Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋនៃសង្កាត់ចុងឃ្នាស ក្រុងសៀមរាបចូលរួមពិធីលួចព្រះសពអតីតព្រះចៅអធិការវត្តភ្នំខាងក្រោម

ដោយ Pothe Thun
23/02/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋនៃសង្កាត់ចុងឃ្នាស ក្រុងសៀមរាបចូលរួមពិធីលួចព្រះសពអតីតព្រះចៅអធិការវត្តភ្នំខាងក្រោម
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមទំនៀមទំម្លាប់ អ្នកខេត្តសៀមរាប ជាពិសេសស្ថិតក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ពិធីបូជាព្រះសព និងទក្ខិណានុប្បទាន ប្រគេនដល់ព្រះសពព្រះចៅអធិការវត្ត តែងមានពិធីមួយហៅថា ការលួចព្រះសព។ ជាក់ស្ដែង ព្រះសព ព្រះតេជគុណ ហាប់ ចយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាអតីតព្រះចៅអធិការវត្តភ្នំខាងក្រោម បានអនិច្ចធម្មកាលពី ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០ ដោយរោគាពាធក្នុងជន្មាយុ៦៩ព្រះវស្សា ព្រះសព ព្រះអង្គត្រូវបានតម្កល់ និងបង្សុកូល ទក្ខិណានុប្បទាន ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

បើតាមសង្ឃដីការបស់ព្រះតេជគុណ ម៉ៃ ភីរុណ ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរហៅកោះខ្សាច់ បង្ហាញថា ពិធីលួចព្រះសពនេះ មានលក្ខណៈខុសប្លែកគ្នាខ្លះៗ ពីតំបន់មួយទៅតំបន់មួយ ពីសម័យមួយទៅសម័យមួយ អាស្រ័យលើការប្រែប្រួលនិងរីកចម្រើននៃស្រុកទេស។ កាលពីមុនៗ ការលួចព្រះសព គឺមានលក្ខណៈ ស្ងប់ស្ងាត់ ហើយគេតែងធ្វើនៅពេលយប់ស្ងាត់ ឬពាក់កណ្ដាលអធ្រាត្រ មនុស្សចូលដំណេកអស់ ហើយអុជតែ ភ្លើងចន្លុះ និងគោះបំពង់ឬស្សីជាសញ្ញា និងមានបន្លឺសំឡេងថាចោរៗ និងស្រែកឲ្យគេជួយចាប់ចោរលួចព្រះសព។ រីឯកន្លែងតម្កល់សម្រាប់ធ្វើបុណ្យវិញ គេបានរៀបចំជារោងដោល ជាសំយាប ធ្វើនៅតាមវាលស្រែ តាមវត្តនានាជាដើម តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន ឆាន់ដារឆ្លងតាមប្រពៃណីនិយមធ្វើរបស់អ្នក ភូមិស្រុក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះគ្រូចៅអធិការ បញ្ជាក់ ថា៖ ពិធីលួចព្រះសពគឺធ្វើឡើងសម្រាប់តែព្រះសព ដែលបានតម្កល់ធ្វើបុណ្យកាន់ទុក្ខជាហូរហែរច្រើនឆ្នាំ ពោលគឺមិនមែនជាសពស្រស់នោះទេ ហើយធ្វើចំពោះតែសពព្រះចៅអធិការវត្ត ព្រះគ្រូធម្មវាចារ ព្រះឧបជ្ឈាយ៍ ឬព្រះភិក្ខុដែលមានវស្សាចាស់បួសយូរឆ្នាំ ដែលញាតិញោមជិតឆ្ងាយគោរពសក្ការៈបំផុត។

ក្នុងនោះដែរ ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ បន្ថែមថា៖ វត្តអារាមនៅប៉ែកខាងក្រោមក្រុងសៀមរាប នៅតែរក្សាប្រពៃណីនៃពិធីលួចព្រះសពនេះនៅឡើយ។ ព្រះអង្គបានអំពាវនាវឱ្យយុវជនជំនាន់ក្រោយ និងសាធុសប្បុរសជនទាំងឡាយរួមគ្នាថែរក្សានូវ ប្រពៃណីទំនៀមទម្លាប់ កុំឱ្យបាត់បង់សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយៗរបស់យើង បានឃើញបានដឹង សម្រាប់ជាគំរូដល់ពួកគាត់ ឱ្យចេះឱនលំទោនគោរពដឹងគុណ ចំពោះ អ្នកមានគុណ មាតាបិតា គ្រូឧបជ្ឈាយាចារ្យ ចេះគោរពចំពោះលោកគ្រូអ្នកគ្រូ រៀមច្បងគ្រប់ៗរូបជាដើមផង។

