Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

ដោយ Pothe Thun
10/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងគ្រាមានអាសន្ន ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តខ្នារធ្នង់ ស្ថិតក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ថា នេះគឺជាកាតព្វកិច្ច និងការឈឺឆ្អាលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងជួបការលំបាកនោះ ដែលតែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ។
លោក នាក់ ណេរ៉ុន បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម បាននឹងកំពុងបន្តពុះពារជំនះរាល់ការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញឱ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោកផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឲ្យដឹងថា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានឯកឧត្តម វង សូត ជារដ្ឋមន្ត្រី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើគម្រោងកម្មវិធីការងារ (២០១៩ – ២០២៣) និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទិសដៅការងារអាទិភាពសំខាន់ៗ មួយចំនួន ដើម្បីឈានទៅរកការសម្រេចនូវជោគជ័យជាផ្លែផ្កា ដើម្បីជាផលប្រយោជន៍បម្រើប្រជាជន ។

លោក គង់ សំអឿន បន្តថា តាមរយៈនៃសកម្មភាពនាថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ទទួលបាននូវសិទ្ធិយ៉ាងពិតប្រាកដដោយផ្អែកលើមូលដ្ឋានមិនបោះបង់ មិនរើសអើង បណ្តុះបណ្តាលវិជ្ជាជីវៈ សមាហរណកម្មទៅសហគមន៏វិញ ដោយមានការចូលរួមពីគ្រប់ភាគីដៃគូរអភិវឌ្ឍន៏ជាដើម។
សូមបញ្ជាក់ថា អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាននាពេលនេះ គឺក្នុងម្នាក់ៗ រួមមាន៖ កន្ទេល១ មុង១ សំពត់១ អង្ករ១ការ៉ុង មី១កេស ភួយ១៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក លីវ សាន្ត

Tags: ចាស់ជរារាជរដ្ឋាភិបាល​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ហ៊ុនម៉ានី៖ សៀវភៅ ក្តីសង្ឃឹមហ៊ុនម៉ានី នឹងបង្ហាញមហាជនឲ្យស្គាល់ ហ៊ុនម៉ានី បានច្រើនលើសពីកូននាយករដ្ឋមន្ត្រី

ឯកឧត្តម ហ៊ុនម៉ានី៖ សៀវភៅ ក្តីសង្ឃឹមហ៊ុនម៉ានី នឹងបង្ហាញមហាជនឲ្យស្គាល់ ហ៊ុនម៉ានី បានច្រើនលើសពីកូននាយករដ្ឋមន្ត្រី

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុក ទាំង១២

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុក ទាំង១២

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.