Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរាបញ្ចប់​ការជួសជុល​ផ្លូវ​នៅ​ខ្នង​អាង​បារាយណ៍​ខាងលិច ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច​

ដោយ Pothe Thun
02/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ទទួលបន្ទុក​ការងារ​នៅ​បារាយណ៍​ខាងលិច បានឲ្យដឹងថា ក្នុង​គោលបំណង​ស្តារឡើងវិញ​ហេដ្ឋារចនាសម្ព័ន្ធ​បុរាណ និង​សម្រួល​ការធ្វើដំណើរ​ទូទៅ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ អាជ្ញាធរ​ជាតិ​អប្សរា ទើប​នឹង​ជួសជុល​ផ្លូវដី​ក្រហម​ចំនួន​២​ខ្សែ​នៅ​ខ្នង​ទំនប់​អាង​បារាយណ៍​ខាងលិច គឺ​នៅ​ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច ដែល​មាន​ប្រវែង​សរុប​ជិត ៣​ពាន់​ម៉ែត្រ ខណៈ​កន្លងមក ផ្លូវ​តាម​ខ្នង​ទំនប់​បាន​រង​ការខូចខាត មាន​ជង្ហុក​ធំៗ នៅពេល​មាន​ភ្លៀង​តែង​មាន​ទឹក​ហូរ​ច្រោះ ដែល​ធ្វើឱ្យ​ខ្នង​ទំនប់​រង​ការខូចខាត ហើយ​ការធ្វើ​ដំណើរ​តាមផ្លូវ​ខ្នង​ទំនប់​មាន​ភាពលំបាក ដែល​ប្រជាពលរដ្ឋ​អាច​ឆ្លងកាត់​បាន​ត្រឹមតែ​កង់ និង​ម៉ូតូ​តែប៉ុណ្ណោះ ។​

​លោក មាន់ ផានិត បានឲ្យដឹង​ទៀតថា ផ្លូវ​នេះ​ក៏បាន​សម្រួល​ដល់​ភ្ញៀវទេសចរ​ដែល​និយម​មក​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច​នៅ​ខ្នង​បារាយណ៍​ដែរ ខណៈ​ការជួសជុល​នា​ពេលកន្លងមក សរុប​បាន​ប្រវែង ១០​គីឡូម៉ែត្រ​ហើយ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្ដ​ជួសជុល​ប្រវែង ១០​គីឡូម៉ែត្រ​ទៀត​ដែល​នៅ​សេសសល់ ចំពោះ​ផ្លូវ​នៅ​លើ​ខ្នង​បារាយណ៍​នេះ​។​

​លោក ឆាយ ផាត និង​គ្រួសារ ដែល​កំពុង​ជិះ​ម៉ូតូ​កាត់​ផ្លូវដី​ក្រហម​ថ្មី​ដែល​ទើប​ជួសជុល បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍​ថា ការធ្វើដំណើរ​តាម​ផ្លូវ​ខ្នង​ទំនប់​ពេលនេះ​មាន​ភាពងាយស្រួល ព្រោះ​កន្លងមក​នៅ​រដូវប្រាំង​មាន​ជង្ហុក​ធំៗ រីឯ​រដូវភ្លៀង​រអិល​ខ្លាំង ពិបាក​ធ្វើ​ដំណើ​រណាស់ ដូច្នេះ​តាមរយៈ​នេះ សូម​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ធ្វើ​ផ្លូវ​ថ្មី​នេះ គឺ​បាន​សម្រួល​ក្នុង​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បាន​ច្រើន​៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបជួសជុល​ផ្លូវ​នៅ​ខ្នង​អាង​បារាយណ៍​លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹកអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្ត​សៀមរាប បង្ហាញ​ពី​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុងការ​អភិ​វ​ឌ្ឃនិង​ការអភិរក្ស​ប្រកបដោយ​ចីរភាព

ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្ត​សៀមរាប បង្ហាញ​ពី​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុងការ​អភិ​វ​ឌ្ឃនិង​ការអភិរក្ស​ប្រកបដោយ​ចីរភាព

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បើក​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្ត​សៀមរាប​

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បើក​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្ត​សៀមរាប​

សាលា​គរុកោសល្យនិង​វិក្រឹតការ​ខេត្តសៀមរា​ប រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ប្រចាំឆ្នាំ​២០១៨-២០១៩

សាលា​គរុកោសល្យនិង​វិក្រឹតការ​ខេត្តសៀមរា​ប រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ប្រចាំឆ្នាំ​២០១៨-២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.