Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆ្នាំ២០២១-២០២២

ដោយ Pothe Thun
29/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆ្នាំ២០២១-២០២២
កិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆ្នាំ២០២១-២០២២
កិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆ្នាំ២០២១-២០២២
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆ្នាំ២០២១-២០២២ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ធិផល បញ្ហាប្រឈម និងទិសដៅអនុវត្តឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ ពង្រឹងតួនាទីក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ និងអន្តរាគមក្នុងការឆ្លើយតបទៅនឹងជំងឺគ្រុនចាញ់ ពិភាក្សាលើបញ្ហាប្រឈម នឹងរកដំណោះស្រាយនានា ក្នុងការផ្តល់អនុសាសន៍ និងទិសដៅបន្តដើម្បីសំរេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្តសៀមរាប។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៏ថា ក្រុមការងារពិសេសថ្នាក់ខេត្ត បានធ្វើការស្រាវជ្រាវកន្លងមកនៅឆ្នាំ២០២១ ដើម្បីរកមេរោគគ្រុនចាញ់ ហើយការព្យាបាល ការផ្គត់ផ្គង់ថ្នាំសម្រាប់ធ្វើតេស្ត នឹងស្រាវជ្រាវករណីសង្ស័យរកមេរោគគ្រុនចាញ់បានចំនួន ៦៧២៥៨ ករណី ទាំងនៅគ្រឹះស្ថានសុខភាពសាធារណៈ និងអ្នកស្ម័គចិត្តព្យាបាលគ្រុនចាញ់។ ការធ្វើតេស្តនេះ បានធ្លាក់ចុះជាងឆ្នាំ២០២០ ដែលក្រុមការងារយើងធ្វើតេស្តបានចំនួន ៧៦៧៨៩ករណី ក្នុងនោះ ចំពោះករណីវិជ្ជមានចំនួន ១១ករណី (ដែលសុទ្ធតែជាប្រភេទវីវ៉ាក់) ថយចុះខ្លាំងបើធៀបនឹងឆ្នាំ២០២០កន្លងមក មានចំនួនដល់ទៅ ៥១ករណីឯណោះ ដែលក្រុមការងារយើងបានធ្វើតេស្ដ និងថ្នាំគ្រប់គ្រាន់នៅតាមគ្រឹះស្ថានសុខភាពសាធារណៈ និងអ្នកស្ម័គ្រចិត្តព្យាបាលគ្រុនចាញ់សម្រាប់ស្រាវជ្រាវ នឹងព្យាបាលជំងឺគ្រុនចាញ់នោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អភិបាលរងខេត្តសៀមរាប បានជម្រុញឲ្យមន្ទីរ និងស្រុកប្រតិបត្តិទាំងអស់ត្រូវអនុវត្តការប្រជុំប្រចាំខែប្រចាំត្រីមាសពាក់ព័ន្ធនឹងជម្ងឺគ្រុនចាញ់នៅតាមមណ្ឌលសុខភាពដែលមានអ្នកស្ម័គ្រចិត្តព្យាបាលគ្រុនចាញ់ នឹងធ្វើការចុះពិនិត្យតាមដាននៅតាមមណ្ឌលសុខភាពនានា និងគ្លីនិកឯកជនជាប្រចាំ ដើម្បីងាយស្រួលក្នុងការព្យាបាលឲ្យទាន់សភាពការជម្ងឺផងដែរ។

លោក វិជ្ជ:បណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៏លើកឡើងថា ចំពោះការងារអប់រំ នឹងបង្ការជំងឺគ្រុនចាញ់នេះ កន្លងមក គឺក្រុមការងារយើងទាំងអស់ បានធ្វើការយ៉ាងសកម្មនឹងយកចិត្តទុកដាក់ខ្ពស់បំផុតដល់បងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅមណ្ឌលសុខភាពក្នុងស្រុកនានា ដើម្បីចែកជូននៅសម្ភារ:ការពារជម្ងឺគ្រុនចាញ់ក្នុងនោះជារួមមាន៖ មុង គ្រែ ចំនួន ៨៧៨៧ និងមុង អង្រឹង ចំនួន៣៤៥០។ ការអប់រំសុខភាព ត្រូវបានអនុវត្តនៅតាមមណ្ឌលសុខភាព និងនៅតាមអ្នកស្ម័គ្រចិត្តជាច្រើន នឹងការព្យាបាលផ្ដាច់ពីជំងឺគ្រុនចាញ់ប្រភេទ (វីវ៉ាក់) បានដំណើរការសេវាព្យាបាលផ្ដាច់ប្រភេទវីវ៉ាក់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួន ដែលសរុបក្នុងខេត្តទាំងមូល មានចំនួន ១២កន្លែងតាមស្រុកនីមួយ។ លោក បានបន្តទៀតថា បញ្ហាប្រឈមដោយសារការរីករាលនៃជំងឺកូវីដ.១៩ បានធ្វើឱ្យខកខានដល់ការអនុវត្តសកម្មភាពជាច្រើន ដូចជាការប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត និងថ្នាក់ស្រុក និងការចុះអប់រំសហគមន៍ជាដើម។ បញ្ហានេះក៏ធ្វើឱ្យការស្រាវជ្រាវជំងឺធ្លាក់ចុះផងដែរ ហើយការផ្សព្វផ្សាយអំពីសេវាព្យាបាលផ្តាច់ (វីវ៉ាក់) នៅមិនទាន់បានទូលំទូលាយនៅឡើយទេ៕

អត្ថបទ និងរូបភាព៖ ស៊ាន សុផាត

Tags: ជំងឺ​គ្រុនចាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលការរីចរាលដាលជំងឺកូវីដ-១៩

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលការរីចរាលដាលជំងឺកូវីដ-១៩

ក្រសួងទេសចរណ៍៖បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការអភិវឌ្ឍជំនាញវិជ្ជាជីវ:ទេសចរណ៍ លើទីផ្សារឧស្សាហកម្មទេសចរណ៍ 

ក្រសួងទេសចរណ៍៖បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការអភិវឌ្ឍជំនាញវិជ្ជាជីវ:ទេសចរណ៍ លើទីផ្សារឧស្សាហកម្មទេសចរណ៍ 

ត្រីមាសទី១ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៣១៤សំណើ 

ត្រីមាសទី១ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៣១៤សំណើ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.