Wednesday, January 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ៖ សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ការងារដល់ប្រជាជនក្នុងតំបន់អាស៊ាន

ដោយ Pothe Thun
17/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ៖ សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ការងារដល់ប្រជាជនក្នុងតំបន់អាស៊ាន
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមស្ថិតិរបស់អង្គការអន្តរជាតិផ្នែកការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) មានភាគច្រើនបំផុតនៅលើពិភពលោក ជាមួយនោះសម្រាប់តំបន់អាស៊ានសហគ្រាសធុនតូច និងមធ្យមយ៉ាងហោចណាស់ ៩៧ភាគរយ នៃសហគ្រាសសរុបក្នុងតំបន់ បានប្រើប្រាស់កម្លាំងពលកម្មប្រមាណពី ៦០ភាគរយ ដល់៨០ភាគរយ នៃកម្លាំងពលកម្មសរុបក្នុងតំបន់ផងដែរ។

នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកសិក្ខាសាលា ការចងក្រងឯកសារនៃឧត្តមានុវត្តន៍ ស្តីពី សុវត្ថិភាព និងសុខភាពការងារក្នុងសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងខេត្តសៀមរាប។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរួមគ្នា ជាមួយដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ជាពិសេសការជំរុញ ការអនុវត្តផែនការសកម្មភាពការងាររបស់បណ្តាញសុវត្ថិភាព និងសុខភាពការងារអាស៊ាន ឆ្នាំ២០២១-២០២៥ ដែលស្ថិតនៅក្នុងសកម្មភាពអាទិភាពទី៣ នៃកម្មវិធីការងាររបស់រដ្ឋមន្ត្រីខាងការងារអាស៊ាន និងសកម្មភាពទី២ នៃ “ស្តង់ដាសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តល្អប្រសើរ” នៃសកម្មភាពការងាររបស់អាស៊ាន អូស្ហណេត។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ប៉ុន្តែសង្កេតកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាដៃគូសង្គមនានា បានជួបប្រទះនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនក្នុងការផ្តល់សេវា និងការធានាអនុលោមភាពតាមបទបញ្ញត្តិផ្សេងៗទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ ដែលនេះបណ្តាលមកពីកត្តាផ្សេងៗ ដូចជា៖ ការមិនស្ថិតនៅក្នុងប្រព័ន្ធការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Economy) និងកង្វះខាតការយល់ដឹងផ្នែកសុវត្ថិភាពការងារនៅកន្លែងធ្វើការជាដើម។ កត្តាទាំងនេះ បានធ្វើឱ្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមបណ្តាសហគ្រាសទាំងនេះនៅមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយនៅឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ ពីកត្តាខាងក្រៅ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានខិតខំអនុវត្តន៍ គោលនយោបាយសម្រាប់សហគ្រាសធុនតូច និងមធ្យម និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន៖ ទី១- លើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងមានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ។ ទី២- លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជាការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។ ទី៣-ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់។ ទី៤- ជួយសម្រួលដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករ និយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ និងទី៥- លើកទឹកចិត្តការចូលរួមសកម្មភាពសង្គម សកម្មភាពមនុស្សធម៌។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង សង្ឃឹមថាអង្គសិក្ខាសាលាដែលមានរយៈពីរថ្ងៃនេះ (ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២២) នឹងរួមគ្នាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងវិធីសាស្រ្តថ្មីៗយ៉ាងផុលផុស ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារនៅក្នុងសហគ្រាសធុនតូច និងមធ្យម និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងតំបន់អាស៊ាន និងប្រទេសដៃគូអាស៊ាន។ ការកំណត់បាននូវឧត្តមានុវត្តន៍ និងវិធីសាស្រ្តផ្នែកសុវត្ថិភាព និងសុខភាពការងារ គឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីផ្តល់ធាតុចូលបន្ថែមទៀត ក្នុងការចងក្រងជាឯកសារ និងការបង្ហាញឱ្យឃើញអំពីការអនុវត្តល្អៗ ផ្នែកសុវត្ថិភាព និង សុខភាពការងារនៅក្នុងតំបន់អាស៊ាន ព្រមទាំងជាកាលានុវត្តភាព សម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងតំបន់អាស៊ាន ដើម្បីយកទៅអនុវត្ត ផងដែរ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស និងលោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៣,៤៥៤គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៣,៤៥៤គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាល

ពលរដ្ឋជាង៤ពាន់គ្រួសារទៀតដែលចាកចេញពីតំបន់អង្គរទៅភូមិរុនតាឯក និងភូមិពាក់ស្នែង ទៅទទួលបណ្ណសមធម៌ពីក្រសួងផែនការ

ពលរដ្ឋជាង៤ពាន់គ្រួសារទៀតដែលចាកចេញពីតំបន់អង្គរទៅភូមិរុនតាឯក និងភូមិពាក់ស្នែង ទៅទទួលបណ្ណសមធម៌ពីក្រសួងផែនការ

អង្គការA21 សហការជាមួយរាជរដ្ឋាភិបាល ប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្ស ឆ្ពោះទៅបញ្ចប់ការជួញដូរមនុស្ស !

អង្គការA21 សហការជាមួយរាជរដ្ឋាភិបាល ប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្ស ឆ្ពោះទៅបញ្ចប់ការជួញដូរមនុស្ស !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.