Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍៖បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការអភិវឌ្ឍជំនាញវិជ្ជាជីវ:ទេសចរណ៍ លើទីផ្សារឧស្សាហកម្មទេសចរណ៍ 

ដោយ Pothe Thun
30/03/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍៖បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការអភិវឌ្ឍជំនាញវិជ្ជាជីវ:ទេសចរណ៍ លើទីផ្សារឧស្សាហកម្មទេសចរណ៍ 
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរ ចំពោះសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយ ប្រ៊ូល នៅក្នុងខេត្ដសៀមរាប ដែលបានចូលរួមចំណែកបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការអភិវឌ្ឍជំនាញវិជ្ជាជីវ: ទេសចរណ៍ នៅលើទីផ្សារឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ប្រកបដោយជោគជ័យ ខណ: ដែលមានសិក្ខាកាមផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចជំនួន ១៥៦នាក់ បានបញ្ចាក់ការសិក្សារបស់ខ្លួន ដោយជោគជ័យសម្រាប់ឆ្នាំសិក្សា២០២០ -២០២១។

ឯកឧត្ដម ប៉ាត់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រវិជ្ជាជីវ: ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី១៩ ឆ្នាំសិក្សា២០២០ និង២០២១ នៅសាលាប៉ូលឌុយព្រូល ក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។
ឯកឧត្ដម ប៉ាត់ សុខុប មានប្រសាសន៍បន្តថា សមិទ្ធផលនេះ ជាផ្នែកមួយទៀត ដែលសបញ្ជាក់ឲ្យឃើញថា សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយ ប្រ៊ូល គឺជាថ្នាលបណ្តុះបណ្តាលធនធនាមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលអ្នកជំនាញឱ្យមានសមត្ថភាព ស្របតាមស្តង់ដាអាស៊ាន ដែលមានលទ្ធភាពបម្លាស់ទីការងារក្នុងតំបន់ ស្របតាមស្មារតី នៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងមិនត្រឹម តែរួមចំណែកបង្កើតការងារជូនយុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់គុណភាពផលិតភាព និងសេវាកម្មទេសចរណ៍ផងដែរ។ ឯកឧត្តម បានបន្ដទៀតថា ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវ:ខ្ពស់នៅក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកំសាន្ត នៅតាមគោលដៅទេសចរណ៍។ ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ជាពិសេសការបណ្តុះបណ្តាល ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវបានមើលឃើញថានៅមានកម្រិតទាំងបរិមាណ និងគុណភាព ព្រមទាំងប្រឈមនឹងបញ្ហាមួយចំនួន ដែលក្នុងនោះ រួមមានការខ្វះខាតសម្បទា ដើម្បីទ្រទ្រង់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ទេសចរណ៍ ដូចជា សាលាវិជ្ជាជីវ:ទេសចរណ៍ គ្រឹះស្ថានសិក្សាទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលកត្តានេះជំរុញឲ្យមានកង្វះខាតអ្នកជំនាញទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍។

ឯកឧត្ដម បានបន្ថែមដែរថា ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យ នៃការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍កន្លងមក ដោយមានការឯកភាពពីរាជរាដ្ឋាភិបាល ក្រសួងទេសចរណ៍បានទទួលកម្ចីហិរញ្ញប្បទានពីទីភ្នាក់ងារបារាំង ដើម្បីការអភិវឌ្ឍ AFD ដើម្បីសាងសង់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ទេសចរណ៍ជាតិចំនួន០២ (ទី១ នៅរាជធានីភ្នំពេញ និងទី២ ទៀតនៅខេត្តព្រះសីហនុ)។ ដោយឡែក ក្រសួងទេសចរណ៍ ក៏បានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ទេសចរណ៍ ដែលគ្រប់គ្រងដោយអង្គការក្រៅរដ្ឋាភិបាល និងឯកជនចំនួន២០ ដែលបានធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ទេសចរណ៍ ស្របតាមស្តង់ដា និងកម្មវិធីបណ្តុះបណ្តាលជាតិ និងអាស៊ានដោយក្នុងនោះ សាលាទាំងអស់នោះបានធ្វើការបណ្តុះបណ្តាលអ្នកជំនាញប្រមាណ ១,២០០នាក់ ក្នុងមួយឆ្នាំៗ។ ការជំរុញបង្កើតសាលាវិជ្ជាជីវ:ទេសចរណ៍ បដិសណ្ឋារកិច្ច និងការចូលរួមបណ្តុះបណ្តាលដោយផ្ទាល់ពីសំណាក់សាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ដែលគ្រប់គ្រងដោយអង្គការ សាលាឯកជន និងការចូលរួមដល់ការបង្កើនកំលាំងពលកម្មជំនាញ ក្នុងវិស័យទេសចរណ៍ឱ្យបានប្រមាណ ១,២លាននាក់ នៅក្នុងឆ្នាំ២០២៥, ១,៥លាននាក់ នៅក្នុងឆ្នាំ២០៣០ និង ២លាននាក់នៅក្នុងឆ្នាំ២០៣៥ ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរ ដែលរំពឹងនឹងត្រឡប់មករកស្ថានភាពដ៏ប្រសើរឡើងវិញនៅក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

នៅក្នុងយុទ្ធសាស្រ្តទាក់ទាញ និងត្រៀមទទួលទេសចរអន្តរជាតិ ជាពិសេសនៅក្នុងផែនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍២០២១-២០២៥ ក្រសួងទេសចរណ៍ បាននឹងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ប្រកបដោយគុណភាពស្របតាមស្តង់ដាតំបន់ និងអន្តរជាតិ សំដៅធានាឲ្យមានធនធានមនុស្សមានភាពគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាពឆ្លើយតបទៅនឹងទីផ្សារការងារ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាមួយនឹងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់ភ្ញៀវទេសចរ។

សូមជម្រាបថា សិក្ខាកាមសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយព្រុយ ដែលបានទទួលវិញ្ញាបនបត្រនោះ រួមមានវិញ្ញាបនបត្រវិជ្ជាជីវ:ក្របខណ្ឌគុណវុឌ្ឍិអាស៊ានចំនួន ១០៣នាក់ ផ្នែកថ្នាក់ត្រៀមបដិសណ្ឋារកិច្ចចំនួន ១៤នាក់និងវិញ្ញាបនបត្របញ្ជាក់សមត្ថភាពជំនាញបដិសណ្ឋារកិច្ចសេវាកម្មសណ្ឋាគារ សម្រាប់ពលករទេសន្តរប្រវេសន៍ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ចំនួន ៣៩នាក់៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ក្រសួងទេសចរណ៍:ប៉ូល ឌុយ ប្រ៊ូលវិស័យ​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ត្រីមាសទី១ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៣១៤សំណើ 

ត្រីមាសទី១ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៣១៤សំណើ 

ខេត្ដសៀមរាប ចាប់ផ្ដើមតុបតែលំអរ នៅតាមដងផ្លូវមួយចំនួន និងដងស្ទឹងសៀមរាប ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខ !

ខេត្ដសៀមរាប ចាប់ផ្ដើមតុបតែលំអរ នៅតាមដងផ្លូវមួយចំនួន និងដងស្ទឹងសៀមរាប ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខ !

ប្រធានក្រុមប្រឹក្សាខេត្តផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ ភិក្ខុ-សាមណេរ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងលោកតាអាចារ្យ គណៈកម្មការវត្ត សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន

ប្រធានក្រុមប្រឹក្សាខេត្តផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ ភិក្ខុ-សាមណេរ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងលោកតាអាចារ្យ គណៈកម្មការវត្ត សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.