Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កម្ពុជាទទួលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលបាត់ចំនួន ៣០ ពីសហរដ្ឋអាមេរិកនៅឆ្នាំ២០២២

ដោយ Pothe Thun
07/09/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កម្ពុជាទទួលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលបាត់ចំនួន ៣០ ពីសហរដ្ឋអាមេរិកនៅឆ្នាំ២០២២
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងកិច្ចប្រជុំពិសេសផ្នែកវប្បធម៌អាស៊ាន នៃសន្និសីទអន្តរជាតិស្តីពីការការពារ និងការទប់ស្កាត់ការចរាចរណ៍ជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន នៅខេត្តសៀមរាប ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា បង្ហាញថា ប្រទេសកម្ពុជាបានទទួលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិ ដែលត្រូវគេលួចចំនួន ៣០ ពីសហរដ្ឋអាមេរិកមកវិញ។

 

ថ្លែងនៅក្នុងកិច្ចប្រជុំធ្វើឡើងតាមរយៈ Video Conference និងចូលរួមដោយផ្ទាល់ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក វប្បធម៌និង សិល្បៈ(AMCA) និងចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈ អ្នកតំណាងរដ្ឋាភិបាល និងឯកឧត្តម Ekkaphap Phantavong អគ្គលេខាធិការរងនៃសហគមន៍សង្គមវប្បធម៌អាស៊ាន ឯកឧត្តម សាដាអ៊ូម៉ា អាឡាម ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា បានកោតសរសើរដល់ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ាន ចំពោះការដឹកនាំ និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ និងកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌។ ទន្ទឹមនោះ ឯកឧត្តម ក៏បានលើកឡើងពីសារៈសំខាន់នៃអនុសញ្ញា UNESCO ឆ្នាំ 1970 ស្តីពីមធ្យោបាយនៃការហាមឃាត់ និងទប់ស្កាត់ការនាំចូលខុសច្បាប់ និង ការនាំចេញ និងផ្ទេរកម្មសិទ្ធិនៃសម្បត្តិវប្បធម៌ ដែលត្រូវបានផ្តល់សច្ចាប័នដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ១៩៧២ ស្របពេលជាមួយការប្រារព្ធខួបលើកទី ៥០ នៃការផ្តល់សច្ចាប័នរបស់កម្ពុជាលើអនុសញ្ញាឆ្នាំ UNESCO ១៩៧០តែម្តង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា៖ ការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះកិច្ចការពារបេតិកភណ្ឌវប្បធម៌ គឺត្រូវបានដាក់បញ្ចូលក្នុងចក្ខុវិស័យសហគមន៍អាស៊ាន សេចក្តីថ្លែងការណ៍អាស៊ានស្តីពីបេតិកភណ្ឌវប្បធម៌ឆ្នាំ២០០០ ដំណោះស្រាយទីក្រុងវៀងច័ន្ទអាស៊ានឆ្នាំ២០១៦ សេចក្តីថ្លែងការណ៍អាស៊ានឆ្នាំ២០១៧ស្តីពីវប្បធម៌នៃការទប់ស្កាត់សម្រាប់សង្គមសន្តិភាព រួមបញ្ចូល ភាពធន់ សុខភាព និងសុខដុមរមនា និងការរៀបរាប់អំពីអត្តសញ្ញាណអាស៊ានឆ្នាំ២០២០។

លោកជំទាវ បញ្ជាក់ថា៖ ដើម្បីពង្រឹងបន្ថែមលើការប្តេជ្ញាចិត្តនេះ កម្ពុជាក្នុងនាមជាប្រធាន រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក វប្បធម៌និង សិល្បៈ(AMCA) និងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ មានការប្តេជ្ញាចិត្តជាមួយរដ្ឋសមាជិកអាស៊ាន ដើម្បីអភិវឌ្ឍផែនការសកម្មភាពប្រកបដោយសក្តានុពល និងបង្កើនយន្តការការពារសម្បត្តិវប្បធម៌នៅក្នុងតំបន់។ ក្នុងនោះ កម្ពុជាស្នើឱ្យអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីយើងអាចអភិវឌ្ឍន៍ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួល ចំពោះការការពារសម្បត្តិវប្បធម៌ និងកាត់បន្ថយផលប៉ះពាល់អាក្រក់នៃការជួញដូរទ្រព្យសម្បត្តិវប្បធម៌ខុសច្បាប់ ស្របពេលដែល កម្ពុជាកំពុងស្នើឱ្យមានសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីរួមមួយស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ ក្នុងគោលបំណងធ្វើការរួមគ្នាដើម្បីបង្កើតយុទ្ធសាស្ត្ររយៈពេលវែងដែលដោះស្រាយបញ្ហាឫសគល់នៃការជួញដូរខុសច្បាប់លើទ្រព្យសម្បត្តិវប្បធម៌។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស និង លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: សម្បត្តិវប្បធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
UNESCO៖ដើម្បីទប់ស្កាត់ការជួញដូរវប្បធម៌ គេត្រូវផ្តោតលើចំណុចអទិភាពចំនួន២

UNESCO៖ដើម្បីទប់ស្កាត់ការជួញដូរវប្បធម៌ គេត្រូវផ្តោតលើចំណុចអទិភាពចំនួន២

តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំអាជ្ញាធរខេត្ដចាត់វិធានការលើអ្នកមិនព្រមចាកចេញពីការប្រមូលផ្ដុំរបស់លោក ខឹម វាសាន

តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំអាជ្ញាធរខេត្ដចាត់វិធានការលើអ្នកមិនព្រមចាកចេញពីការប្រមូលផ្ដុំរបស់លោក ខឹម វាសាន

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះពិនិត្យផែនការ Clean and Green នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះពិនិត្យផែនការ Clean and Green នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.