Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា រៀបចំពិធីសំណេះសំណាល និងប្រគល់លិខិតសរសើជូនសមាជិក ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
01/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា រៀបចំពិធីសំណេះសំណាល និងប្រគល់លិខិតសរសើជូនសមាជិក ក្នុងខេត្តសៀមរាប
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា មានរៀបចំពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាជិកា វិនិយោគិន ពាណិជ្ជករ អាជីវករ ធុរកិច្ចទីផ្សារបណ្ដាញ អ្នកជំនាញវិជ្ជាជីវៈ សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា ក្នុងខេត្តសៀមរាប ដែលមានអ្នកចូលរួមប្រមាណជាង ៥០០នាក់

អញ្ជើញជាអធិបតី ក្នុងឱកាសនោះ ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព មានប្រសាសន៍ថា ការរៀបចំពិធីនេះឡើង មានគោលបំណងចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចំណេះដឹងពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មផ្សេងៗ និងប្រកាសពីសមាសភាព ថ្នាក់ដឹកនាំ សមាជិក និងផ្ដល់នូវលិខិតសរសើរ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព លើកឡើងថាស្របតាមការអភិវឌ្ឍន៍នៅកម្ពុជា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងសមាគមសម្ពន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា បានប្ដេជ្ញាពង្រឹងសមត្ថភាពបន្ថែមដល់សមាជិករបស់ខ្លួនទាំងអស់ ក្នុងការចូលរួមធ្វើកំណែទម្រង់នៃការអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងសមាគមសម្ពន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា ឲ្យទទួលបានប្រសិទ្ធភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានជាធរមាន ខណៈឯកឧត្តមបានមើលឃើញបញ្ហាជាច្រើនក្នុងសកម្មភាពដីធ្លីនាពេលបច្ចុប្បន្ន។ ដោយឡែកនៅក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំច្បាប់ស្ដីពីការរៀបចំសំណង់ និងប្រកាសស្ដីអំពីការអភិវឌ្ឍន៍ដីធ្លី ប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ។ ក្រៅពីការរៀបចំច្បាប់ និងប្រកាសនេះហើយឯកឧត្តម និងសហការី បានចាប់ផ្ដើមបង្កើតសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងសមាគមសម្ពន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា ដើម្បីចូលរួមអនុវត្តន៍កំណែទម្រង់ក្នុងវិស័យនេះ ឲ្យស្របទៅតាមការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបញ្ជាក់ថា ការបង្កើតសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា គឺដើម្បីប្រមូលផ្ដុំអ្នកពាក់ព័ន្ធ និងប្រកបរបរលើវិស័យទាំងនេះនៅទូទាំងប្រទេស ធ្វើកែទម្រង់ក្នុងអាជីវកម្មរបស់ខ្លួនប្រកបដោយបរិយាបន្ន និងរដ្ឋបាលឯកភាព ព្រោះមិនដូច្នោះទេវិបត្តិដីធ្លីរវាងអ្នកលក់ និងអ្នកទិញ ភ្នាក់ងារអភិវឌ្ឍន៍ និងម្ចាស់ដី នឹងកើតឡើងឥតឈប់ ដែលវានឹងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ជាក់ស្ដែងក្នុងខេត្តសៀមរាបបច្ចុប្បន្ន វិស័យដីធ្លីកំពុងមានសន្ទុះឥតឈប់ឈរ ប៉ុន្តែនេះក៏ជាការព្រួយបារម្ភមួយក្នុងវិស័យនេះផងដែរ ដោយសារតែអ្នកវិនិយោគមួយចំនួនជាអ្នកវិនិយោគខ្យល់ និងខុសច្បាប់។ ក្នុងនោះដែរការកាន់កាប់ដីដោយគ្មានច្បាប់អនុញ្ញាតក៏ជាបញ្ហាមួយដែរ ខណ:បច្ចុប្បន្នបញ្ហាប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់អង្គរ ត្រូវបានអាជ្ញាធរកំពុងយកចិត្តទុកដាក់ ដោយធ្វើការផ្លាស់ប្តូរទីលំនៅទៅកាន់ទីតាំងថ្មី ដែលការងារនេះ សមាគមបានគាំទ្រទាំងស្រុង ហើយបញ្ហានេះក៏ជារឿងមួយដែលអ្នកវិនិយោគដីធ្លីគួរយកធ្វើជាបទពិសោធន៍ និងប្រុងប្រយ័ត្នផងដែរ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការកំណែទម្រង់ ជាមួយនិងការអភិវឌ្ឍន៍ក្នុងវិស័យមួយនេះ ត្រូវតែមានធនធានប្រកបដោយវិជ្ជាជីវៈ ដែលវាស្របតាមគោលនយោបាយសិក្សាពេញមួយជីវិត និងគោនយោបាយជាតិស្ដីពីការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលសមាគមក៏បានបណ្ដុះបណ្ដាលបន្ថែមទៅដល់មូលដ្ឋានផងដែរ។

ទន្ទឹមនោះ ឯកឧត្តមក៏បានណែនាំដល់សមាជិកសមាគមទាំងអស់ ត្រូវមានចរិយាធម៌នៅក្នុងខ្លួន ដូចជាឆន្ទៈ ស្មោះត្រង់ ខន្តី និងសេចក្តីអត់ធន់ កតញ្ញូ និងសេចក្តីដឹងគុណ ដោយត្រូវប្រកាន់ខ្ជាប់ខ្លួនជានិច្ចនៅពេលចេញទៅធ្វើការ ឬប្រកបរបរអាជីវកម្ម ហើយក៏ត្រូវប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ ដែលរួមមាន មេត្តា ករុណា មុទិតា ឧបេក្ខា ដោយមានកិច្ចការអ្វីត្រូវចេះជំនុំគ្នាពភាក្សា ដឹកនាំកាន់ដៃគ្នាទៅរកការគិតដោយគតិ ហើយទីណាមានការប្រឹក្សាយោបល់ ទីនោះនឹងមានការរីកចម្រើន៕

អត្ថបទ និង រូបភាព៖ អ៊ុន ណារាជ្យ
កែសម្រួល៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូន លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ចូលជួបសម្តែងការគួរសម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូន លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ចូលជួបសម្តែងការគួរសម

ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ

ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ

អាជ្ញាធរខេត្ដសៀមរាប ប្រាប់ឱ្យអ្នកប្រមូលផ្ដុំនៅចំការម្រេចរបស់លោក ខឹម វាសនា ចាកចេញដោយខ្លួនឯង ដោយមានរថយន្ដជួយដឹកជញ្ជូនដល់ផ្ទះ ខណៈមានពលរដ្ឋប្រមាណជិត១.០០០នាក់ បានសម្រេចចាកចេញហើយវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ

ប្រជាពលរដ្ឋប្រមាណ ៥ពាននាក់ បានចាកចេញពីចំការម្រេចលោក ខឹម វាសនា ខណៈអាជ្ញាធរកំណត់យៈពេល ៥ថ្ងៃទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.