Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម អ៊ាន ឃុន និង ឯកឧត្តម ទៀ សីហា អញ្ជើញកាន់បិណ្ឌវេនទី១ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
12/09/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តចំនួន២ គឺពុទ្ឋស្ថាននគររាជមេត្តា ស្ថិតក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ និងវត្តព្រះព្រហ្មរ័ត្ន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ និងអង្គភាពនានាជុំវិញខេត្តផងដែរ។

គួរជម្រាបថា ពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំតាមបែបព្រះពុទ្ធសាសនានេះ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៃព្រះរាជពិធីទា្វរទសមាស ដែលប្រជាជនខ្មែរប្រារព្ធធ្វើតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) ពុំដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។

ពិធីនេះដែរ គឺដើម្បីទំនុកបម្រុងបច្ច័យ៤ ចំពោះព្រះសង្ឃ ដែលគង់ចាំវស្សា ដោយមានគោលបំណងធំៗ ៣យ៉ាងគឺ៖ ទី១-ដើម្បីតបសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយ។ ទី២-ដើម្បីយើងបានធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ខ្លួនយើងម្នាក់ៗ ហើយយើងបានបុណ្យទៅដល់អ្នក មានគុណរបស់យើង និងទី៣ ចូលមកអប់រំខ្លួនឯង ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ទៀ សីហា លើកឡើងថា៖ វិស័យព្រះពុទ្ឋសាសនានៅកម្ពុជា អាចរីកចម្រើនទៅបានគឺអាស្រ័យ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ជាមួយនិងសុខសន្តិភាពនេះ ពុទ្ឋបរិស័ទនៅទូទាំងប្រទេស មានឱកាសប្រកបកិច្ចការ រករបរជួញដូរដោយមិនមានការភ័យខ្លាច ដែលញ៉ាំងឱ្យកម្រិតសេដ្ឋកិច្ច និងជីវភាពក្នុងគ្រួសារមានកើនឡើងជាលំដាប់។ ហេតុនេះសូមពុកម៉ែបងប្អូន ចូលរួមរក្សាសុខសន្តិភាពនេះឱ្យនៅស្ថិតស្ថេរគង់វង្ស សម្រាប់ជាគ្រឺះក្នុងកិច្ចការអភិវឌ្ឍជាតិមាតុភូមិយើងបន្តទៅទៀត និងទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយរបស់យើង។

សម្រាប់ទេយ្យវត្ថុ ដែលបានប្រគេនដល់វត្តទាំងពីរក្នុងឱកាសនោះ ក្នុងមួយវត្តៗទទួលបាន ថវិកាចំនួន២លានរៀល អង្ករ២៥០គ.ក មី៥កេស ទឹកសុទ្ឋ១០កេស ទឹកក្រូច១០កេស ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ត្រីខកំប៉ុង១កេស តែ៥កញ្ចប់ ទឹកដោះគោ១កេស ស្កសរ១០គ.ក សាដក៧កញ្ចប់ ព្រមទាំងប្រគេន និងជូនថវិកាមួយចំនួនដល់ព្រះគ្រូចៅអធិការ ដូនជី តាជីក្នុងវត្តនីមួយៗផងដែរ។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស លោក ស៊ាន សុផាត និងលោក ទ្រា ពន្លឺ
កែសម្រួល៖ លោក សេង ផល្លី

Tags: កាន់បិណ្ឌពិធីបុណ្យភ្ជុំបិណ្ឌ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធិនពិការ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់

យោធិនពិការ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមហើយ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ នាសាលសន្និសីទសុខា ក្នុងខេត្តសៀមរាប !

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមហើយ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ នាសាលសន្និសីទសុខា ក្នុងខេត្តសៀមរាប !

រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេណទី២នៅវត្តរាជបូណ៌ និងវត្តកេសរារាម ក្នុងក្រុងសៀមរាប !

រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេណទី២នៅវត្តរាជបូណ៌ និងវត្តកេសរារាម ក្នុងក្រុងសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.