Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងបន្តការជួបជុំរហូតដល់បំណាច់ខែកញ្ញា ខណៈអាជ្ញាធរខត្តសៀមរាប ដាក់ឱសានវាទត្រឹមម៉ោង ២៤យប់នេះ

ដោយ Pothe Thun
30/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងបន្តការជួបជុំរហូតដល់បំណាច់ខែកញ្ញា ខណៈអាជ្ញាធរខត្តសៀមរាប ដាក់ឱសានវាទត្រឹមម៉ោង ២៤យប់នេះ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំសមាជិកបក្សរបស់ខ្លួន នឹងត្រូវបន្តរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំពោះការជួបជុំនេះ គណបក្សបានសហការ យ៉ាងជាប់លាប់ជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលឃុំត្បែង ដើម្បីជ្រាបជាដំណឹង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងបានអនុញ្ញាតឱ្យសមត្ថកិច្ចអាចចេញចូល ដើម្បីត្រួតពិនិត្យក្នុងបរិវេណទី តាំងជួបជុំរាល់ពេលវេលា។

សម្រាប់ការជួបជុំនេះ គណបក្សបានរៀបចំរក្សាសណ្តាប់ធ្នាប់យ៉ាងមានរបៀបរៀបរយ ហើយរក្សាអនាម័យបានល្អ និងបានអនុវត្តតាមវិធានការចុងក្រោយ របស់ក្រសួងសុខាភិបាលអំពីការការពារពីការឆ្លង ជំងឺកូវីដ១៩។ ចំពោះសំណង់នានាក្នុងបរិវេណចម្ការដែលជាកម្មសិទ្ធិស្របច្បាប់ គ្រាន់តែជាសំណង់ស្រាល សម្រាប់សម្រាកក្នុងរយៈពេលខ្លី ពុំមែនជាសំណង់រឹងមាំឡើយ ហើយរយៈពេលនៃការជួបជុំរបស់គណបក្សក្នុងបរិវេណនេះ បានបញ្ជាក់ច្បាស់លាស់ក្នុងលិខិតជូនដំណឹង ទៅរដ្ឋបាលឃុំតែ្បងរួចរាល់ហើយ គឺនឹងបញ្ចប់នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយស្របច្បាប់ មានប្រកាសទទួល ស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ ដូច្នេះការជួបជុំសមាជិករបស់គណបក្សដែលបានធ្វើមកនេះ ពុំមានអ្វីដែលផ្ទុយនឹង ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាឡើយ។

ជាការឆ្លើយតបឯកឧត្តម ទៀ សីហា អភិបាលខេត្តបានបញ្ជាក់តាមប្រព័ន្ធតេលេក្រាមយ៉ាងខ្លីនារសៀលថ្ងៃទី៣០ ខែសីហានេះថា “យើងបន្តអនុវត្តច្បាប់”។
ប៉ុន្តែបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ដែលបានផ្សាយនៅរសៀលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា “ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រមូលផ្តុំមនុស្ស របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ យើងនឹងអនុវត្តតាមនីតិវិធី ដូចមានខ្លឹមសារក្នុងលិខិតរបស់រដ្ឋបាលខេត្ត ដោយទុកឱសានវាទត្រឹមយប់នេះ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២) ម៉ោង២៤:០០នាទីយប់។ សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថានឹងមានការពន្យាពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ។ រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយការជួបជុំនេះ មានប្រជាពលរដ្ឋចូលរួមក្នុងចន្លោះពី១ម៉ឹន ៥ពាន់ ទៅ១ម៉ឹន ៧ពាន់៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខត្តសៀមរាប ដាក់ពង្រាយកម្លាំងដើម្បីទប់ស្កាត់ការហូរចូលរបស់ប្រជាពលរដ្ឋ ដែលមកជួបប្រជុំជាមួយមេបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ រហូតមកដល់ថ្ងៃរសៀលនេះ 

អាជ្ញាធរខត្តសៀមរាប ដាក់ពង្រាយកម្លាំងដើម្បីទប់ស្កាត់ការហូរចូលរបស់ប្រជាពលរដ្ឋ ដែលមកជួបប្រជុំជាមួយមេបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ រហូតមកដល់ថ្ងៃរសៀលនេះ 

មន្ត្រីសង្ឃក្នុងក្រុងសៀមរាប នាំយកស្បៀងអាហារជូនគ្រួសារខ្វះខាត ដែលកំពុងជួបការលំបាកក្នុងជីវភាព ចំនួន ២៥គ្រួសារ នៅឃុំមោងនិងឃុំស្លែងស្ពាន ក្នុងស្រុកស្រីស្នំ

មន្ត្រីសង្ឃក្នុងក្រុងសៀមរាប នាំយកស្បៀងអាហារជូនគ្រួសារខ្វះខាត ដែលកំពុងជួបការលំបាកក្នុងជីវភាព ចំនួន ២៥គ្រួសារ នៅឃុំមោងនិងឃុំស្លែងស្ពាន ក្នុងស្រុកស្រីស្នំ

ចាស់ជរាក្រីក្រចំនួន៣០០គ្រួសារក្នុងស្រុកសូទ្រនិគម ទទួលអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាល

ចាស់ជរាក្រីក្រចំនួន៣០០គ្រួសារក្នុងស្រុកសូទ្រនិគម ទទួលអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.