Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងកិច្ចការនារី និង ACC សហការរៀបចំវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ដើម្បីស្វែងរកការគាំទ្រ បណ្តុះសន្ទុះចិត្តដល់ស្ត្រីនិងក្មេងស្រីក្នុងការអភិវឌ្ឍជាតិ

ដោយ Pothe Thun
17/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី និង ACC សហការរៀបចំវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ដើម្បីស្វែងរកការគាំទ្រ បណ្តុះសន្ទុះចិត្តដល់ស្ត្រីនិងក្មេងស្រីក្នុងការអភិវឌ្ឍជាតិ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ មានរៀបចំវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភានិងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងវត្តមានជាកិត្តិយស លោកជំទាវ លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈប្រព័ន្ធវិដេអូ និងសំឡេង Zoom។

វេទិកាថ្នាក់ជាតិនេះ មានអ្នកចូលរួមប្រមាណជិត២ពាន់នាក់ រួមមាន អង្គការស្ត្រីពិភពលោក(UN Women) ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ឋសភា រដ្ឋសភា អភិបាលនៃគណៈអភិបាលខេត្តរាជធានីទាំង២៥ លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុងស្រុកខ័ណ្ឌ ឃុំសង្កាត់ក្នុងទូទាំងប្រទេស តំណាងស្ត្រីមកពីបណ្តាគណបក្សនយោបាយនានា និងអង្គការដៃគូពាក់ព័ន្ឋផងដែរ។

គោលបំណង នៃការរៀបចំវេទិកាថ្នាក់ជាតិនេះឡើង គឺដើម្បីជួបជុំស្ត្រីជាអ្នកដឹកនាំ នាបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍ អ្នកស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ ព្រមទាំងបេក្ខជនស្ត្រីដែលបាននិងកំពុងឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ ដើម្បីចែករំលែកមេរៀន បទពិសោធ និងទស្សនៈក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព កិច្ចអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាស្វែងរកការគាំទ្រពីសំណាក់ស្ថាប័ននិងដៃគូពាក់ព័ន្ឋនិងការលើកកម្ពស់សមភាពយេនឌ័រ និងបណ្តុះសន្ទុះចិត្តដល់ស្ត្រីនិងក្មេងស្រីក្នុងការចូលរួមប្រកបដោយសក្តានុពលនិងពេញលេញនៅក្នុងកិច្ចអភិវឌ្ឍជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី លើកឡើងថា បច្ចុប្បន្នស្ត្រីនៅប្រឈមទៅនឹងឧបសគ្គមួយចំនួននៅក្នុងសង្គម ដូចជាការចូលរួមផ្នែកនយោបាយ និងធ្វើសេចក្តីសម្រេច ហើយការចូលរួមរបស់ពួកគេ នៅមានកម្រិតទាបនៅឡើយ។ ឧបសគ្គទាំងនេះ បង្កឡើងដោយឥរិយាបទសង្គម ដែលនៅរើសអើងចំពោះស្ត្រី ការទទួលបានការសិក្សាអប់រំនៅមានកម្រិត បន្ទុកធ្ងន់ធ្ងរនៅលើការទទួលខុសត្រូវនៅក្នុងគ្រួសារ កង្វះខាតការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រពីក្រុមគ្រួសារ ព្រមទាំងទស្សនៈអវិជ្ជមាន ចំពោះកិច្ចការនយោបាយក្នុងចំណោមស្ត្រីខ្លួនឯង ដែលធ្វើឱ្យស្ត្រីមិនហ៊ានឈរឈ្មោះបោះឆ្នោត ឬទទួលតួនាទីតាមការចាត់តាំង។

លោកជំទាវ វេជ្ជបណ្ឌិត បន្ថែមថា ជាការឆ្លើយតបចំពោះបញ្ហាទាំងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលស្គាល់នូវសារៈសំខាន់ នៃការចូលរួមយ៉ាងសកម្មរបស់ស្ត្រីនៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការដាក់បញ្ចូលក្នុងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤ នៃកំណើនការងារសមធម៌និងប្រសិទ្ឋភាព ដើម្បីកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៥០។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញ និងអភិវឌ្ឍគោលនយោបាយសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ហើយបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសង្គមសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសថ្លែងបើកវេទិកាថ្នាក់ជាតិនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី គូសបញ្ជាក់ថា ចាប់ពីមានការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ត្រី ហៅកាត់ថា ស៊ីដរ នៅឆ្នាំ១៩៩២ និងផែនការសកម្មភាពទីក្រុងប៉េកាំងឆ្នាំ១៩៩៥មក យើងសង្កេតឃើញថា ស្ថានភាពរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ មានការរីកចម្រើន គួរកត់សម្គាល់នៅទូទាំងសកលលោក។ សម្រាប់កម្ពុជា អត្រាស្ត្រីជាសមាជិកាព្រឹទ្ឋសភា បានកើនឡើងពី១៥%ក្នុងនីតិកាលទី២ រហូតដល់ ១៨%ក្នុងនីតិកាលទី៤។ សមាជិការដ្ឋសភា ក៍មានការកើនឡើងពី៥%ក្នុងឆ្នាំ១៩៩៣ រហូតដល់ជាង២០%ក្នុងនីតិកាលទី៦។ រីឯក្នុងវិស័យសាធារណៈស្ត្រីជាមន្ត្រីរាជការមានប្រមាណ៤១%។ ដោយឡែកនៅថ្នាក់ក្រោមជាតិ ស្ត្រីជាថ្នាក់ដឹកនាំចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ឃុំ សង្កាត់ មានការកើនឡើងពី២.៦% ដល់ជិត៨%គិតត្រឹមឆ្នាំ២០១៨។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ លោកជំទាវ ពិនិត្យឃើញថា បេក្ខនារីឈរឈ្មោះមានចំនួនជាង ៣២%នៃបេក្ខជនសរុបជាង ៨៦ម៉ឺននាក់ (៨៦០០៦២)។ វឌ្ឍនភាពនៃការរីកចំរើននេះ បានបង្ហាញអំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែកដោយការទទួលខុសត្រូវខ្ពស់ របស់ក្រសួង មន្ទីរ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិ ដើម្បីសម្រេចបានគោលដៅក្នុងការជំរុញសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រីនៅក្នុងសង្គម។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ACC​ក្រសួង​កិច្ចការនារីភាពជាអ្នកដឹកនាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល៖បច្ចុប្បន្នការតភ្ជាប់បណ្តាញអគ្គិសនីបាន ៩៨ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល៖បច្ចុប្បន្នការតភ្ជាប់បណ្តាញអគ្គិសនីបាន ៩៨ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស

ទិវាជាតិនៃការចងចាំ២០ឧសភា ជាកញ្ចក់ឆ្លុះបញ្ចាំងរវាងសន្តិភាព និងសង្គ្រាម

ទិវាជាតិនៃការចងចាំ២០ឧសភា ជាកញ្ចក់ឆ្លុះបញ្ចាំងរវាងសន្តិភាព និងសង្គ្រាម

សួនរុក្ខជាតិអង្គរខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកមិញនេះ

សួនរុក្ខជាតិអង្គរខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.