Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ជិត៥០០គ្រួសារនៅស្រុកអង្គរជុំ និងស្រុកស្រីស្នំ

ដោយ Pothe Thun
27/09/2022
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ ២០២២ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អមដំណើរដោយរដ្ឋបាលស្រុក លោក លោកស្រី មកពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់ និងមានការខ្វះខាតចំនួន ៤៨៥គ្រួសារ ក្នុងនោះនៅស្រុកអង្គរជុំ ចំនួន ១៣២គ្រួសារ និងស្រុកស្រីស្នំ ចំនួន ៣៥៣គ្រួសារ។

គួររំលឹកថា ទឹកជំនន់នៅក្នុងខេត្តសៀមរាបនេះ បង្កឡើងដោយជំនន់ទឹកភ្លៀងធ្លាក់មកពីស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង និង ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ពិសេសទំនប់អាតោ។ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៨៧២គ្រួសារ ភូមិចំនួន ១៨៤ភូមិ ឃុំចំនួន៤១ នៃស្រុកចំនួន៨ ក្នុងចំណោម១២ក្រុង ស្រុក រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុក សូទ្រនិគម និងស្រុកប្រាសាទបាគង ក្នុងនោះស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ មានសភាពធ្ងន់ធ្ងរជាងគេ។

ថ្លែងសំណេះសំណាលនាពេលនោះ ឯកឧត្តម ទៀ សីហា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែបានគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេស នៅពេលបងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមប្រធាន ក៏បានអំពាវនាវ និងផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នចំពោះកម្រិតទឹកជំនន់ ទោះបីមានស្ថានភាពទឹកមានការស្រកចុះខ្លះ ជាពិសេសការឆ្លងចរន្តអគ្គិសនី សត្វអសិរពិស និងកុំមានការធ្វេប្រហែសចំពោះកូនចៅតូចៗ ព្រមទាំងយកចិត្តលើអនាម័យ ចៀសវាងជំងឺឆ្លងផ្សេងៗ។

គួរជម្រាបថា អំណោយមនុស្សធម៌ ដែលបានចែកជូនគ្រួសារក្នុងស្រុកទាំង២នោះ ក្នុង១គ្រួសារទទួលបាន អង្ករ ៣០គ.ក មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល។ ក្នុងនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានចុះពិនិត្យ និងសិក្សាពីស្ថានភាពទឹកជំនន់ក្នុងស្រុកក្រឡាញ់ផងដែរ។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: ទឹកជំនន់សាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកទេសចរជាច្រើនពាន់នាក់ បានទៅទស្សនានៅព្រះសាទអង្គរវត្ត ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

អ្នកទេសចរជាច្រើនពាន់នាក់ បានទៅទស្សនានៅព្រះសាទអង្គរវត្ត ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៣ នៅដើមខែតុលា នៅខេត្ដសៀមរាប

ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៣ នៅដើមខែតុលា នៅខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.