប់ផ្ដើមលក់សំបុត្រទស្សនានៅតំបន់ទេសចរណ៍ចុងឃ្នៀស បឹងទន្លេសាប ក្នុងក្រុងសៀមរាប 

គ្រឹះស្ថានអង្គរ ចាប់ផ្ដើមលក់សំបុត្រទស្សនានៅតំបន់ទេសចរណ៍ចុងឃ្នៀស បឹងទន្លេសាប ក្នុងក្រុងសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.