Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អំពើជួញដូរមនុស្ស ជាបទល្មើសគួរឲ្យស្អប់ខ្ពើម ដែលទាមទារឲ្យគ្រប់ភាគីរួមគ្នា ជាធ្លុងមួយ ដើម្បីយកឈ្នះ

ដោយ Pothe Thun
29/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អំពើជួញដូរមនុស្ស ជាបទល្មើសគួរឲ្យស្អប់ខ្ពើម ដែលទាមទារឲ្យគ្រប់ភាគីរួមគ្នា ជាធ្លុងមួយ ដើម្បីយកឈ្នះ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន បានលើកឡើងថា អំពើជួញដូរមនុស្ស ជាបទល្មើសគួរឲ្យស្អប់ខ្ពើម ដែលទាមទារឲ្យគ្រប់ភាគីរួមគ្នា ជាធ្លុងមួយ ដើម្បីយកឈ្នះលើវា។

មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបាន និងកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន ។

ម្យ៉ាងវិញទៀតអំពើជួញដូរមនុស្ស ត្រូវបានចាត់ទុកថាជាទាសភាពសម័យទំនើប ដែលមានចរិកស្មុគស្មាញប្រកបដោយល្បិចកលពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកទេស ការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមនយោបាយជាតិ អន្តរជាតិ ជាដើម ដែលត្រូវការជាចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដ៏មានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធ ដែលមានការចាត់តាំង និងឧក្រិដ្ឋជន ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឲ្យបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា ឧក្រិដ្ឋជនធ្វើសកម្មភាពបទល្មើស ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងវិធីសាស្រ្តគ្រប់រូបភាព ក្នុងគោលបំណងទុច្ចរិត ដើម្បីកេងប្រវ័ញ្ចយកផលប្រយោជន៍ពីជនរងគ្រោះ ទោះបីជាមានច្បាប់ដាក់ទោសធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ឧក្រិដ្ឋជនមិនញញើតនឹងធ្វើសកម្មភាពឡើយ ឲ្យតែអាចយកផលចំណេញបាន គេនឹងធ្វើដោយមិនគិតពីការឈឺចាប់ ឬក្តីវិនាសអន្តរាយរបស់មនុស្សណាម្នាក់ឬប្រទេសជាតិណាមួយឡើយ។ ជាក់ស្តែងកន្លងមកមានជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ត្រូវបានរងគ្រោះរាល់ថ្ងៃជាបន្តបន្ទាប់ ។

ឯកឧត្តមអ៊ាន ឃុន បានលើកឡើងថា ដើម្បីឲ្យការអនុវត្តសកម្មភាពប្រព្រឹត្តទៅ លុះត្រាតែការរួមសហការ និងការឯកភាពគ្នាជាធ្លុងមួយ ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ទើបអាចឲ្យយើងយកឈ្នះលើបទល្មើសគួរឲ្យស្អប់ខ្ពើមនេះបាន ជាបន្តបន្ទាប់ ៕


អត្ថបទ និងរូបភាព៖ ជា ស្រស់

Tags: គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជួញដូរ​មនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆ្នាំ២០២១-២០២២

កិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆ្នាំ២០២១-២០២២

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលការរីចរាលដាលជំងឺកូវីដ-១៩

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលការរីចរាលដាលជំងឺកូវីដ-១៩

ក្រសួងទេសចរណ៍៖បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការអភិវឌ្ឍជំនាញវិជ្ជាជីវ:ទេសចរណ៍ លើទីផ្សារឧស្សាហកម្មទេសចរណ៍ 

ក្រសួងទេសចរណ៍៖បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការអភិវឌ្ឍជំនាញវិជ្ជាជីវ:ទេសចរណ៍ លើទីផ្សារឧស្សាហកម្មទេសចរណ៍ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.