Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

ដោយ Pothe Thun
19/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានសម្ដែងការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាពទៅលើយុវជន ដោយសារការលក់បារី និងជក់បារី នៅតាមទីសាធារណៈ នៅក្នុងខេត្តមួយនេះ ហាក់មិនមានការថមថយទាល់តែសោះ ដែលទាមទារឲ្យអ្នកពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយ និងទប់ស្កាត់នូវបញ្ហានេះបន្ថែមទៀត។

លោក ពិន ប្រាកដ បានបញ្ជាក់ថា តាមការពិនិត្យលើការអនុវត្ដច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលឆ្នាំជក់ ឆ្នាំ២០១៥ និងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៧ គឺនៅមានភាពខ្វះចន្លោះ និងជួបប្រទះនូវបញ្ហាជាច្រើន ដូចជាមានជនឆ្លៀតឱកាសផ្សព្វផ្សាយ និងដាក់តាំងលក់ផលិតផលថ្នាំជក់ ដោយពុំបានគោរពតាមច្បាប់ជាធរមាន បើទោះជាស្ថិតនៅក្នុងបរិបទកូវីដ-១៩ក៍ដោយ។ ការផ្សព្វផ្សាយផលិតថ្នាំជក់ពិតណាស់ វាកាន់តែគ្រោះថ្នាក់ និងងាយស្រួលក្នុងការឆ្លងមេរោគកូវីដ-១៩ ដោយសារតែអ្នកជក់បានដោះម៉ាស់ចេញ។

លោកអភិបាលរងខេត្ត បានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនថ្នាំជក់បានដាក់ចេញនូវយុទ្ធសាស្រ្តលក់ថ្មីៗ សំបូរបែប ដើម្បីទាក់ទាញឱ្យមានអ្នកជក់បារី ដូចជាការទិញកញ្ចប់បារីពីអ្នកជក់វិញជាដើម។ ជាងនេះទៅទៀតក្រុមហ៊ុនបារីមួយចំនួន បានបង្កើនសកម្មភាពលើកតម្កើងមុខមាត់របស់ខ្លួន តាមរយៈកម្មវិធីសម្បុរសធម៌ ជួយសង្គមក្នុងពេលមានវិបត្តិ ប៉ុន្ដែនៅក្នុងកម្មវិធីនោះពួកគេបានឆ្លៀតឱកាសឧបត្ថម្ភជាផលិតផលបារីទៀតផង។ ជាមួយគ្នានោះ បញ្ហាបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ដែលជាផលិតផលថ្នាំជក់ប្រភេទថ្មីដ៏មានគ្រោះថ្នាក់ ហើយកម្ពុជាបានហាមឃាត់នូវរាល់ការចែកចាយ និងប្រើប្រាស់ក្នុងចំណោមយុវជនគួរឱ្យបារម្ភ មិនថានៅតាមទីសាធារណៈ ឬដោយលួចលាក់ក្នុងមួយរយៈក្រោយនេះ។ ដូចនេះស្នើរឱ្យអ្នកពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់ និងការជក់បារីអេឡិចត្រូនិក ឱ្យមានប្រសិទ្ធិភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពខ្លួនឯង រួមនឹងសុខភាពសាធារណៈជនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបង្ហាញថា បច្ចុប្បន្នការកើនឡើងនៃកាជក់បារី គឺដោយសារមានការផ្សព្វផ្សាយ ពីផលិតផលថ្នាំជក់ និងការដាក់តាំងបង្ហាញកញ្ចប់ផលិផលបារី នៅតាមទីសាធារណៈខុសច្បាប់មានការកើនឡើង ដោយនៅលើកញ្ចាប់បារីគ្មានរូបភាព និងសារព្រមាន។ ចំពោះការប្រើប្រាស់ផលិតផលថ្នាំជក់ បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ សេដ្ឋកិច្ច និងបរិស្ថាន។ ជាក់ស្ដែងការជក់បារី បានធ្វើឱ្យប្រជាជនកម្ពុជា ប្រមាណ ១៥,០០០នាក់ បានស្លាប់ក្នុងមួយឆ្នាំ និង ៤០នាក់ក្នុងមួយថ្ងៃ ហើយបានបាត់បង់ថវិកាប្រមាណ ២,៧ពាន់លានរៀលក្នុងមួយឆ្នាំ។ ក្នុងនោះក្រៅពីការសំណល់ថ្នាំជក់ កន្ទុយបារី កញ្ចប់បារី វាបានបំពុលដល់បរិស្ថានគួរឱ្យព្រួយបារម្ភ។ បន្ថែមលើពីនោះដើមឈើ ៦០០លានដើម បានបាត់បង់ ហើយកាបូនឌីអុកស៊ីត ប្រមាណ ៨៤លានតោន ត្រូវបានបំភាយទៅកាន់បរិយាកាស ដោយសារការផលិតថ្នាំជក់នៅលើពិភពលោកក្នុងមួយឆ្នាំៗ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បារីអេឡិចត្រូនិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្តសៀមរាបបើកវគ្គបណ្ដុះបណ្ដាលផលិតព័ត៌មាន ជូនមន្ត្រីតាមបណ្ដាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជិត ១០០នាក់ ដើម្បីពង្រីកការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍក្នុងខេត្ត

មន្ទីរព័ត៌មានខេត្តសៀមរាបបើកវគ្គបណ្ដុះបណ្ដាលផលិតព័ត៌មាន ជូនមន្ត្រីតាមបណ្ដាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជិត ១០០នាក់ ដើម្បីពង្រីកការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍក្នុងខេត្ត

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

អភិបាលរងខេត្តសៀមរាប ៖ ការសរសេរព័ត៌មាន គឺដើម្បីប្រយោជន៍សាធារណៈ និងសង្គម កុំសរសេរព័ត៌មានបង្កឱ្យចលាចលសង្គម

អភិបាលរងខេត្តសៀមរាប ៖ ការសរសេរព័ត៌មាន គឺដើម្បីប្រយោជន៍សាធារណៈ និងសង្គម កុំសរសេរព័ត៌មានបង្កឱ្យចលាចលសង្គម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.