សូមជម្រាបថា ព្រះសព ព្រះធម្មមុនីញាណ ព្រហ្មជោតិ ហាប់ ចយ នឹងត្រូវរំកិលដង្ហែចេញពីព្រះមេរុ ស្ថិតនៅភូមិចុងឃ្នៀស សង្កាត់សៀមរាប ក្រុងសៀមរាប ទៅតម្កល់លើជើងថ្ករក្នុងឈាបនដ្ឋានវត្តភ្នំខាងក្រោមវិញនាវេលារសៀលថ្ងៃទី២៤ខែកុម្ភៈ និងថ្វាយព្រះភ្លើងបូជាព្រះសពនៅថ្ងៃទី២ ខែមីនាឆ្នាំ២០២៣ខាងមុខនេះ។

គួររំលឹកថា កុមារ ហាប់ ចយ កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៥១ ក្នុងត្រកូលកសិករ។ ព្រះអង្គបានបួសជាសាមណេរភាវៈក្នុងឆ្នាំ១៩៦៩ លុះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត គេបានបង្ខំឱ្យលោកលាចាកសិក្ខា(សិក្ខ) ហើយប្រើឱ្យលោកទៅធ្វើការដូចប្រជាជនខ្មែរដទៃទៀតដែរ។ ក្រោយមានគ្រួសារ និងកូនម្នាក់ រហូតដល់ឆ្នាំ១៩៨១ ព្រះអង្គ ហាប់ ចយ បានលាគ្រួសារវិលចូលក្នុងព្រះពុទ្ធសាសនាវិញ។ បន្ទាប់មក ឆ្នាំ១៩៨៣ ព្រះភិក្ខុ ហាប់ ចយ ត្រូវបានតែងតាំងជាចៅអធិការវត្តភ្នំក្រោម ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៩៩ ព្រះភិក្ខុ ហាប់ ចយ ត្រូវបានតែងតាំងជាព្រះគ្រូឧបជ្ឈាយ៍ប្រចាំវត្តភ្នំក្រោម និងត្រូវបានតែងតាំងជាព្រះសមុហ៍ អនុគណក្រុងសៀមរាប ដល់ឆ្នាំ២០០៧ លោកក៏បានសុំលាលែងពីតំណែងសមុហ៍អនុគណក្រុង ដោយសុខភាពមិនល្អមានជំងឺប្រចាំព្រះកាយ។ នៅក្នុងឆ្នាំ២០១៨ ព្រះគ្រូត្រូវបានតែងតាំងគោរមងារ ជាព្រះគ្រូសុវណ្ណធម្មមុនី និងនៅក្នុងឆ្នាំ២០១៩ ព្រះគ្រូត្រូវបានព្រះមហាក្សត្រតែងតាំងជាព្រះធម្មមុនីញាណ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយ រហូតមក៕

អត្ថបទនិងរូបភាព ៖ លោក យូ វង្ស
កែសម្រួលដោយ ៖ លោក សេង ផល្លី


អត្ថបទនិងរូបភាព ៖ លោក យូ វង្ស
កែសម្រួលដោយ ៖ លោក សេង ផល្លី

Tags: វត្តភ្នំខាងក្រោម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូខេត្តហឺណាន និង ប្រតិភូក្រុងចាងចូវ សំដៅជំរុញផ្នែកធុរកិច្ច និងវិនិយោគ

រដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូខេត្តហឺណាន និង ប្រតិភូក្រុងចាងចូវ សំដៅជំរុញផ្នែកធុរកិច្ច និងវិនិយោគ

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន

សិក្ខាសាលាពិគ្រោះយោបល់ លើឯកសារផែនការយុទ្ធសាស្រ្តទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

សិក្ខាសាលាពិគ្រោះយោបល់ លើឯកសារផែនការយុទ្ធសាស្រ្តទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.