Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ម្សិលមិញ អង្គការ​អមរារៀបចំ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ៨​មីនា នៅ​ស្រុក​ប្រាសាទបាគង សម្រាប់​កម្មវិធី និង​សកម្មភាព​ស្ត្រី​ដើម្បី​ទទួលបាន​សំឡេង និង​ភាព​អង់អាច នា​ពេល​ប​ច្ច​ប្បន្ន​

ដោយ Pothe Thun
07/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ អង្គការ​អមរា បាន​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មិនា ឆ្នាំ​២០១៩ លើក​ទី​១០៨ សម្រាប់​ស្ត្រី​ក្រុមប្រឹក្សាឃុំ នៃ​កម្មវិធី និង​សកម្មភាព​ស្ត្រី​ដើម្បី​ទទួលបាន​សំឡេង និង​ភាព​អង់អាច នា​ពេល​ប​ច្ច​ប្បន្ន នៅ​សាលាស្រុក​ប្រាសាទបាគង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ ទាំង ៩​ឃុំ នៅក្នុង​ស្រុក​ប្រាសាទបាគង ។​

​លោកស្រី ហង់ ច​ន្ធី គ្រូ​បង្គោល​បណ្តុះបណ្តាល​កម្មវិធី និង​សកម្មភាព​ស្ត្រី​ដើម្បី​ទទួលបាន​សំឡេង និង​ភាព​អង់អាច នៃ​អង្គការ អម​រា បានឲ្យដឹងថា ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨​មិនា នាពេលនេះ ក្នុង​គោលបំណង​រំលឹក​នូវ​ពាក្យស្លោក​ដែល​ស្ត្រី​ទាមទារ​បាន គឺ ទី​១. សិទ្ធិ​ទទួល​នូវ​ការ​គាំពារ​មាតា​និង​ទារក , ទី​២. សិទ្ធិ​ទទួលបាន​នូវ​ប្រាក់​បៀវត្សរ៍​ស្មើៗ​គ្នា​លើ​ការងារ និង ទី​៣. សិទ្ធិ​ទទួលបាន ១​ថ្ងៃ​ធ្វើការ​ត្រឹមតែ ៨​ម៉ោង​ប៉ុណ្ណោះ ។​

​លោកស្រី​បានឲ្យដឹង​ទៀត​ថា ដើម្បី​ឲ្យ​ស្ត្រី​ទាំងអស់​ចង់ចាំ​ជានិច្ច​ក្នុង​អារម្មណ៍ ឆ​ន្ទ​: មនសិកា និង​ថែរក្សា​នូវ​ពាក្យស្លោក​ទាំងនេះ ឲ្យបាន​ស្ថិតស្ថេរ​ជា​រៀងដរាបនោះ ត្រូវមាន​គណនេយ្យភាព​ជាមួយ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ជាដើម​ខិតខំ​ប្រឹងប្រែង​របស់​អង្គភាព​ពាក់ព័ន្ធ ស្ថាប័នរដ្ឋ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងនោះ ដោយ​ស្មើភាព​រវាង​គ្នា​និង​គ្នា មិន​រើសអើង​ពូជ​សាស្ត្រ​ពណ៌​សម្បុរ​ឡើយ ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​លោកស្រី សុខ សារ៉ាត់ ជំទប់​ទី​១ ឃុំ​បាគង បាន​លើកឡើង​ថា ដើម្បី​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន ឲ្យ​កាន់មាន​ភាពល្អប្រសើរ ចំពោះ​ការពង្រឹង និង​លើកកម្ពស់​ដល់​ស្ត្រី​ដែល​មាន​ភាព​អង់អាច ព្រមទាំង​មាន​អភិបាលកិច្ច​ល្អ​ក្នុង​ដំណើរការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន​នោះ គឺ​ត្រូវ​ផ្តល់ឱកាស​ឲ្យ​ក្រុមប្រឹក្សាឃុំ សង្កាត់ បាន​យល់ដឹង​កាន់តែ​ច្បាស់​ពី​ច្បាប់ទម្លាប់ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​នៅ​គោល​ន​យោ​បាល​របស់​រាជរដ្ឋាភិបាល​ឲ្យបាន​ទូលំទូលាយ នៅ​ក្នុង​ការសម្រេចចិត្ត​អ្វីមួយ ដែលមាន​ផលប៉ះពាល់​ដល់​ជីវភាព​នៃ​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​អនាគត ។​

​លោកស្រី សុខ សារ៉ាត់ បាន​លើកឡើង​ទៀត​ថា ជាមួយគ្នានេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏​ត្រូវ​ធ្វើ​ផែនការឲ្យ​ឆ្លើយតប​ទៅ​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ផ្តល់​ព័ត៌មាន​ពី​របៀប​ប្រើប្រាស់​ធនធាន​ដែល​ខ្លួន​មាន និង​ត្រូវ​ធានាថា ធនធាន​ទាំងនោះ ពិតជា​ត្រូវបាន​ប្រើប្រាស់​ហើយ ដើម្បី​បម្រើឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ នៅក្នុង​កាល​:​ទេស​:​ណាមួយ​ដែល​យើង​អាច​ធ្វើទៅបាន​ជូន​ពួកគាត់ ៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨​មីនាស្រុក​ប្រាសាទបាគងអង្គការ​អមរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​ចំនួន​២​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀនត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

ជនសង្ស័យ​ចំនួន​២​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀនត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

អង្គការអម​រា ចុះ​ផ្សព្វផ្សាយ​ពី​កម្មវិធីនិង​សកម្មភាព​ស្ត្រីដើម្បី​ទទួលបាន​សំឡេងនិង​ភាព​អង់អាច ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ជូន​ដល់​ពលរដ្ឋ​នៅ​ឃុំ​រំចេក​

អង្គការអម​រា ចុះ​ផ្សព្វផ្សាយ​ពី​កម្មវិធីនិង​សកម្មភាព​ស្ត្រីដើម្បី​ទទួលបាន​សំឡេងនិង​ភាព​អង់អាច ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ជូន​ដល់​ពលរដ្ឋ​នៅ​ឃុំ​រំចេក​

សហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យបង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន នាំ​ឲ្យ​រាំងស្ទះ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​ខេត្តសៀមរាប​

សហភាព​សមាគម​ន៍កសិក​ម្ម​សៀមរាប​-​មានជ័យទទួលបាន​ភាពជោគជ័យ ជាមួយ​សហគមន៍​ទាំង ១០ របស់ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    180 shares
    Share 72 Tweet 45
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.