Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្នុងវិន័យព្រះពុទ្ឋសាសនា ភិក្ខុណាមានកំហុសតិចតួចត្រូវសម្តែងចំពោះមុខចៅអអិការវត្ត ឬធ្វើកិច្ចបរិវាសកម្ម ដើម្បីជំរះលុបលាងទោសកំហុសនោះ

ដោយ Pothe Thun
17/02/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្នុងវិន័យព្រះពុទ្ឋសាសនា ភិក្ខុណាមានកំហុសតិចតួចត្រូវសម្តែងចំពោះមុខចៅអអិការវត្ត ឬធ្វើកិច្ចបរិវាសកម្ម ដើម្បីជំរះលុបលាងទោសកំហុសនោះ
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីចូលបរិវាសកម្មកាលពីពេលថ្មីៗនេះ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប មានសង្ឃដិកាថា ជារៀងរាល់ឆ្នាំវត្តអារញ្ញសាគរ តែងតែរៀបចំពិធីចូលបរិវាសកម្ម និងអាព្ភានកម្មនៅខែមាឃ ក្រោមការមូលមតិជាឯកច្ឆ័ន្ទ ជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មការអាចារ្យវត្ត ដើម្បីកំណត់ពេលវេលា និងទីកន្លែង និងស្រង់ឈ្មោះភិក្ខុចង់ចូលរួមក្នុងកម្មវិធី។ ដែលនេះជាប្រពៃណីទំនៀមទម្លាប់អនុវត្តទៅតាមលំអានព្រះវិន័យនៃព្រះពុទ្ឋសាសនា និងអនុលោមទៅតាមទម្លាប់ ដែលធ្លាប់ធ្វើតៗ ពីដូនតាមកផងដែរ។

ព្រះអង្គបន្ថែមថា បរិវាសកម្ម គឺជាកិច្ចក្នុងព្រះវិន័យ ដែលតម្រូវឲ្យភិក្ខុ ត្រូវបំពេញ ដើម្បីរួចផុតពីទោសសង្ឃាទិសេស ដោយការសម្តែងខមាទោស និងដោះចេញនូវអាបត្តិទាំងឡាយណាដែលបានប្រព្រឹត្តិខុសកន្លងមក ដោយកាយវាចារចិត្តក្តី អ្នកផងបានដឹង និងមិនបានដឹងក្តី ដឹងខ្លួនឯង និងមិនបានដឹងខ្លួនឯងថាមានកំហុសក្តី នេះជាអាបត្តិហើយអាបត្តិនេះហៅថាអាបត្តិសង្ឃាទិសេស។ ភិក្ខុដែលបានបដិបត្តបរិវាសកម្ម និងអាព្ភានកម្ម ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជាបាន បដិបត្តិកិច្ចវត្តតាមព្រះវិន័យនៃព្រះពុទ្ឋសាសនា បានកំចាត់បង់នូវទោសអាបត្តិនានា ទោះដឹងខ្លួន ឬមិនដឹងខ្លួនក្តី ទទួលបានឱកាស ប្រោសញាតិញោមទៅតាមនិស្ស័យ ទទួលបាននូវ សីលបរិសុទ្ធល្អស្អាត កំចាត់ មានៈ និងទិដ្ឋិ បានប្រយោជន៍ បីតិប្រាមោក្ខ និងបានចូលរួមជួយ ផ្សព្វផ្សាយធម៌វិន័យ ដល់ប្រជាពុទ្ឋបរិស័ទផងដែរ។ ចំណែកប្រជាពុទ្ឋបរិស័ទ ទទួលបានការស្តាប់ព្រះធម៌ បង្ហាញនូវការគោរពដល់ព្រះពុទ្ឋ ព្រះធម៌ ព្រះសង្ឃ បានបំពេញបុណ្យដោយជ្រះថ្លានិងផ្ទាល់ជាមួយព្រះសង្ឃ កំចាត់នូវចិត្តមានៈ ទោសៈ មោហៈ លោភៈ ។ល។

