Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ទិវាជាតិនៃការចងចាំ២០ឧសភា ជាកញ្ចក់ឆ្លុះបញ្ចាំងរវាងសន្តិភាព និងសង្គ្រាម

ដោយ Pothe Thun
18/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ស្ថិតនៅក្នុងបរិវេណវត្ដទេពពោធិ៍វង្ស ក្រុងសៀមរាប ដែលជាទីតម្កល់អដ្ឋិធាតុជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះ វីរជន ដែលបានខិតខំស្វែងរកសន្តិភាពជូនជាតិមាតុភូមិ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ន។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លើកឡើងថា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បាននាំមកនូវការបែកបាក់សាមគ្គីភាព ឯកភាពជាតិ និងផ្ទុះឡើងនូវភ្លើងសង្គ្រាមពេញផ្ទៃប្រទេស រហូតដល់ការចូលមកដល់នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យមាតុភូមិ និងប្រជាជាតិកម្ពុជាទូទាំងប្រទេស រងគ្រោះយ៉ាងអណោចអធម អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ព្រមទាំងការកាប់សម្លាប់ជាតិសាសន៍ឯងជាង៣លាននាក់។ ទុក្ខវេទនាទាំងនោះ បានដក់ជាប់នៅក្នុងអារម្មណ៍ និងស្មារតីប្រជាពលរដ្ឋខ្មែររហូតដល់បច្ចុប្បន្ន ដោយមិនអាចរាប់រៀបអស់។

ឯកឧត្តម អ៊ាន ឃុន គូសបញ្ជាក់ដា ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងដំបូលនៃសន្តិភាព ដែលទទួលបានពីនយោបាយ ឈ្នះ ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិទាំងមូលបានយ៉ាងរឹងមាំ។ ស្របតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រឆ្ពោះទៅកាន់វឌ្ឍនភាព កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ប្រកបដោយមោទកភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ាន ឃុន ក៏បានឧទ្ទិសនូវថ្ងៃទិវាជាតិនៃការចងចាំ២០ឧសភានេះ ឲ្យប្រែក្លាយទៅជាការកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវដល់សមាជិក សមាជិកា និងជនរួមជាតិទូទាំងខេត្តសៀមរាប សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា ដើម្បីផ្ដល់លទ្ធភាពដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បន្តការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តសៀមរាបយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

មានចំណាប់អារម្មណ៍ក្នុងពិធីនោះ ក្រុមគរុសិស្ស នៃសាលាគរុកោសល្យខេត្ដសៀមរាបបានលើកឡើងថា ទោះបីពួកគេកំពុងរស់នៅក្នុងសម័យកាល ដែលប្រទេសទទួលបានសន្តិភាពហើយក្ដី ប៉ុន្តែទិវាជាតិនៃការចងចាំ ២០ឧសភា នៅតែជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ត្រូវចងចាំ។ ពួកគាត់បានអំពាវដល់ប្រជាជនខ្មែរគ្រប់រូប ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

អត្ថបទ និង រូបភាព៖ លោក បូ សាវី និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: ទិវាជាតិនៃការចងចាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សួនរុក្ខជាតិអង្គរខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកមិញនេះ

សួនរុក្ខជាតិអង្គរខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកមិញនេះ

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.