Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កីឡាករ​មកពី​៤៥​ប្រទេសនឹង​ចូលរួម​ប្រកួត «​កីឡា​វាយ​កូន​ហ្គោល​អាស៊ី​» លើក​ទី​៨ ក្នុង​ខេត្ត​សៀមរាប​

ដោយ Pothe Thun
01/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កីឡាករ ភ្ញៀវ​ទេសចរ​អន្តរជាតិ​លំដាប់​សេដ្ឋី​-​មហាសេដ្ឋី និង​អ្នកវិនិយោគ​ធំៗ​លើ​វិស័យ​ទេសចរណ៍ ៥៦២​នាក់ មកពី​៤៥​ប្រទេស នឹង​ចូលរួម​ប្រកួត «​កីឡា​វាយ​កូន​ហ្គោល​អាស៊ី​» លើក​ទី​៨ នៅលើ​ទឹកដី​សៀមរាប​-​អង្គរ ដែល​នឹង​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​អង្គការ​ទេសចរណ៍​កីឡា​វាយកូនហ្គោល​ពិភពលោក​។​

​នេះ​បើ​យោងតាម សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៩ ដែល​អញ្ជើញ​ជា​អធិបតី​ដោយ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​វាយកូលគោល​កម្ពុជា​។​

​ឯកឧត្តម ជា បូរ៉ា បានឲ្យដឹងថា ទេសចរណ៍​កីឡា​វាយ​កូន​ហ្គោល​នេះ ជា​ប្រភេទ​ទេសចរណ៍​មួយ ដែល​ភ្ញៀវទេសចរ​មាន​ការចំណាយ​ច្រើន​ជាង​ដំណើរ​កម្សាន្ត​ផ្សេងៗ ពី​ព្រោះ​អ្នក​ចូល​លេង​ភាគច្រើន​ជា​អ្នកវិនិយោគ ម្ចាស់​ក្រុមហ៊ុន មហាសេដ្ឋី ឬ​ក៏​អ្នក​ដែល​មាន​ជីវភាព​ធូរធា​ណាស់​។ ក្រៅពី​ការប្រកួត​នេះ ក៏​មាន​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​រវាង​អ្នកលក់ និង​អ្នកទិញ​ប្រមាណ​ជាង ៤០០​នាក់ ដើម្បី​ពិភាក្សា​គ្នា​លើ​កិច្ច​សហការ ទិញ​-​លក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ផង​ដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ឯកឧត្តម អះអាងថា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ គឺ​ស្រប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ទេសចរណ៍ ដែល​កំពុង​ខិតខំ​ជម្រុញ​វិស័យ​ទេសចរណ៍​កីឡា​វាយ​កូន​ហ្គោល នេះ ឲ្យ​រីកដុះដាល​ឡើង ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផង និង​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​។​

​នា​ពេលកន្លងមក ព្រឹត្តិការណ៍​កីឡា​នេះ បាន​រៀបចំ​ឡើង​នៅ ប្រទេស​ថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និង​នៅ​ឆ្នាំ​២០១៩​នេះ ខេត្ត​សៀមរាប​ជា​កន្លែង ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ការទទួល​ព្រឹត្តិការណ៍​នេះ​។​

​អត្ថបទ និង រូបភាព​៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: កីឡា​វាយ​កូន​ហ្គោល​កីឡា​វាយ​កូន​ហ្គោល​អាស៊ីភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ក្នុង​ខេត្ត​សៀមរាប​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍វិនិយោគ​ធំៗ​លើ​វិស័យ​ទេសចរណ៍អង្គការ​ទេសចរណ៍​កីឡា​វាយកូនហ្គោល​ពិភពលោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ខ្នារ​ពោធិ៍ សម្ពោធ​សមិទ្ធិផល​មួយចំនួន​ក្នុង​មូលដ្ឋាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ខ្នារ​ពោធិ៍ សម្ពោធ​សមិទ្ធិផល​មួយចំនួន​ក្នុង​មូលដ្ឋាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

សិក្ខាសាលា​បំប៉ន​គ្រូ​បង្រៀន​ថ្នាក់​ទី​១ ធ្វើ​ឲ្យ​សិស្ស​បឋម​សិក្សា​មាន​អត្រា​ឆាប់​ចេះ​អាននិង​ចេះ​អាន​ច្រើនជាង​មុន​

សិក្ខាសាលា​បំប៉ន​គ្រូ​បង្រៀន​ថ្នាក់​ទី​១ ធ្វើ​ឲ្យ​សិស្ស​បឋម​សិក្សា​មាន​អត្រា​ឆាប់​ចេះ​អាននិង​ចេះ​អាន​ច្រើនជាង​មុន​

ស្រុក​សូទ្រនិគមមាន​ប្រភពទឹក​សំខាន់ៗ១១៧​កន្លែងដើម្បី​ទប់ទល់​នឹង​គ្រោះរាំងស្ងួត​ក្នុង​ឆ្នាំ​២០១៩

ស្រុក​សូទ្រនិគមមាន​ប្រភពទឹក​សំខាន់ៗ១១៧​កន្លែងដើម្បី​ទប់ទល់​នឹង​គ្រោះរាំងស្ងួត​ក្នុង​ឆ្នាំ​២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.