Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូន លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ចូលជួបសម្តែងការគួរសម

ដោយ Pothe Thun
01/09/2022
នៅក្នុង ព័ត៌មានជាតិ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូន លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ចូលជួបសម្តែងការគួរសម
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅវិមានព្រឹទ្ធសភានា ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីចូលជួបសម្តែងការគួរសម។

ថ្លែងក្នុងជំនួបនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ក្នុងបរមនាមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្តែងការស្វាគមន៍ និងអបអរសាទរ ចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា សាធារណរដ្ឋតួកគី និងព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងយ៉ាងខ្លាំងក្លាជាមួយគ្នា ជាពិសេសគឺទំនាក់ទំនងខាងផ្នែកនយោបាយ និងមានសក្តានុពលយ៉ាងធំធេង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយគ្នា ហើយអ្វីដែលសំខាន់ជាងនេះ គឺលោកជំទាវ មានចំណាប់អារម្មណ៍លើទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសយើងទាំង២ ជាពិសេសគឺការវិនិយោគលើវិស័យអប់រំ សម្រាប់ថ្ងៃទៅអនាគតរវាងប្រទេសយើងទាំង២។

លោកជំទាវ UIKU Kocaefe មានប្រសាសន៍ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល នៃប្រទេសយើងទាំង២ មានលក្ខណៈល្អប្រសើរ ហើយអ្វីដែលសំខាន់នោះ គឺទំនាក់ទំនងរវាងសភាយើងទាំង២ ដើម្បីតំណាងអោយប្រជាពលរដ្ឋ មានន័យថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ លោកជំទាវ UIKU Kocaefe បានជម្រាបជូន សម្តេចប្រមុខស្តីទីថា ក្នុងសភាតួកគី ក៏មានបង្កើតក្រុមសភាមិត្តភាព សម្រាប់ទំនាក់ទំនងជាមួយសភាកម្ពុជាផងដែរ ហើយលោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ខ្ញុំនេះ នឹងមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងសភាទាំង២ ដើម្បីជម្រុញការយល់ដឹងរួមគ្នា ដើម្បីបង្កើតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃសភាប្រទេសយើងទាំង២ អោយកាន់តែខ្លាំងក្លាថែមទៀតផងដែរ។

ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា ការបើកសម្ពោធជាផ្លូវការ នៃស្ថានទូតឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី កាលពីខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជាការបើកទំព័រថ្មីមួយ នៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរអោយកាន់តែជិតស្និទថែមទៀត។ សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណដល់ សាធារណរដ្ឋតួកគី ដែលបានរួមវិភាគទាន ដែលធ្វើអោយព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនសេដ្ឋកិច្ចដូចបច្ចុប្បន្ននេះ និងសូមថ្លែងអំណរគុណ ដល់សាធារណរដ្ឋតួកគី ដែលបានគាំទ្រព្រះរាជាណាចក្រកម្ពុជា ជាប្រធានអាស៊ានប្តូរវេន ដែលបានចូលរួមប្រជុំត្រីភាគី (កម្ពុជា-តួកគី និងលេខាធិការដ្ឋានអាស៊ាន) អាស៊ាន-តួកគី លើកទី៤ នៅទីក្រុងភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ ដល់ថ្ងៃ០៥ ខែសីហា ឆ្នាំ២០២២ ផងដែរ។

សម្តេចប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះប្រសាសន៍របស់លោកជំទាវថា លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងអាណត្តិរបស់លោកជំទាវ ទំនាក់ទំនងយ៉ាងល្អ នៃសភាប្រទេសយើងទាំង២, ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់សភា នៃប្រទេសយើងទាំង២។ សម្តេចប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ក្នុងព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នរបស់ជាតិ សម្តេចត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និតជាមួយលោកជំទាវ ក៏ដូចជាស្ថានទូតតួកគី ដើម្បីរួមចំណែកពង្រឹង ពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមក ជូនប្រជាជន និងប្រទេសទាំងពីរ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ

ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ

អាជ្ញាធរខេត្ដសៀមរាប ប្រាប់ឱ្យអ្នកប្រមូលផ្ដុំនៅចំការម្រេចរបស់លោក ខឹម វាសនា ចាកចេញដោយខ្លួនឯង ដោយមានរថយន្ដជួយដឹកជញ្ជូនដល់ផ្ទះ ខណៈមានពលរដ្ឋប្រមាណជិត១.០០០នាក់ បានសម្រេចចាកចេញហើយវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ

ប្រជាពលរដ្ឋប្រមាណ ៥ពាននាក់ បានចាកចេញពីចំការម្រេចលោក ខឹម វាសនា ខណៈអាជ្ញាធរកំណត់យៈពេល ៥ថ្ងៃទៀត

ប្រតិភូអង្គទូតជិត២០ប្រទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប 

ប្រតិភូអង្គទូតជិត២០ប្រទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.