Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋប្រមាណ ៥ពាននាក់ បានចាកចេញពីចំការម្រេចលោក ខឹម វាសនា ខណៈអាជ្ញាធរកំណត់យៈពេល ៥ថ្ងៃទៀត

ដោយ Pothe Thun
01/09/2022
នៅក្នុង សន្តិសុខ និង សង្គម
អាជ្ញាធរខេត្ដសៀមរាប ប្រាប់ឱ្យអ្នកប្រមូលផ្ដុំនៅចំការម្រេចរបស់លោក ខឹម វាសនា ចាកចេញដោយខ្លួនឯង ដោយមានរថយន្ដជួយដឹកជញ្ជូនដល់ផ្ទះ ខណៈមានពលរដ្ឋប្រមាណជិត១.០០០នាក់ បានសម្រេចចាកចេញហើយវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានឱ្យដឹងថានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោយពីមានកិច្ចសន្យាបញ្ចប់ជួលដី ជាមួយម្ចាស់ដីជួល ដែលជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងតំណាងលោក ខឹម វាសនា កន្លងមក ប្រជាពលរដ្ឋដែលប្រមូលជុំគ្នា នៅដីចំការលោក ខឹម វាសនា ពួកគាត់បានចាកចេញជាបន្ដបន្ទាប់ ដែលអាចប៉ាន់ប្រមាណប្រហែល ៥ពាន់នាក់ បើគិតចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញានេះ។ លោកបន្ដថា ការចាកចេញទៅលំនៅឋានវិញនេះ ភាគច្រើនជាមនុស្សចាស់ កូនក្មេង ពួកគាត់បានស្នាក់នៅយូរថ្ងៃ បណ្ដាលឱ្យផល់ប៉ះពាល់ដល់សុខភាព ព្រោះមុខមាត់គាត់មានសភាពស្លេកស្លាំងហើយអាចមានផ្ទុកជំងឺផ្សេងៗ ព្រោះបរិវេននៃការស្នាក់នៅរប់ស់ពួកគាត់ មានបរិស្ថានមិនបានល្អ ខ្វះអនាម័យ។

លោកអភិបាលស្រុកបានឲ្យដឹងទៀតថា អាជ្ញាធរបានត្រៀមរថយន្ដជាច្រើនគ្រឿង រួមមានរថយន្ដសាលាខេត្ដ រថយន្ដយោធាយោធភូមិភាគទី៤ និងយោធាកងពលធំ អន្ដរាគមន៍លេខ២ សម្រាប់ដឹកប្រជាពលរដ្ឋដែលពុំមានមធ្យោបាយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ លោកថា ក្រោយពីកំណត់រយៈពេល ៥ថ្ងៃ ប្រជាពលរដ្ឋនៅតែបន្ដប្រមូលផ្ដុំនៅទីតាំងនេះទៀត អាជ្ញាធរនឹងមានវិធានបន្ថែមទៀត ដោយមានការផ្ដាច់ការចំអិនម្ហូបឱ្យអ្នកប្រមូលផ្ដុំ ផ្ដាច់ការទំនាក់ទំនងតាមវិទ្យុទាក់ទង ហើយនឹងឱ្យរុះរើរោងដោយខ្លួនឯង ព្រោះម្ចាស់ដីឈ្មោះ នី ចាន់ពិនិត្យ ជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងជាម្ចាស់ដីជួលផង បានយល់ព្រមផ្ដិតមេដៃ បញ្ចប់ការជួលឱ្យការប្រមូលផ្ដុំគ្នាដោយខុសច្បាប់នេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានប្រមូលផ្ដុំគ្នាតាមការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានជាង ១ម៉ឺន ៧ពាន់នាក់ ស្ថិតនៅលើផ្ទៃដីចំនួន ១២ហិកតា ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រោយពីមានការចេញលិខិត ផ្អាកការប្រមូលផ្ដុំ កាលពីថ្ងៃទី៣០ ខែសីហាកន្លងមក អាជ្ញាធរបានដាក់កម្លាំងសមត្ថកិច្ចចម្រុះមានកម្លាំងនគរបាល កងរាជអាវុធហត្ថនិងទាហានផង នៅលើដងផ្លូវខាងមុខកន្លែងប្រមូលផ្ដុំ ដើម្បីរារាំងអ្នកនាំចូលចំណីអាហារ ឬទំនិញផ្សេងទៅលក់នៅតំបន់ជួបជុំទៀត។ ប៉ុន្ដែយ៉ាងនេះក្ដី អាជ្ញាធរបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលប្រមូលផ្ដុំគ្នាតាមការឃោសនាខុសច្បាប់របស់លោក ខឹម វាសនា នោះ៕

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

10/02/2026

អត្ថបទ និងរូពភាព៖ លោក បូ សាវី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូអង្គទូតជិត២០ប្រទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប 

ប្រតិភូអង្គទូតជិត២០ប្រទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប 

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី សកម្មជនរបស់(LDP) ចំនួន ៦នាក់ ដាក់ពន្ធនាគារបណ្តាអាសន្ន ពីបទប្រឆាំងអ្នករាជការសាធារណៈ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.