Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
12/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប សហការជាមួយ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការបោះឆ្នោះ ការរាប់សន្លឹកឆ្នោត នឹងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(លគធ.ខប) រួមនិងអ្នកពាក់ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប សរុបចំនួនជាង ៨០រូប។

ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងថា វគ្គបណ្តុះបណ្តាលបង្ហាញពីបទបញ្ជា និងនីតិវិធីនានាក្នុងការបោះឆ្នោតនាពេលនេះ ផ្តោតសំខាន់ទៅលើការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការគ្រប់គ្រង នឹងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប សម្រាប់ជាជំនួយដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោត តាមការធ្វើប្រមាណវិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខរបស់មន្ត្រីបោះឆ្នោត។

ឯកឧត្តម បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ កត់ត្រាទុកនៅចំណុចសំខាន់ៗនីមួយៗ និងហ៊ានសួរគ្រូឧទ្ទេសចំពោះចំណុចណាដែលមិនច្បាស់ ដើម្បីគ្រូឧទ្ទេសបំភ្លឺជូន ចៀសវាងការយល់ច្រឡំ ឬយល់ខុស នៅពេលអនុវត្តន៍ជាក់ស្តែងនោះ ដែលផ្ទុយទៅនឹងបទបញ្ជា និងនីតិវីធីសម្រាប់ការបោះឆ្នោតរបស់ គ.ជ.ប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ ក្រោយពីបានទទួលការបណ្តុះបណ្តាលនេះហើយ សូមបន្តធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត ទៅលើច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងសេចក្តីណែនាំរួមរវាងក្រសូងមហាផ្ទៃ និង គ.ជ.ប ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិពាកព័ន្ធផងដែរ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តសៀមរាប រៀបចំឡើងនៅសាលប្រជុំក្រុមប្រឹក្សាក្រុងសៀមរាប មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែឧសភា ឆ្នាំ២០២២។

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: គ.ជ.បបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាប្រកាសអំពីការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ” មតិយើង ” សម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:ថ្នាក់ក្រោមជាតិ !

កម្ពុជាប្រកាសអំពីការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ” មតិយើង ” សម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:ថ្នាក់ក្រោមជាតិ !

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវគ្រួសដីក្រហមប្រវែង ១៤គ.ម

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវគ្រួសដីក្រហមប្រវែង ១៤គ.ម

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល 

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.