Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គសន្និបាត របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បង្ហាញអំពីជោគជ័យការងាររបស់ខ្លួន 

ដោយ Pothe Thun
25/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្រ្តីថ្នាក់ដឹកនាំនៃក្រសួងសុខាបាល អំពាវនាវឲ្យអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍនានា ជួយគាំទ្របន្តទៀត បើទោះជាកម្មវិធីជាតិទាំង៣ កំពុងដំណើរការប្រកបដោយដោយជោគជ័យក៏ដោយ តែជាការលើកទឹកចិត្ត ជម្រុញឆ្ពោះទៅរកគោលដៅឆ្នាំ២០២៥ !

ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺគ្រុនចាញ់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានផ្តួចផ្តើម និងអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥។ ជាលទ្ធផល រយៈពេល១០ឆ្នាំនៃការ អនុវត្តយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នេះ គឺពីឆ្នាំ២០១១ដល់ឆ្នាំ២០២១ កន្លងមកនេះ យើងឃើញថា សូចនាករអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ត្រូវបានបញ្ចប់ ការគ្មានពលរដ្ឋស្លាប់ចាប់ពីឆ្នាំ២០១៨ គឺសំរេចជោគជ័យ០៣ឆ្នាំ មុនគោលដៅឆ្នាំ២០២០ ឯចំនួនករណីឈឺ ក៏ត្រូវបានកាត់បន្ថយប្រមាណជា ៩៧,៥% នៅឆ្នាំ២០២១នេះផងដែរ។
នេះគឺជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ វជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងពិធីបិទអង្គសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត បន្ទាប់ពីបានដំណើរការអស់រយៈពេល៣ថ្ងៃកន្លងមកហើយនោះ ក្រោមបណ្តាញដំណរភ្ជាប់ ចូលតាមប្រព័ន្ធនិម្មិត ទៅកាន់៣សណ្ឋាគារក្នុងក្រុងសៀមរាប និងទៅក្រៅប្រទេសផងដែរ។

លោកជំទាវក៏បានបញ្ជាក់ឲ្យដឹងដែរថា ជំងឺគ្រុនឈាម នៅឆ្នាំ២០២១កន្លងមកនេះ អត្រាឈឺក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ គឺបានថយចុះប្រមាណជា ៨៣% អត្រាស្លាប់ថយចុះប្រមាណជា ៦៧% នៅឆ្នាំ២០២០ ក្នុងឆ្នាំ២០២១មានស្លាប់០៨នាក់ ដែលចំនួននេះ ទាបជាងឆ្នាំ២០២០ ប្រមាណជា ៥០%។ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន នៅតែបន្តធានាទប់ស្កាត់បាន មិនឱ្យមានករណីថ្មីជំងឺដង្កូវព្រូនជើងដំរីនោះឡើយ បន្ទាប់ពីក្រសួងសុខាភិបាលបានទទួលវិញ្ញាបនប័ត្រពីអង្គការសុខភាពពិភពលោកតាំងពីឆ្នាំ២០១៦ បញ្ចាក់ថា ជំងឺនេះលែងជាបញ្ហាសុខភាពសារធារណៈទៀតហើយ នៅក្នុងប្រទេសកម្ពុជា។ ជំងឺស៊ីស្តូ បានបន្តថយចុះអត្រាប្រវ៉ាឡង់តាំងពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២១នេះ បានបង្ហាញអំពីវឌ្ឍនភាពកាន់តែខិតគៀកទៅដល់ការលុបបំបាត់ជំងឺនេះ នាឆ្នាំ២០២៥។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវបានអំពាវនាវ សូមឲ្យស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការជាដៃគូទាំងអស់ ដែលបានសម្របសម្រួលជួយគាំទ្រកម្មវិធីជាតិទាំង០៣ ទាំងលើ ទាំងផ្នែកបច្ចេកទេស និងថវិកា រហូតទទួលសំរេចបានលទ្ធផលគួរជាទីមោទននេះ សូមឱ្យដៃគូទាំងអស់ បន្តជួយគាំទ្របន្ថែមទៀត ដោយមានកិច្ចសហការ និងសហប្រតិបត្តិការ ឲ្យកាន់តែទូលំទូលាយ មានប្រសិទ្ធភាព និងបត់បែនតាមស្ថានភាពជាក់ស្តែង ដើម្បីសម្រេចឱ្យបាននូវការងារលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០២៥ខាងមុខនេះ។

យ៉ាងណាក៏ដោយ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានផ្តល់នូវណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តពង្រឹងការអនុវត្តវិធានការណ៍សុខាភិបាល ក្នុងការប្រយុទ្ធ នឹងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នៅក្នុងសហគមន៍ និងត្រូវខិតខំពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រប់ក្រុមអាយុពី៣ឆ្នាំឡើងទៅ សំដៅធ្វើឱ្យអត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ បានកើនឡើងខ្ពស់ ទាំងដូសទី១ ដូសទី២ ដូសទី៣ ឬដូសជំរុញ៕

អត្ថបទ និងរូបភាព ៖ ងឹន គីមឡេង

Tags: ជំងឺ​គ្រុនចាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធិន គ្រួសារយោធិន និង អតីតយុទ្ធជនជិត២០០នាក់ ក្នុងស្រុកអង្គរធំ ទទួលវ៉ាក់សាំងដូសជំរុញទី៤ បង្ការជំងឺកូវីដ-១៩

យោធិន គ្រួសារយោធិន និង អតីតយុទ្ធជនជិត២០០នាក់ ក្នុងស្រុកអង្គរធំ ទទួលវ៉ាក់សាំងដូសជំរុញទី៤ បង្ការជំងឺកូវីដ-១៩

បាក់ស្ពានស្ទឹងជីក្រែងជាពីរកំណាត់ ដោយសាររថយន្តដឹកថ្មធុនធំបើកបរឆ្លងកាត់

បាក់ស្ពានស្ទឹងជីក្រែងជាពីរកំណាត់ ដោយសាររថយន្តដឹកថ្មធុនធំបើកបរឆ្លងកាត់

កម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទ្រុឌទ្រោមត្រូវបានក្រុមការងារជំនាញចាប់ផ្ដើមជួសជុលឡើងវិញ

កម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទ្រុឌទ្រោមត្រូវបានក្រុមការងារជំនាញចាប់ផ្ដើមជួសជុលឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.