Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលការរីចរាលដាលជំងឺកូវីដ-១៩

ដោយ Pothe Thun
29/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលការរីចរាលដាលជំងឺកូវីដ-១៩
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងសិក្ខាសាលា ស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ ទន្លេរតែមួយ អនាគតតែមួយ ក្រោមគម្រោងមេគង្គ-ឡាងឆាង នាព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២២នេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការកោតសរសើរដល់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នព័ត៌មានដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន បើទោះបីស្ថិតនៅក្នុងស្ថានភាពនៃការវាយលុកដោយជំងឺកូវីដ១៩ និងបានចូលរួមចំណែកយ៉ាងសំខាន់បន្សាបនូវព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ បានឱ្យដឹងថា ក្នុងពេលប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា អ្នកសារព័ត៌មានវិជ្ជាជីវៈនៅតែបន្តការងាររបស់ពួកគេយ៉ាងសកម្ម ជាពិសេសទាក់ទងទៅនឹងការផ្សាយព័ត៌មានអំពីបញ្ហាជំងឺកូវីដ១៩នេះតែម្តង។ បន្ទាប់ពីមានជនឆ្លៀតឱកាស និងមជ្ឈដ្ឋានខ្លះបានប្រឌិតព័ត៌មានក្លែងក្លាយធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំជុំវិញបញ្ហាជំងឺកូវីដ១៩។ ឯកឧត្តម បានបន្តថា ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន នៅតែបន្តចូលរួមផ្សព្វផ្សាយពីសភាពការណ៍ពិតនៅកម្ពុជា និងការវិវត្តផ្សេងៗនៅលើសាកលលោកទាក់ទងនឹងបញ្ហាជំងឺរាតត្បាតកូវីដ១៩ ដើម្បីចែករំលែកដល់សាធារណៈជនបានដឹង និងបង្កើនការប្រុងប្រយ័ត្នកាន់ខ្ពស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះ ក្រសួងព័ត៌មានវិញក៍បានបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីស្រាវជ្រាវរកអ្នកផលិតព័ត៌មានមិនពិត និងចាត់វិធានការនានាលើក្រុមទាំងនោះផងដែរ។

គួររំលឹកថា កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់ស្ថាប័នព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ ដើម្បីបន្សាប និងបំផ្លាញចោលព័ត៌មានមិនពិតពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩។ លើសពីនេះទៅទៀត សម្តេចក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ដើម្បីជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាផងដែរ៕

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍៖បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការអភិវឌ្ឍជំនាញវិជ្ជាជីវ:ទេសចរណ៍ លើទីផ្សារឧស្សាហកម្មទេសចរណ៍ 

ក្រសួងទេសចរណ៍៖បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការអភិវឌ្ឍជំនាញវិជ្ជាជីវ:ទេសចរណ៍ លើទីផ្សារឧស្សាហកម្មទេសចរណ៍ 

ត្រីមាសទី១ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៣១៤សំណើ 

ត្រីមាសទី១ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៣១៤សំណើ 

ខេត្ដសៀមរាប ចាប់ផ្ដើមតុបតែលំអរ នៅតាមដងផ្លូវមួយចំនួន និងដងស្ទឹងសៀមរាប ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខ !

ខេត្ដសៀមរាប ចាប់ផ្ដើមតុបតែលំអរ នៅតាមដងផ្លូវមួយចំនួន និងដងស្ទឹងសៀមរាប ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.