Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប បង្ហាញការសាទរ និងគាំទ្រដែលរដ្ឋាភិបាល ដែលសម្រេចដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ

ដោយ Pothe Thun
26/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្ដសៀមរាប បានសម្ដែងការសប្បាយចិត្ដ និងសាទរចំពោះរាជរដ្ឋាភិបាល ដែលបានសម្រេចដកចេញនូវកាតព្វកិច្ចការពាក់ម៉ាស់ នៅតាមទីសាធារណៈ ដែលការសម្រេចនេះ គឺបានជួយលើកស្ទួយដល់ការចំណាយប្រចាំថ្ងៃនៅក្នុងគ្រួសារ។ ពួកគាត់លើកឡើងថា ការពាក់ម៉ាស គឺជាកតព្វកិច្ចសំខាន់របស់ប្រជាពលរដ្ឋក្នុងការការពារ និងថែរក្សាសុខភាព ដែលមានការឆ្លងពីជំងឺផ្សេងៗ និងការហុយចូលនូវធូរលីដីជាដើម ប៉ុន្ដែក៍មានផលលំបាក់ក្នុងការដកដង្ហើមដែរ។

ពួកគាត់បានបន្ដថា បើរាជរដ្ឋាភិបាលបានដកកតព្វកិច្ចនេះចេញវិញជាការល្អប្រសើរ ដែលអាចជួយឱ្យប្រជាពលរដ្ឋកាត់បន្ថយក្នុងការចំណាយថវិកាប្រចាំថ្ងៃ ក្នុងការទិញម៉ាស់ពាក់ដែរ ខណៈដែលសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កំពុងងើបឡើងវិញបន្ដិចបន្ទួច។ ពួកគាត់បានសម្ដែងការសប្បាយចិត្ដ នៅពេលរដ្ឋាភិបាលបានលើកលែងពាក់ម៉ាស់ នៅតាមទីសាធារណៈ ព្រោះជំងឺកូវីដ-១៩ មិនសូវមានឆ្លងបន្ដទៀតនោះទេ ដោយសារប្រជាពលរដ្ឋ បានទទួលនូវវ៉ាក់សាំងប្រឆាំងជំងឺសាហាវនេះជាច្រើនដូសស្ទើរគ្រប់គ្នាទៅហើយ។ ពួកគាត់បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក្នុងការផ្ដល់វ៉ាក់ដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ ប៉ុន្ដែយ៉ាងនេះ ពួកគាត់លើកឡើងថា ការពាក់ម៉ាស់ក៍ជួយដល់សុខភាពផ្លូវដង្ហើមផងដែរ ហើយពួកគាត់ខ្លះ និងបន្ដចូលរួមបីកុំបីការពារ តាមគោលការណ៍ក្រសួងសុខាភិបាលដដែល។

សូមជម្រាប់ថា ការគាំទ្រ និងសាទរនេះ របសើបងប្អូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកចេញនូវវិធានការពាក់ម៉ាស់ នៅតាមទីសាធារណៈ លើកលែងតែនៅក្នុងបន្ទប់បិទជិត ឬនៅតាមរោងភាពយន្ដដែលមានម៉ាស៊ីនត្រជាក់ កាលពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។
តាមរយៈសារសំឡេងពិសេសរយៈពេកជាង១៦នាទីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះតទៅបងប្អូនជនរួមជាតិទាំងអស់ នៅទូទាំងប្រទេស មិនចាំបាច់ពាក់ម៉ាស់បន្តទៀតនោះទេ ប៉ុន្តែករណីកន្លែងខ្លះសម្រេចចិត្តជូនដល់បងប្អូនជនរួមជាតិថាខ្លួនឯងត្រូវពាក់ ឬមិនពាក់ គឺអាស្រ័យនៃកាសជ្រើសលើបងប្អូនខ្លួនឯងតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងក្តីរំពឹងថា ភាពស៊ាំក្នុងសហគមន៍នឹងមានការរឹងមាំ ក្រោយពីសម្រេចលុបចោលកតព្វកិច្ចពាក់ម៉ាស់ក្នុងក្របខណ្ឌទូទាំងប្រទេស ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តអំពាវនាវយ៉ាងទទួចដល់ជនរួមជាតិ ដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ គប្បីប្រញ៉ាប់ប្រញ៉ាលទៅទទួលឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើយ៉ាងឲ្យវាស៊ាំក្នុងសហគមន៍ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កាតព្វកិច្ចពាក់ម៉ាស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យសកម្មភាពការងារ និងទីតាំងស្ថានីយ៍វិទ្យុ FM ជាតិនគរភ្នំ ១០៣MHz ខេត្តសៀមរាប

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យសកម្មភាពការងារ និងទីតាំងស្ថានីយ៍វិទ្យុ FM ជាតិនគរភ្នំ ១០៣MHz ខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងផ្លូវច្បាប់ ដល់អាជីវករ ពាណិជ្ជករក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងផ្លូវច្បាប់ ដល់អាជីវករ ពាណិជ្ជករក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍៣ចំនុច សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពសម្រាប់ការងារបន្ត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍៣ចំនុច សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពសម្រាប់ការងារបន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.