Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល

ដោយ Pothe Thun
08/04/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី ០៦ខែ មេសា ឆ្នាំ២០២២ នាសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប អគ្គលេខាធិការដ្ឋានប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តសៀមរាប និង អង្គការជនពិការអន្តរជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី និង កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី កម្ពុជា ដើមី្សសេវាប្រកបដោយសមធម៌ និងនិរន្តភាព ក្រោមអធិបតីភាព លោក អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានប្រឹក្សាសកម្មភាព ជនពិការ និងចូលរួមដោយលោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទី អង្គការដៃគូរ ព្រមទាំងលោក លោកស្រីជាកងកម្លាំងសមត្ថកិច្ច អាជ្ញាធរស្រុកទាំង១១ក្នុងខេត្តសៀមរាប ជាសិក្ខាកាម។

លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តសៀមរាប លើកឡើងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹង ដល់អាជ្ញាធរមូលដ្ឋាន ពីទស្សនទាននៃពិការភាព ភាពចុះខ្សោយនៃសរីរាង្គ និងទស្សនទានទូទៅអំពីការបង្កលក្ខណៈងាយស្រួល ក្នុងក្របខណ្ឌគោលនយោបាយជាតិ និងអន្តរជាតិ ដែលជាគោលការណ៍សកល ទៅដល់ការចេញចូល ការផ្លាស់ទី និងការប្រើប្រាស់ ព្រមទាំងទស្សនទាននៃ រចនាជាសកល ការសម្របសម្រួលសមស្រប (សមភាព ,សមធម៌) និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្ក លក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ។ ក្នុងនោះដែរលោកប្រធានមន្ទីរ ក៏បានបញ្ជាក់ផងដែរ អំពីលទ្ធផលដែលមន្ទីរបានអនុវត្តក្នុងរយៈពេលកន្លងមក លើការសាងសង់ជម្រៀល សម្រាប់ផ្លូវជនពិការនៅតាមមន្ទីរ ស្ថាប័ន សំខាន់នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ លើការងារបម្រើសេវាសាធារណៈ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការលើកឡើងពី លោក អ៊ុង សម្បត្តិ បញ្ជាក់ថា ក្រៅពីការបញ្ជ្រាបការយល់ដឹង វគ្គបណ្ដុះបណ្ដាលនេះ ក៏ទាមទារឱ្យសិក្ខាកាមទាំងអស់យកនូវចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយនៅតាមអង្គភាព និងមូលដ្ឋានរបស់ខ្លួន។ បទដ្ឋានបច្ចេកទេសហេដ្ឋរចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ត្រូវបានអនុវត្តន៍ចំពោះគម្រោងសាងសង់ និងកែសម្រួលហេដ្ឋារចនា សម្ព័ន្ធរូបវន្តសាធារណៈ សំណង់ អគារផ្តល់សេវាជូនសាធារណជន និង លំហសាធារណៈជាដើម ដើមី្បបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាពគ្រប់ប្រភេទ ងាយស្រួលធ្វើការចល័តទី ចេញចូល ឡើងចុះ ប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គដល់ពួកគាត់ ។

លោកអគ្គលេខាធិការរង បន្ថែមថា មនុស្សយើងគ្រប់រូបនៅលើភពផែនដី គឺមិនអាចជៀសផុតពីពិការភាពនោះឡើយ នាពេលអនាគត ប៉ុន្តែពិការភាពនោះមានរូបភាពផ្សេងៗគ្នា។ ជាមួយនោះ លោក ក៏បានលើកនូវចំណុចមួយចំនួន ដែលជាមូលដ្ឋានគ្រឹះ សម្រាប់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ធ្វើការពិភាក្សាស្វែងយល់នូវក្របខណ្ឌគតិយុត្ត ព្រមទាំងចូលរួមរកចំណុចខ្វះខាត ក្នុងការជួយតាក់តែង ឬកែលម្អបន្ថែម សម្រាប់បង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពផងដែរ។

ក្នុងនោះដែរ លោកអគ្គលេខាធិការរង ក៏បានលើកពី អនុសញ្ញាស្តីពីសិទ្ធិជនពិការ ដោយបានផ្តល់នូវសច្ចាប័នដល់កម្ពុជាក្នុងឆ្នាំ២០១២ ដើមី្បជួយជនពិការឱ្យរស់នៅបាន ដោយឯករាជ្យ និងចូលរួមពេញលេញ គ្រប់ទិដ្ឋភាពនៃជីវិតរដ្ឋភាគី ដើមី្បធានាដល់ជនពិការឈរលើមូលដ្ឋានស្មើភាព និងទទួលបាននូវបរិស្ថាន រូបវន្ត មធ្យោបាយធ្វើដំណើរ ព័ត៌មានទំនាក់ទំនង រួមទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង សេវាកម្មផ្សេងៗទៀតផង ។

Tags: បណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរស្ថិតក្នុងស្រុកស្រីស្នំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរស្ថិតក្នុងស្រុកស្រីស្នំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ

ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចបានប្រមាណជា ៧០ភាគរយហើយ

ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចបានប្រមាណជា ៧០ភាគរយហើយ

ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប លើកឡើងថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសប្បាយៗ ក្នុងពិធីសៀមរាបសង្ក្រាន្ដ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប លើកឡើងថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសប្បាយៗ ក្នុងពិធីសៀមរាបសង្ក្រាន្ដ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.