Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រឹក​មិញ​នេះរដ្ឋបាល​ខេត្ត​សៀមរាប ប្រារព្ឋ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ទិវា​អន្ដរជាតិ​នារី​០៨ មីនា​

ដោយ Pothe Thun
07/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
171
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ នេះ មន្ទីរ​កិច្ចការនារី​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប បាន​រៀបចំ​ប្រារព្ឋ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្ដរជាតិ​នារី​០៨ មីនា ក្រោម​ប្រធានបទ លើកកម្ពស់​សមភាព​យេនឌ័រ ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត ទៅ​នៅ​សាល​មហោស្រព​អង្គរ ក្នុង​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​លោក ជំទាវ , ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកជំទាវ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន ពាណិជ្ជករ អង្គការ​ដៃគូ សរុប​ប្រមាណ​ជា​៧០០​នាក់ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​ប្រធានបទ ស្ដី​ពី​ពី​ការលើកកម្ពស់​សមភាព​យេនឌ័រ ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធាន មនុស្ស ដែល​ក្នុង​គោលបំណង​បន្ត​រំ​លេច និង​វាយតម្លៃ​ពី​សន្តិភាព ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ ដែល​រាជ រដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​គាំទ្រ និង​ជំរុញ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ឋិ សន្តិភាព ជីវភាព ឋានៈ តួនាទី របស់​ស្ត្រី ក៏ដូចជា​សុខុមាលភាព​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​សមត្ថភាព ។​

​ឯកឧត្តម ទៀ សីហា ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់ និង​រំលឹក​ផងដែរ នូវ​កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូ ជំនះ​គ្រប់​ឧបសគ្គ​លំបាក​របស់​ស្ត្រី​កម្ពុជា និង​បាន​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សិទ្ធិ ឋានៈ​តួនាទី ជីវភាព រស់នៅ​របស់​ស្ត្រី​កម្ពុជា ក៏​ដូច​ស្ត្រី​លើ​ពិភពលោក ដោយ​បាន​ប្តេជ្ញា​រួមគ្នា ឆ្ពោះ​ទៅ​សម្រេច​បំណងប្រាថ្នា ព្រមទាំង​បង្កើត នូវ​សមធម៌​ដល់​ស្ត្រី​ឲ្យទទួល​ស្គាល់​សមភាព​យេនឌ័រ រវាង​ស្ត្រី​និង​បុរស ក្នុង​គ្រប់​ទិដ្ឋភាព នយោបាយ​សង្គម សេដ្ឋកិច្ច សង្គមកិច្ច និង សិទ្ធិ​ពេញលេញ ក្នុង​តម្លៃ​ជា​មនុស្ស​ជាតិ ឈាន​ចូលរួម​ក្នុង​ភាព​ដៃគូ មិន​អាច​ខ្វះ​បាន​ជាមួយ​បុរស ក្នុង​ការអភិវឌ្ឍន៍​ប្រទេស ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​ទៀត​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី ដើម្បី​ឱ្យ​ពួកគេ​ក្លាយជា​កម្លាំងចលករ​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​នៅក្នុង​យុទ្ឋសាស្ត្រ​អភិវឌ្ឍ​ឆ្នាំ​២០១៩-២០៣០ និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ការងារ​លើកកម្ពស់​សម​ភាព​យេនឌ័រ​និង​ការពង្រឹង​ដល់​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេង​ស្រី​គឺជា​វិស័យ​អាទិភាព​ដាច់ដោយឡែក ក៏ដូចជា​ការងារ​អាទិ​ភាព​ជា​អន្តរ​វិស័យ​ផងដែរ​។​

​ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា មិនតែប៉ុណ្ណោះ​រាជរដ្ឋាភិបាល​បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណើន​សេដ្ឋកិច្ច និង​រក្សា​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សង្គម​ព្រមទាំង​សំដៅ​លើកកម្ពស់​សិទ្ឋិ សេចក្តីថ្លៃថ្នូរ សីលធ៌ម របស់​ប្រជាពលរដ្ឋ ដោយ​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​លើ​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ការលើកកម្ពស់​សិលធ​ម៌​សង្គម តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ រួម​ទាំង​ប្រពៃណី​និង​វប្បធម៌​ល្អ​ផូរផង់​របស់​កម្ពុជា​យើង​ផង​ដែរ​។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បញ្ជាក់​បន្ថែម​ទៀតថា ស្ត្រី​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុងការ​លើ​កម្ពស់​សេដ្ឋកិច្ច ការអប់រំ​នៅ​ក្នុង​ក្រុមគ្រួសារ និង សង្គម ហើយ​ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំនេះ គឺជា​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ ការ​គាំពារ​សង្គម និង ការអភិវឌ្ឍន៍​ធនធានមនុស្ស ដែល​គ្រប់​ក្រសួង ស្ថាប័ន កំពុង​អនុវត្ត ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​ស្ត្រី និង យុវវ័យ ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ជួយ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច រក្សា​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង សន្តិសុខ​សង្គម លើកកម្ពស់​សិទ្ធិ​សេចក្តីថ្លៃថ្នូរ និង​សីលធម៌​ផងដែរ ៕

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ទិវា​អន្ដរជាតិ​នារី​០៨ មីនា​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្ដរជាតិ​នារី​០៨ មីនាមន្ត្រីរាជការមន្ទីរ​កិច្ចការនារី​ខេត្តរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញ អង្គការ​អមរារៀបចំ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ៨​មីនា នៅ​ស្រុក​ប្រាសាទបាគង សម្រាប់​កម្មវិធី និង​សកម្មភាព​ស្ត្រី​ដើម្បី​ទទួលបាន​សំឡេង និង​ភាព​អង់អាច នា​ពេល​ប​ច្ច​ប្បន្ន​

ម្សិលមិញ អង្គការ​អមរារៀបចំ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ៨​មីនា នៅ​ស្រុក​ប្រាសាទបាគង សម្រាប់​កម្មវិធី និង​សកម្មភាព​ស្ត្រី​ដើម្បី​ទទួលបាន​សំឡេង និង​ភាព​អង់អាច នា​ពេល​ប​ច្ច​ប្បន្ន​

ជនសង្ស័យ​ចំនួន​២​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀនត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

ជនសង្ស័យ​ចំនួន​២​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀនត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

អង្គការអម​រា ចុះ​ផ្សព្វផ្សាយ​ពី​កម្មវិធីនិង​សកម្មភាព​ស្ត្រីដើម្បី​ទទួលបាន​សំឡេងនិង​ភាព​អង់អាច ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ជូន​ដល់​ពលរដ្ឋ​នៅ​ឃុំ​រំចេក​

អង្គការអម​រា ចុះ​ផ្សព្វផ្សាយ​ពី​កម្មវិធីនិង​សកម្មភាព​ស្ត្រីដើម្បី​ទទួលបាន​សំឡេងនិង​ភាព​អង់អាច ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ជូន​ដល់​ពលរដ្ឋ​នៅ​ឃុំ​រំចេក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.