Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចូលរួមនិង​ជួយ​ទ្រទ្រង់ដល់​ការការពារ​សត្វ​ដំរីនៅ​ប្រទេស​កម្ពុជា​

ដោយ Pothe Thun
01/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចូលរួមនិង​ជួយ​ទ្រទ្រង់ដល់​ការការពារ​សត្វ​ដំរីនៅ​ប្រទេស​កម្ពុជា​
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ជា​ការ​ចូល​ចំណែក​ថែរក្សា និង​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​អោយបាន​គង់វង្ស នោះ សមាគម អៃ រាវ ត្តា បាន​ប្រារព្ធ​ធ្វើ​កម្មវិធី រាត្រី​សប្បុរសធម៌ ប្រមូល​មូលនិធិ ដើម្បី​ជួយ​ទ្រទ្រង់ និង​ការពារ​សត្វ​ដំរី នៅ​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ ២០១៩ នា​សណ្ឋាគារ រ៉ា​ហ្វិល​ឡឺ​រ៉ូយ៉ាល់ ភ្នំពេញ ក្រោម​វត្តមាន អញ្ជើញ ជា​អធិតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និង​លោកជំទាវ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង​វ​ប្បធ​ម៏ និង​វិចិត្រសិល្បះ ។​

​តាម​ការបញ្ជាក់​របស់ លោកស្រី ក្លេ ខៃ ចិន្តា នាយិកា​សមាគម អៃ រា វត្តា បាន​លើកឡើង​ថា កម្មវិធី រាត្រី​សប្បុរស​ធ​ម៏ ប្រមូល​មូលនិធិ ដើម្បី​ជួយ​ទ្រទ្រង់ និង​ការពារ​សត្វ​ដំរី នៅ​ប្រទេស​កម្ពុជា នេះ​គឺជា​លើក​ទី ២ ហើយ កាលពី​លើក​ទី​១ ធ្វើ​នៅ​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា ដោយ​បាន​ប្រមូល​ជា​មូលនិធិ តាមរយះ សមាគម យក​ទៅ​បើក​ប្រាក់ខែ អោយ​ក្រុម ហ្ម ដំរី ព្យាបាល ដំរី ក្នុង​ឆ្នាំ​កន្លងមក ។ ដូច្នេះ ការ​ប្រារព្ធ កម្មវិធី រាត្រី​សប្បុរស​ធ​ម៏ នេះ​ឡើង​ក្នុង​គោលបំណង ធ្វើ​យ៉ាង ណា​អោយ​ដំរី អាច​រស់នៅ ក្នុងព្រៃ​ធម្មជាតិ បង្កាត់​ពូជ ដើម្បី​អោយ​ដំរី មាន​ចំនួន កើនឡើង និង​ចូលរួម​អភិវឌ្ឍ​ន៏ អេ កូរ ទេសចរណ៏ ។ លោកស្រី ប្រធាន​សមាគម បាន​ជម្រាបជូន​ដែរ​ថា អៃ​រាវ​ត្តា ធ្វើការ​ផ្តោតជាសំខាន់ ទៅលើ​វ​ប្បធ​ម៏​ខ្មែរ ការពារ ធម្មជាតិ ព្រោះ​ដំរី មិន​គ្រាន់តែ​ជា​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដំរី ជា​សសរ​គ្រឹះ នៃ​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​ខ្មែរ ។ នៅក្នុង​ពិធី​នេះដែរ លោកស្រី ក្លេ ខៃ ចិន្ថា បាន​ជម្រាប ពី​ការទទួលបាន ទីប្រឹក្សា​ថ្មី​ម្នាក់ របស់​សមាគម គឺ​លោក ដាន ខូ​ល មាន​សញ្ជាតិ ស៊ុយ​អ៊ែត ដែល​មាន​ជំនាញ​ដំរី ដ៏​ពូកែ ក្នុងចំណោម​អ្នកជំនាញ​ខ្លាំង ក្នុង​ពិភពលោក ។ លោក ដាន ខូ​ល មាន​បទពិសោធ​ន៏​ជាមួយ​ដំរី ជាង ៤០​ឆ្នាំ ធ្វើការ​ក្នុង​ប្រទេស ខុសៗ​គ្នា ។​

