Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាគារ​សម្ភព​២​កន្លែងដែល​ចំណាយ​អស់​ថវិកា​ចំនួន៥​ម៉ឺន៦​ពាន់​ដុល្លារត្រូវបាន​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ដោយ Pothe Thun
12/03/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អគារ​សម្ភព​២​កន្លែង ដែលជា​អំណោយ​របស់​លោក សាលា​អង់​រីកូ និង​សប្បុរសជន​ស្វ៊ី​ស ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩​។ អគារ​សម្ភព​ទី​១ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​មណ្ឌល​សុខភាព​អង្គរ​ធំ ឃុំ​លាងដៃ ស្រុក​អង្គរធំ និង​អាគារ​សម្ភព​ទី​២ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​មណ្ឌល​សុខភាព​រំចេក ឃុំ​រំចេក ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប ដែល​មាន​ការចូលរួម​ជា​អធិបតី​ពី ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប​, លោក សាលា​អង់​រីកូ ម្ចាស់​អំណោយ​។​

លោក សាលា អង់​រីកូ ជា​ជនជាតិ​ស្វីស​ម្ចាស់​អំណោយ​បាន​ឲ្យ​ដឹងថា សមិទ្ធិផល​ថ្មី​នេះ ជា​អំណោយ​របស់​ជនរួមជាតិ​ស្វីស​របស់លោក ដោយ​ចំណាយ​ថវិកា​កសាង​អស់ ៥​ម៉ឺន ៦​ពាន់​ដុល្លារ អា​មេ​រិច សម្រាប់​សាងសង់​អគារ​សម្ភព​២​កន្លែង មាន ៦​បន្ទប់ នៅក្នុង​មណ្ឌល​សុខភាព​អង្គរធំ ស្រុក​អង្គរធំ និង​មណ្ឌល​សុខភាព​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ លោក សាលា អង់​រីកូ ជា​ជនជាតិ​ស្វីស និង​សប្បុរ​ស​ស្វីស​តែងតែ​បាន​ចូលរួម​ជួយឧបត្ថម្ភ សម្ភារ​: ក៏​ដូច​ជា​ថវិកា​ដល់​វិស័យ​សុខាភិបាល ដើម្បី​ចូលរួម​ជួយ​កាត់បន្ថយ​នៅ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ភាពលំបាក​នឹង​ខ្វះខាត​ក្នុង​ការព្យាបាល​ជម្ងឺ​ទូទៅ និង​ផ្នែក​សម្រាល់កូន​ជាដើម​។

​ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប បាន​មានប្រសាសន៍ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​មិន​អាច​កាត់ថ្លៃ​បាន ហើយ​មិន​អាច​វាយតម្លៃ​បាន​ចំពោះ​ទឹកចិត្ដ និង​ថវិកា​ដែល​លោក​សាលា​អង់​រីកូ បាន​ជួយ​ដើម្បី​ទ្រទ្រង់​នូវ​វិស័យ​សុខាភិបាល ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក​ឧកញ៉ា សៀង ណាំ បាន​ថ្លែងថា លោក​សាលា​អង់​រីកូ គឺជា​សប្បុរសជន​ជនជាតិ​ស្វ៊ី​ស​មួយ​រូប ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជាច្រើន ជាពិសេស​លោក​បាន​ធ្វើកា​រ​អំពាវនាវ​ទៅ​សប្បុរសជន​ជនជាតិ​ស្វ៊ី​ស​ដទៃទៀត ដើម្បី​យក​ថវិកា​ជួយ​កសាង​អគារសិក្សា ជាពិសេស​មណ្ឌល​សុខភាព​, អគារ​មន្ទីរពេទ្យ ដើម្បី​បម្រើឲ្យ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស គឺ​ប្រជាជន​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​តែម្តង​។​

​សូម​រំលឹក​ថា ក្នុង​ឆ្នាំ​២០១៩​នេះ លោក​បាន​ជួយ​កសាង​អាគារ​សិក្សា​១​ខ្នង មាន​៥​បន្ទប់ នៅ​វិទ្យាល័យ ហ៊ុន សែន សៀមរាប សង្កាត់​គោ​ចក ក្រុង​សៀមរាប អាគារ​រោង​ជាង​១​ខ្នង និង​បណ្ណាល័យ​១​ខ្នង ក្នុង​វិទ្យាល័យ​ពួក ស្រុក​ពួក និង​អាគារ​សម្ភព​២​ខ្នង ក្នុង​នោះ​មណ្ឌល​សុខភាព​អង្គរធំ​១​ខ្នង និង​មណ្ឌល​សុខភាព​រំចេក​១​ខ្នង​។​

​អត្ថបទ និង រូបថត ៖ លោក អិុន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: មណ្ឌល​សុខភាព​រំចេកមណ្ឌល​សុខភាព​អង្គរ​ធំសប្បុរសជន​ស្វ៊ី​សអាគារ​សម្ភព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្ទៃដី​ព្រៃ​ក្នុង​ស្រុក​បន្ទាយស្រីប្រមាណ​២០០​ហិត​តាត្រូវ​ភ្លើង​ឆាបឆេះ​

ផ្ទៃដី​ព្រៃ​ក្នុង​ស្រុក​បន្ទាយស្រីប្រមាណ​២០០​ហិត​តាត្រូវ​ភ្លើង​ឆាបឆេះ​

ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្តសៀមរាបអះអាង​ទទួល​ទិញបន្លែ ត្រី និង​សាច់សត្វផលិត​តាម​បែប​ធម្មជាតិ​

ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្តសៀមរាបអះអាង​ទទួល​ទិញបន្លែ ត្រី និង​សាច់សត្វផលិត​តាម​បែប​ធម្មជាតិ​

មហាសេដ្ឋី​ចិនលោកJackmaត្រូវបាន​គេ​ប្រទះ​ឃើញ​ក្នុង​តំបន់​អង្គរ​ខេត្តសៀមរាប​

មហាសេដ្ឋី​ចិនលោកJackmaត្រូវបាន​គេ​ប្រទះ​ឃើញ​ក្នុង​តំបន់​អង្គរ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.