Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល៖បច្ចុប្បន្នការតភ្ជាប់បណ្តាញអគ្គិសនីបាន ៩៨ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស

ដោយ Pothe Thun
18/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល៖បច្ចុប្បន្នការតភ្ជាប់បណ្តាញអគ្គិសនីបាន ៩៨ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយភូមិនៅទូទាំងប្រទេស បានអូសបណ្តាញអគ្គីសនីសម្រេចបានដល់៩៨ភាគរយហើយ ដែលស្មើនឹងប្រមាណជិត ២លានខ្នងផ្ទះ នេះបើតាមការលើកឡើងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពិធីប្រកាសឡើងកាន់តំណែង លោក ឡេង លាត ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ចំពោះចំនួនដែលនៅសល់ ២ភាគរយទៀត គឺជាភូមិដាច់ស្រយាលនៅក្នុងព្រៃ ពុំទាន់មានផ្លូវចូល និងនៅលើកោះ។ល។ បញ្ហានេះ រាជរដ្ឋាភិបាល បានរកវិធីសាស្រ្តផ្សេងៗដូចជាការរៀបចំប្រព័ន្ធបំលែងថាមពលអគ្គិសនី ដោយប្រើពន្លឺព្រះអាទិត្យជាដើម។

តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តី សម្រាប់លទ្ធភាព ដែលកម្ពុជាអាចផ្គត់ផ្គត់ថាមពលអគ្គិសនីមានប្រមាណរហូតដល់ ៣៨០០មេហ្គាវ៉ាត់ ក្នុងនោះខេត្តសៀមរាប បានប្រើប្រាស់អស់ប្រមាណជា ១០០មេហ្គាវ៉ាត់។ ប៉ុន្តែដោយសារ វិបត្តកូវីដ-១៩ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បានធ្វើឱ្យវិស័យថាមពលមានការខ្វះខាត ដោយសារប្រភពថាមពលដូចជា ប្រេង និងធ្យូងថ្មឡើងថ្លៃ និងបណ្ដាលឱ្យការប្រើប្រាស់ចរន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា បានធ្លាក់មកត្រឹមតែជាង២ពាន់ម៉េហ្គាវ៉ាត់ប៉ុណ្ណោះ កត្តានេះ បានធ្វើឱ្យអគ្គិសនីកម្ពុជាខាតធនយ៉ាងច្រើន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ទោះពិភពលោកកំពុងជួបវិបត្តិក្ដី សម្រាប់ប្រទេសកម្ពុជាមិនបានឡើងថ្លៃ ឬក៏បញ្ចុះតម្លៃទេ ដោយបានរក្សានៅតម្លៃថាមពលអគ្គិសនីនៅដដែល ដោយសារប្រភពអគ្គីសនីដែលកំពុងផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជាភាគច្រើន ជាប្រភពដែលប្រើវារីអគ្គីសនី។ ជាក់ស្តែង ប្រទេសកម្ពុជា មានប្រភពវារីអគ្គីសនីចំនួន៧កន្លែង កំពុងតែដំណើរការទាំងអស់ ហើយសម្រាប់ប្រភពដែលទិញមកពីក្រៅ ភាគច្រើនប្រើវារីអគ្គីសនីផងដែរ។

ទន្ទឹមនោះ ឯកឧត្តម ក៏បានជំរុញដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មីត្រូវទប់ស្កាត់ និងលុបបំបាត់នូវអាជីវកម្មធនធានរ៉ែគ្មានច្បាប់អនុញ្ញាតឱ្យខាងតែបាន និងត្រូវបន្តសហការជាមួយក្រុមការងារចម្រុះ ដែលដឹកនាំដោយរដ្ឋបាលខេត្ត ក្នុងចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយ៍រួម ប្រេង និងឧស្ម័នឥន្ធនៈ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបឱ្យបានល្អប្រសើរ។ ក្នងនោះដែរ ក៏ត្រូវផ្តល់នូវសេវាសាធារណៈ ឱ្យមានគុណភាព ប្រសិទ្ធភាព អាចជឿទុកចិត្តបាន និងអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់ និងលោក ឃុត សៅ
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រសួងរ៉ែ និងថាមពលអគ្គិសនី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវាជាតិនៃការចងចាំ២០ឧសភា ជាកញ្ចក់ឆ្លុះបញ្ចាំងរវាងសន្តិភាព និងសង្គ្រាម

ទិវាជាតិនៃការចងចាំ២០ឧសភា ជាកញ្ចក់ឆ្លុះបញ្ចាំងរវាងសន្តិភាព និងសង្គ្រាម

សួនរុក្ខជាតិអង្គរខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកមិញនេះ

សួនរុក្ខជាតិអង្គរខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកមិញនេះ

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.