Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ

ដោយ Pothe Thun
01/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បេឡាជាតិសន្តិសុខសង្គម ប.ស.ស បានរៀបចំពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ដើម្បីផ្សព្វផ្សាយពីរបបសន្តិសុខសង្គមថ្មីមួយនេះ ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងអត្ថប្រយោជន៍ តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។ ពិធីនេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិឡា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ប្រតិភូអបដំណើរ លោកលោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាព និងតំណាងរោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងខេត្តសៀមរាបជាង ៣០០នាក់។

ក្នុងនាមរដ្ឋបាលសៀមរាប លោក នាក់ ណេរ៉ុន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបេឡាជាតិសន្តិសុខសង្គម ដែលជាប្រតិបត្តិករមួយសំខាន់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានបម្រើសេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ ជាមួយគ្នានោះដែរ ដើម្បីចូលរួមលើកកម្ពស់ និងចូលរួមអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តការងាររបស់ខ្លួន រដ្ឋបាលសាលាខេត្តសៀមរាប បានដាក់ចេញនូវសកម្មភាព ការងារផ្សេងៗ និងចូលរួមយ៉ាងសកម្មលើការងារសង្គម ព្រមទាំងបានគៀងគរ ប្រមូលវិនិយោគិនមកវិនិយោគ ជាច្រើននាក់ដែលបានផ្ដល់ការងារដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត។

លោកអភិបាលរង ក៏បានជម្រាបជូនផងដែរពីស្ថានភាពមួយចំនួនក្នុងខេត្តសៀមរាប ជាក់ស្ដែងបញ្ហានៃការប្រមូលផ្ដុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទីតាំងដី ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលនេះជាមួយបញ្ហាមួយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើជីវភាព មុខរបរ និងការងារប្រចាំថ្ងៃ ដោយការបោកប្រាស់របស់គេ។ បញ្ហានេះអាជ្ញាធរខេត្ត ក៏កំពុងយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលជួយឲ្យបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅកាន់លំនៅដ្ឋាន និងបំពេញការងារភារកិច្ច និងប្រកបអាជីវកម្មឡើងវិញ។ ក្នុងនោះក៏សូមអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានបុគ្គលចាញ់បោកទៅលើការឃោសនា ឲ្យទៅប្រមូលផ្ដុំនេះ សូមកុំមានការរើសអើន និងស្ដីបន្ទោសទៅលើពួកគាត់ឲ្យសោះ ព្រោះពួកគាត់អាចភ្លេចខ្លួនមួយពេល ដូចនេះត្រូវលើកទឹកចិត្ត និងផ្ដល់ឱកាសបំពេញការបន្តទៀតដល់ពួកគាត់។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក សមវិទ្យា បានបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធីលក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គម ថ្មីមួយនេះ។ ការយល់ដឹងកាន់តែច្បាស់ស្តីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺបានជំរុញឱ្យបងប្អូនទាំងអស់ អាចចូលរួមយ៉ាងផុសផុលក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយក្តីជឿជាក់ និងពេញចិត្ត។

ឯកឧត្តម បញ្ជាក់ទៀតថា ការចូលរួមអនុវត្តនូវកាតព្វកិច្ចរបស់បងប្អូនក្នុងប្រព័ន្ធសន្តិសុខសង្គម គឺជាការជួយគ្នាទៅវិញទៅមកនៅពេលយើងទទួលរងនូវហានិភ័យ ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅដែលជាគោលនយោបាយនៃការចែករំលែកក្នុងការរួបរួមគ្នាតាមគោលការណ៍សាមគ្គីធម៌សង្គម។ ជាក់ស្ដែងគិតរហូតមកដល់ពេលនេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណ ១លាននាក់ទៅហើយ ដែលទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈក្រុមការងារត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្នុងចំនួនជាង ៤៦០លើក ត្រឹមតែរយៈពេលជិត ១ខែ កន្លងមកនេះ។ក្នុងនោះ បសស ក៏បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជាដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប ប្រាប់ឱ្យអ្នកប្រមូលផ្ដុំនៅចំការម្រេចរបស់លោក ខឹម វាសនា ចាកចេញដោយខ្លួនឯង ដោយមានរថយន្ដជួយដឹកជញ្ជូនដល់ផ្ទះ ខណៈមានពលរដ្ឋប្រមាណជិត១.០០០នាក់ បានសម្រេចចាកចេញហើយវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ

ប្រជាពលរដ្ឋប្រមាណ ៥ពាននាក់ បានចាកចេញពីចំការម្រេចលោក ខឹម វាសនា ខណៈអាជ្ញាធរកំណត់យៈពេល ៥ថ្ងៃទៀត

ប្រតិភូអង្គទូតជិត២០ប្រទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប 

ប្រតិភូអង្គទូតជិត២០ប្រទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប 

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.