Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងឧ​ស្សហកម្មនិង​សិប្បកម្ម បើក​សិក្ខាសាលាស្តី​ពី​ផ្សាព្វផ្សាយ​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្មសិង្ហ​បុរីនៅ​កម្ពុជា និង​ការរីកចម្រើន​ក​ម្ម​សិទិ្ធ​បញ្ញា​

ដោយ Pothe Thun
12/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ ក្រសួងឧ​ស្សហកម្ម និង​សិប្បកម្ម បាន​សហការ​ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា សិង្ហ​បុរី រៀបចំ​សិក្ខាសាលា​មួយ ស្តី​ពី​ផ្សាព្វផ្សាយ​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​សិ​ង្ហ​បុរី នៅ​កម្ពុជា និង​ការរីកចម្រើន​ក​ម្ម​សិទិ្ធ​បញ្ញា ជា​លើក​ទី​២ នៅ​សណ្ឋាគារ Angkor Palace Resort & Spa ក្នុង​ខេត្ត​សៀមរាប ក្នុង​គោលបំណង​ផ្សព្វផ្សាយ នូវ​ចំណេះដឹង​ពាក់ព័ន្ធ​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា​ដល់​វិស័យ​ឯកជន អ្នក​ច្នៃប្រឌិត និង​ម្ចាស់​សហគ្រាស​ទាំងអស់ សាស្ត្រាចារ្យ ភ្នាក់ងារ​កម្មសិទ្ធិបញ្ញា មន្ត្រីរាជការ ឲ្យ​យល់ដឹង​អំពី​សារប្រយោជន៍​នៃ​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កក​ម្ម​សិង្ហបុរី នៅ​កម្ពុជា និង​ការរីកចម្រើន​ក​ម្ម​សិទិ្ធ​បញ្ញា ។​

ការយល់ដឹង​អំពី​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កក​ម្ម​សិង្ហបុរី​នៅ​កម្ពុជា នឹង​ផ្តល់​ផលប្រយោជន៍ ព្រម​ទាំង​ចំណេះដឹង​ដល់​តក្កករ សិ​ប្បករ មេធាវី ភ្នាក់ងារ​កម្មសិទ្ធិបញ្ញា ដែល​កំពុង​ប្រកប​របរ​អាជីវកម្មរ​បស់​ខ្លួន បាន​យល់​ពី​សារ​:​សំខាន់ នៃ​កិច្ច​ការពា​រក​ម្ម​សិទិ្ធ​បញ្ញា​។​

​ឯកឧត្តម សឹម ណា​រ៉ា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម ក្រ​សួ​ឧស្សាហកម្ម​និង​សិប្បកម្ម មានប្រសាសន៍ថា សម្រាប់​ការចូលរួម​ក្នុង​ក្របខ័ណ្ឌ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច និង​ការចូលរួម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ក្នុងនោះ​កម្មសិទ្ធិបញ្ញា ដែល​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម ការជំរុញ​ឲ្យមាន​ការ​ច្នៃប្រឌិត និង​បង្កើត​ផលិតកម្ម​ឧស្សាហកម្ម​ថ្មីៗ ជំរុញ​ការប្រកួតប្រជែង​ទីផ្សារ​ក្នុង​ប្រទេស តំបន់ និង​អន្តរជាតិ និង​ធ្វើឱ្យ​កាន់តែ​រីកចម្រើន និង​ធានាឲ្យបាន​នូវ​កិច្ចការ​ពារកម្មសិទ្ធិប​ញ្ញា នៅ​កម្ពុជា​ស្របតាម​ច្បាប់​ជាតិ និង​បទដ្ឋាន​អន្តរជាតិ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម មានប្រសាសន៍​ទៀត​ថា កម្ពុជា​បាន​ចូល​ជា​សមាជិក​ទី​១៥១ នៃ​សន្ធិសញ្ញា​សហប្រតិបត្តិកា​រ​ប្រកាសនីយបត្រ​តក្ក​កម្ម (The Patent Cooperation Treaty (PCT)) នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ដែល​ជួយ​សម្រួល​ដល់​ការ​ដាក់​ពាក្យសុំ ការពិនិត្យ​និង​ស្រាវជ្រាវ បោះពុម្ពផ្សាយ​ប្រកាសនីយបត្រ​តក្កកម្ម កាត់បន្ថយ​លើ​ការចំណាយ​ប្រាក់​ក្នុង​កិច្ចការពារ​ប្រកាសនីយបត្រ​តក្កកម្ម នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន ចំនួន​១៥១​ប្រទេស​ជុំវិញ​សាកលលោក និង ជា​សមាជិក​ទី​៦៦ នៃ​សន្ធិសញ្ញា​ទីក្រុង​ហ្សឺ​ណែ​វ (​ឆ្នាំ​១៩៩៩) នៃ​កិច្ច​ព្រម​ពៀង​ទីក្រុង​ហេច​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​គំនូរ​ឧស្សាហកម្ម អន្តរជាតិ (The Geneva Act (1999) of the Hague Agreement for International Registration of Industrial Design) នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ។​

​ឯកឧត្តម​អគ្គនាយក មានប្រសាសន៍​បន្ថែម​ទៀត​ថា រាជ​រដ្ឋា​ភិ បាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ឲ្យ​អនុវត្តនូ​វ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ហើយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម នឹង​បន្ត​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​កិច្ចការ​ពារកម្មសិទ្ធិប​ញ្ញា​នៅ​កម្ពុជា ជាពិសេស​ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម​កា​ន់​តែ​រីក​ធំ​ធាត់​ទៅមុខ​យ៉ាង​ឆាប់រហ័ស ៕

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ក្រសួងឧ​ស្សហកម្មនិង​សិប្បកម្មសិក្ខាសាលាស្តី​ពី​ផ្សាព្វផ្សាយ​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម សិង្ហ​បុរី នៅ​កម្ពុជា និង​ការរីកចម្រើន​ក​ម្ម​សិទិ្ធ​បញ្ញា​អង្គភាព​កម្មសិទ្ធិ​បញ្ញា សិង្ហ​បុរី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាគារ​សម្ភព​២​កន្លែងដែល​ចំណាយ​អស់​ថវិកា​ចំនួន៥​ម៉ឺន៦​ពាន់​ដុល្លារត្រូវបាន​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

អាគារ​សម្ភព​២​កន្លែងដែល​ចំណាយ​អស់​ថវិកា​ចំនួន៥​ម៉ឺន៦​ពាន់​ដុល្លារត្រូវបាន​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ផ្ទៃដី​ព្រៃ​ក្នុង​ស្រុក​បន្ទាយស្រីប្រមាណ​២០០​ហិត​តាត្រូវ​ភ្លើង​ឆាបឆេះ​

ផ្ទៃដី​ព្រៃ​ក្នុង​ស្រុក​បន្ទាយស្រីប្រមាណ​២០០​ហិត​តាត្រូវ​ភ្លើង​ឆាបឆេះ​

ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្តសៀមរាបអះអាង​ទទួល​ទិញបន្លែ ត្រី និង​សាច់សត្វផលិត​តាម​បែប​ធម្មជាតិ​

ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្តសៀមរាបអះអាង​ទទួល​ទិញបន្លែ ត្រី និង​សាច់សត្វផលិត​តាម​បែប​ធម្មជាតិ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.