Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

ដោយ Pothe Thun
27/09/2022
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងដោយមានការចូលរួម ពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុកក្រឡាញ់ និងមន្ត្រីអ្នកមុខអ្នកការក្នុងស្រុកជាច្រើនរូបទៀត។

វត្តមានដ៏វិសេសវិសាលរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នៅក្នុងស្រុកក្រឡាញ់នាពេលនេះ ដោយអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទៅ បើទោះបីជាពេលនេះសម្តេចតេជោ ហ៊ុន សែន កំពុងបេសកកម្មនៅក្រៅប្រទេសក៏ពិតមែន តែសម្ដេចនៅតែគិតគូ មិងយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋជាប់ជានិច្ច ជាពិសេសនៅក្នុងអំឡុងពេល ដែលកំពុងកើតមានគ្រោះទឹកជំនន់នេះ ដើម្បីត្រៀមជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។

លោក នួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប មានប្រសាសន៍ថា ទឹកជំនន់នៅក្នុងស្រុកក្រឡាញ់នៅពេលនេះ គឺទទួលជំនន់ទឹកភ្លៀងមកពីខាងស្រុកស្រីស្នំ ខេត្តសៀមរាប គួបផ្សំទៅនឹងទឹកភ្លៀងក្នុងស្រុក ដែលមានរយៈពេលច្រើនថ្ងៃជាប់ជាប់គ្នាផងនោះ បានបង្កើតឲ្យមានទឹកជំនន់នាពេលនេះ ប៉ុន្តែប្រសិនបើមិនមានភ្លៀងធ្លាក់បន្តបន្ថែមទៀតនោះ ទឹកជំនន់នៅក្នុងស្រុកនេះ នឹងស្រកចុះក្នុងរយៈពេលពីរបីថ្ងៃទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះមក ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ដល់វស្រុកចំនួន៨ រួមមាន ៖ ស្រុកស្រីស្នំ , ស្រុកក្រឡាញ់ , ស្រុកជីក្រែង , ស្រុកអង្គរជុំ , ស្រុកវ៉ារិន , ស្រុកពួក , ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ក្នុងនោះស្រុកចំនួន២ គឺស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ មានសភាពធ្ងន់ធ្ងរជាងគេ ដោយសារស្រុកទាំង២នេះ ទទួលឥទ្ធពលជំនន់ទឹកភ្លៀងពីស្រុកមួយចំនួន នៃខេត្តឧត្ដរមានជ័យ។

លោកស្រីបន្តថា បន្ទាប់ពីមានករណីជំនន់ទឹកភ្លៀងកើតឡើងភ្លាម រដ្ឋបាលខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក , ការថែទាំសុខភាព ការបង្កាជំងឺរាករូស , កាពារពីការយាយីពីសត្វមានអាសិរពិស និង ការស្វែងរកទីទួលមានសុវត្ថិភាព ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងទៀត។ បន្ទាប់មក លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត បន្តដំណើរចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកស្រីស្នំ ជាពិសេសនៅទំនប់អាងស្ពានស្រែង១ ស្ថិតក្នុងឃុំស្ថែងស្ពាន ស្រុកស្រីស្នំ អមដំណើរដោយឯកឧត្ដម លន់ សុធី ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកស្រីស្នំ លោកអភិបាល លោកអភិបាលរងស្រុក និងមន្ត្រីអ្នកមុខអ្នកការក្នុងស្រុកស្រីស្នំជាច្រើនរូបទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប បានបញ្ជាក់ថា ទឹកជំនន់នៅក្នុងទំនប់អាងស្ពានស្រែង១ នេះ ទទួលជំនន់ទឹកភ្លៀងមកពីខាងស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង និង ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ពិសេសទំនប់អាតោ ប៉ុន្តែ តាមពិនិត្យជាក់ស្ដែង ទឹកនឹងស្រកចុះក្នុងរយៈពេលពីរបីថ្ងៃទៀត ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តបន្ថែមទៀតនោះ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឱ្យ មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥.៨៧២គ្រួសារ ភូមិចំនួន ១៨៤ភូមិ ឃុំចំនួន៤១ នៃស្រុកចំនួន៨ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុក សូទ្រនិគម និងស្រុកប្រាសាទបាគង បង្កឱ្យមានផលប៉ះពាល់ស្រូវពង្រោះចំនួន ១៩.១៩១ហិកតា, ប៉ះពាល់ដំឡូងមី ចំនួន ១.៥៨៨ហិកតា, លិចបរិវេណផ្ទះកម្រិតស្រាលចំនួន ៣.២៤៥ខ្នង, កម្រិតធ្ងន់ចំនួន ២៩ខ្នង, លិចទីធ្លាសាលារៀន ៤៨កន្លែង, លិចបរិវេណមណ្ឌលសុខភាព ០៥កន្លែង, អាគាររដ្ឋបាលឃុំ និង ប៉ុស្តិ៍រដ្ឋបាល ១២កន្លែង, លិចបរិវេណវត្ត ០៨កន្លែង , លិចក្នុងផ្សារ ០១កន្លែង, លិចផ្លូវប្រវែងសរុប ១០២.៧៦៣ម៉ែត្រ និងខូចខាតប្រវែង ២.៨៤៨ម៉ែត្រ, លិចខ្នងទំនប់ ខ្នងប្រឡាយ ប្រវែង ១៩.២២៣ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ, លិចស្ពាន ០២កន្លែង និងខូចខាតប្រវែង ១០ម៉ែត្រ, ងាប់គោចំនួន ០១ក្បាល និង ងាប់មាន់,ទា ចំនួន ៦៧៦ក្បាល៕

អត្ថបទ៖ លោក លីវ សាន្ត
រូបភាព៖ លោក ធន់ ពូថេ

Tags: ទឹកជំនន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៣ នៅដើមខែតុលា នៅខេត្ដសៀមរាប

ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៣ នៅដើមខែតុលា នៅខេត្ដសៀមរាប

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាង១៤ម៉ឺន បានមកកំសាន្តតាមរមណីដ្ឋាននានា ក្នុងខេត្តសៀមរាប នៃឱកាសពិធីបុណ្យភ្នុំបិណ្ឌ

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាង១៤ម៉ឺន បានមកកំសាន្តតាមរមណីដ្ឋាននានា ក្នុងខេត្តសៀមរាប នៃឱកាសពិធីបុណ្យភ្នុំបិណ្ឌ

អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.