ព្រះគ្រូបញ្ញាវិសុទ្ឋិរង្សី អាកទ្ឋមោ ម៉ៃ ភីរុណ ចៅអធិការវត្តសុវណ្ណសាគរ (កោះខ្សាច់) មានសង្ឃដិកាថា បច្ចុប្បន្ននេះតាមបណ្តាវត្តវាអារាមរៀបចំពិធីចូលបរិវាស ឬសង្ឃកម្មមួយឆ្នាំម្តងទៅតាមកិច្ចនៃព្រះវិន័យ ខណៈដែល ទំលាប់ពីបុរាណ ភិក្ខុណាត្រូវអាបត្តិសង្ឃាទិសេសក្នុងវេលាណា ភិក្ខុនោះត្រូវតែចូលធ្វើបរិវាសកម្ម ក្នុងវេលានោះ តែដោយបច្ចុប្បន្នមិនអាចធ្វើបានដូចសម័យមុន ទើបគេឃើញវត្តភាគច្រើនធ្វើកិច្ចទៅតាមប្រពៃណីយទំនៀមទំលាប់ស្រុកភូមិរបស់ខ្លួន ក្នុងការរៀបចំរណ្តាប់សម្រាប់ពិធី តែការដឹកនាំនៃកិច្ចស្វាធ្យាយព្រះធម៌ និមន្តគោចរបិណ្ឌបាត្រ ដើរចង្រ្កមភាវនា គង់សមាធិចម្រើនភាវនា តាមទីទួលស្មសាននានា ដើម្បីលាងជម្រះអាបត្តិគឺប្រព្រឹត្តិទៅតាមលំអានព្រះវិន័យ ព្រះសូត្រ និងព្រះអភិធម្ម ក្នុងគម្ពីរព្រះត្រៃបិតករបស់ព្រះសម្មាសម្ពុទ្ឋដូចៗគ្នា។ ជាក់ស្តែង វត្តមួយចំនួននៅប៉ែកខាងក្រោមនៃក្រុងសៀមរាប តែងតែសន្មតកំណត់នាំគ្នាធ្វើកិច្ចសង្ឃកម្មនេះ នៅអំឡុងខែមាឃនៃឆ្នាំនីមួយៗ ព្រោះថា ខែនេះជារដូវក្តៅហើយសើមហើយប្រជាពុទ្ឋបរិស័ទទំនេរស្រាកស្រាន ពីការងារច្រូតកាត់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះគ្រូ ម៉ៃ ភីរុណ បានពន្យល់អំពីវិធីនៃកិច្ចសង្ឃកម្មនោះថា ក្នុងពេលចូលបរិវាសកម្ម ភិក្ខុទាំងអស់ត្រូវងើបនៅម៉ោង ៣ទាបភ្លឺ ចម្រើនភាវនាហាលទឹកសន្សើម និមន្តពាក់កណ្តាលឈរពាក់កណ្តាលអង្គុយឆ្វែលភ្នំខ្សាច់។ ម៉ោងជិត៧ព្រឹក និមន្តគោចរបិណ្ឌបាត្រប្រស់ញាតិញោមតាមផ្ទះ តាមភូមិ និងនិមន្តមករោងរបស់កូនកម្មវិញ ដើម្បីរៀបចំច្របល់ចង្ហាន់ចូលគ្នាហើយ ចេញឆាន់រៀងៗ អង្គ ក្រោមធ្លប់ឈើ មួយថ្ងៃឆាន់ចង្ហាន់តែមួយពេលនេះប៉ុណ្ណោះ។ វេលារសៀល កូនកម្មទាំងអស់ធ្វើកិច្ចនិមន្តភាវនាហាលថ្ងៃ។ សកម្មភាពទាំងអស់ គឺជាការតបគុណទៅនឹងអ្នកម្តាយដែលខំពរផ្ទៃ និងការលំបាករបស់គាត់ ក្រោយពីសម្រាលបុត្រ រីឯរោងឬតូបសម្រាប់ភិក្ខុធ្វើបរិវាសកម្មស្នាក់សឹងមិនខ្ពស់ពេកមិនទាបពេក ដែលមើលទៅស្ទើរឈរស្ទើរអង្គុយមិនកើត គឺតំណាងឱ្យឧទ្ទរនៃមាតាក្នុងអំឡុងពេលមានផ្ទៃ ហើយកូនកម្មសឹងនៅក្នុងតូបនេះប្រៀបប្រដូចនឹងការនៅក្នុងផ្ទៃមាតាដូច្នោះដែរ ទាំងនេះធៀបប្រដូចទៅនឹងកាលដែលមាតាក្រោយពីសម្រាលបុត្រ តែងតែជួបនូវភាពហត់ហេវក្តៅត្រជាក់ ល្វីងជូរចត់ ពិបាកនឹងពណ៌នាក្រៃលែង ជាមួយគ្នានោះក៍មានការចម្រើនមេត្តាភាវនាបវរណា និងដើរប្រទក្សិណជុំវិញភ្នំខ្សាច់ផងដែរ ដែលទាំងអស់ខាងលើជាកិច្ចបដិបត្តិតាមគម្ពីរព្រះសូត្រ។ ចំណែកឯ ការដឹកនាំកូនកម្មឱ្យទៅធ្វើធុតង្គចម្រើនមេត្តាភាវនា បង្សុកូលនៅតាមទីស្មស្មានរាប់ម៉ោងក្នុងពេលរាត្រីស្ងាត់នោះ គឺជាកិច្ចប្រតិបត្តិតាមគម្ពីរព្រះអភិធម្ម ពាក់ព័ន្ឋនឹងព្រះវិន័យ ព្រះភិក្ខុសង្ឃសូត្រស្វាធ្យាយផ្តាច់អាបត្តិ៕

អត្ថបទ រូបភាព៖ លោក យូ វង្ស

Tags: ព្រះពុទ្ឋ​សាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបុណ្យដង្ហែបុណ្យមាឃបូជា នៅក្រុងសៀមរាប សម្រាប់ឆ្នាំនេះ មានសភាពអធឹកអធម ដោយសារ គុណវ៉ាក់សាំង 

ពិធីបុណ្យដង្ហែបុណ្យមាឃបូជា នៅក្រុងសៀមរាប សម្រាប់ឆ្នាំនេះ មានសភាពអធឹកអធម ដោយសារ គុណវ៉ាក់សាំង 

គ្រឹះស្ថានអង្គរ ចាប់ផ្ដើមលក់សំបុត្រទស្សនានៅតំបន់ទេសចរណ៍ចុងឃ្នៀស បឹងទន្លេសាប ក្នុងក្រុងសៀមរាប 

គ្រឹះស្ថានអង្គរ ចាប់ផ្ដើមលក់សំបុត្រទស្សនានៅតំបន់ទេសចរណ៍ចុងឃ្នៀស បឹងទន្លេសាប ក្នុងក្រុងសៀមរាប 

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមក្នុងពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅវត្តស្វាយដង្គុំ រាជធានីភ្នំពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមក្នុងពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅវត្តស្វាយដង្គុំ រាជធានីភ្នំពេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.