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសា​សន័ ថ្លែង​ការកោតសរសើរ ដល់ សមាគម អៃ រា វត្តា ដែល​មាន​គំនិត​ដ៏​ល្អ ដោយ​បាន​រៀបចំ​ជា កម្មវិធី​រាត្រី សប្បុរស​ធ​ម៏ ក្នុង​ការប្រមូល មូលនិធិ សម្រាប់​យក​ទៅ​ជួយ​ដល់​ដំរី ពង្រីក​ការ ផ្សព្វផ្សាយ និង​បង្កាត់​ពូជ ដំរី នៅក្នុង ប្រទេស​កម្ពុជា អោយ​កាន់តែ​ច្រើន​ថែម ទៀត​។ ជាមួយនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏​ថ្លែង​ការ​អរគុណ ដល់​សណ្ឋាគារ រ៉ា​ហ្វិល ឡឺ​រ៉ូយ៉ាល់ ដែល​មិន​ត្រឹមតែ​ជួយ ដល់​ដំរី​នោះទេ តែ​កន្លងមក​ក៏​បាន​ជួយ​ដល់ កា រ អភិរក្ស​សត្វ ត្រ​យ៉ង​យក្ស នៅក្នុង​ខេត្ត​ព្រះវិហារ ដោយ​ក្នុង​នោះ​បាន​ទិញ​អង្ករ ពី​ប្រជាកសិករ ដែល​ជា​អ្នកថែរក្សា​ត្រ​យ៉ង​យក្ស នៅ​ទីនោះ ។ ឆ្លៀត​ក្នុង​ឱកាស នោះ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់​ថា ប្រសិនបើ សមាគម អៃ​រាវ​ត្តា មាន​ជា​ក្លីប វីដេអូ ទាក់ទង​ទៅ​និង​ការងារ ថែរក្សា និង​អភិរក្ស សត្វ​ដំរី គឺ​អាច​យក​មក​ផ្សាយ នៅ ទូ​រទស្ស​ន៏ និង​វិទ្យុ របស់​រដ្ឋ ដោយ​មិន​គិតថ្លៃ ។ តាមរយះ​នេះ ដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ បាន​ចូលរួម​ជា​ថវិកា ៥០០ ដុល្លា ដើម្បី​ចូលរួម​អភិរក្ស និង​ការពារ​សត្វ​ដំរី នៅក្នុង​ប្រទេស​កម្ពុជា ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកស្រី នាយិកា ប្រធាន សមាគម អៃ​រាវ​ត្តា បាន​ថ្លែង​នូវ​ការ​អរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​បាន​គាំទ្រ និង​ដាក់​សមាគម អៃ​រាវ​ត្តា ក្រោម​បរិបាលកិច្ច​ដ៏​ខ្ពង់ខ្ពស់ ​របស់​ព្រះអង្គ ។ ទន្ទឹម​នេះ​សូម​ថ្លៃ​ង​នូវ​អំណរ​ព្រះ​គុណ ដល់ សម្តេច​ព្រះ​មហា ក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព និង​សេចក្តី ថ្លៃថ្នូរ និង​សុភមង្គល ដែល​សម្តេចម៉ែ បាន​គាំទ្រ និង​ផ្តល់​ថវិកា ចំនួន ២ ម៉ឺន ដុល្លា ដល់​សម្មភាព​ការងារ ជួយ​អភិរក្ស សត្វ​ដំរី នៅ​កម្ពុជា ។​

​នៅក្នុង​កម្មវិធី រាត្រី​សប្បុរស​ធ​ម៏ ប្រមូល​មូលនិធិ ដើម្បី​ជួយ​ទ្រទ្រង់ និង ការពារ​សត្វ​ដំរី នៅ​ប្រទេស​កម្ពុជា ក៏​មាន​ការ​បំពាក់​នូវ​គ្រឿង ឥស្សរិយយស របស់​មូលនិធិ ជូន​ដល់​សប្បុរសជន និង​ភ្ញៀវកិត្តិយស ដែល​ចូលរួម​គាំទ្រ អភិរក្ស ដំរី អៃ​រាវ​តា ។ ជាមួយនេះ ក៏​មាន​ការដាក់​ដេញថ្លៃ​គំនូរ របស់​វិចិត្រករ ៤ នាក់ គឺ លោក អែម រាម លោក ឈឹម សុធី លោក នូ សារី និង ក្រុម​យក្សា ហើយ​ថវិកា ដែល​បានមកពី​ការលក់​រូប​នេះ​សម្រាប់​ទ្រទ្រង់ អភិរក្ស​សត្វ​ដំរី ។

​តាមរ​បាយ​ការណ៏​បាន​អោយដឹងថា ប្រទេស កម្ពុជា ទាំងមូល មាន សត្វ ដំរី សរុប ចំនួន ប្រមាណ ជាជាង ៣០០ ក្បាល ក្នុងនោះ ដំរី ស្រុក មាន ចំនួន ៧២ ក្បាល និង ដំរី​ព្រៃ ២៥០ ក្បាល ។ ក្នុងន័យ ចូលរួមចំណែក ថែទាំ ការពារ និង អភិរក្ស សត្វ ដំរី នោះ សមាគម មូលនិធិ អភិរក្ស ដំរី ខ្មែរ អៃ រាវ ត្តា ក៏ ត្រូវបាន បង្កើតឡើង ដើម្បី ចិញ្ចឹម និង ថែទាំ សត្វ ដំរី ចំនួន ៤ ក្បាល នៅក្នុង ខេត្ត​រតនគិរី​៕

​អត្ថបទ និង រូបភាព​៖ ក្រសួង​ព័ត៌មាន​

Tags: ដំរីរដ្ឋមន្ត្រីក្រសួង​ព័ត៌មានរាត្រី​សប្បុរសធម៌ ប្រមូល​មូលនិធិ ដើម្បី​ជួយ​ទ្រទ្រង់ និង​ការពារ​សត្វ​ដំរី នៅ​ប្រទេស​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរាបញ្ចប់​ការជួសជុល​ផ្លូវ​នៅ​ខ្នង​អាង​បារាយណ៍​ខាងលិច ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច​

អាជ្ញាធរ​ជាតិ​អប្សរាបញ្ចប់​ការជួសជុល​ផ្លូវ​នៅ​ខ្នង​អាង​បារាយណ៍​ខាងលិច ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច​

ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្ត​សៀមរាប បង្ហាញ​ពី​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុងការ​អភិ​វ​ឌ្ឃនិង​ការអភិរក្ស​ប្រកបដោយ​ចីរភាព

ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្ត​សៀមរាប បង្ហាញ​ពី​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុងការ​អភិ​វ​ឌ្ឃនិង​ការអភិរក្ស​ប្រកបដោយ​ចីរភាព

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បើក​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្ត​សៀមរាប​

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បើក​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    180 shares
    Share 72 Tweet 45
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.