Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យសកម្មភាពការងារ និងទីតាំងស្ថានីយ៍វិទ្យុ FM ជាតិនគរភ្នំ ១០៣MHz ខេត្តសៀមរាប

ដោយ Pothe Thun
26/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីអញ្ជើញជាអធិតីភាពក្នុងឱកាសបើកសិក្ខាសាលាស្តីពីការឆ្លើយតបសេចក្ដីសន្និដ្ឋាន ៥៧ចំនុច និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយថ្នាក់ក្រោមជាតិ នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានអញ្ជើញបន្តចុះត្រួតពិនិត្យពីសកម្មភាពការងារផ្សព្វផ្សាយ របស់ស្ថានីយ៍វិទ្យុ FM ជាតិនគរភ្នំ ១០៣MHz របស់មន្ទីរព័ត៌មានខេត្តសៀមរាប ស្ថិតនៅបុរីរដ្ឋបាលស្រុកបាគង ខេត្តសៀមរាប ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្ត ក៏បានជម្រាបជូនពីវឌ្ឍនភាពការងារដែលថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែក គ្រប់ជំនាញនៃមន្ទីរព័ត៌មានខេត្ត បានអនុវត្តក្នុងរយៈពេលកន្លងមក ពិសេសលើការងារផ្សព្វផ្សាយ ទូរទស្សន៍ និងវិទ្យុ ដោយធ្វើអោយប្រជាពលរដ្ឋ ទទួលបានព័ត៌មានទាន់ហេតុការណ៍ ដំណឹងថ្មីៗ និងកម្មវិធីស្តាប់កំសាន្ត។ ឯកឧត្តម ក៏បានបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូអប់ដំណើរ ពីបញ្ចាម៉ាស៊ីនផ្សាយមួយចំនួន ដែលទទួលបានពីក្រសួងជាង ១០ឆ្នាំមកហើយ ដោយពេលនេះមិនអាចធ្វើការផ្សាយចេញបានឡើយ និងបានហៅអ្នកជំនាញមកជួសជុលជាច្រើនឡើងដែរ ក៍ប៉ុន្តែនៅតែមិនអាចដំណើរការនៅឡើយ ហេតុនេះស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួង ដើម្បីបន្តការជួសជុល ឬគួរធ្វើបែបណា។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលទូរទស្សន៍ និងវិទ្យុ FM ជាតិនគរភ្នំ ១០៣MHz របស់មន្ទីរព័ត៌មានខេត្តសៀមរាប ដែលសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ នៃមន្ទីរព័ត៌មានខេត្ត ត្រូវបន្តប្រឹងប្រែងបំពេញការងារតាមជំនាញឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ត្រូវមានកិច្ចសហការល្អជាមួយ គ្រប់ស្ថាប័ន មន្ទីរជុំវិញខេត្ត ពិសេសការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើការជួបប្រជុំគ្នាជាប្រចាំ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ក្តាប់អោយបានរាល់ព័ត៌មានដែលកើតមានឡើងក្នុងខេត្ត ដើម្បីរាយការណ៍ជូនអភិបាលខេត្ត សម្រាប់មានវិធានការដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា រាល់ព័ត៌មានដែលមាននោះ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វិទ្យុ FM ជាតិនគរភ្នំ ១០៣MHz
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងផ្លូវច្បាប់ ដល់អាជីវករ ពាណិជ្ជករក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងផ្លូវច្បាប់ ដល់អាជីវករ ពាណិជ្ជករក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍៣ចំនុច សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពសម្រាប់ការងារបន្ត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍៣ចំនុច សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពសម្រាប់ការងារបន្ត

ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.