Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

ដោយ Pothe Thun
31/03/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា (CAMSAFE) បើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈ ២ថ្ងៃ នៅវិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប។

លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណងបង្កើនសមត្ថភាពអ្នកប្រើប្រាស់ផ្លូវ ដើម្បីបង្ការការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងតាមរយៈការប្រើប្រាស់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ លើកទឹកចិត្តឲ្យមានការអនុវត្តវិធានការណ៍នានាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតាមរយៈការបង្រៀន ការធ្វើយុទ្ធនាការ និងរំលែកបទពិសោធន៍ដែលទទួលបាន បង្កើនការរួមគ្នាធ្វើសហប្រតិបត្តិការ ជាពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលមានពាក់ព័ន្ធដល់ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ លោកថា ការទទួលទានគ្រឿងស្រវឹងជាជម្រើសផ្ទាល់ខ្លួន ប៉ុន្តែជារៀរាល់ថ្ងៃឃើញមានព័ត៌មានផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជារឿយៗ ដែលវាជាបញ្ហាប្រឈម ហើយនឹងជាក្តីបារម្ភរបស់រាជរដ្ឋាភិបាលដោយសារវាបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត របួស ពិការ ធនធានមនុស្ស បន្សល់ទុកនូវ កុមារ កំព្រា ស្ត្រីមេម៉ាយ និងធ្វើឱ្យបាត់បង់នូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។

លោក លី ប៊ុនណា បន្តថា ជាមួយបញ្ហានេះ បច្ចុប្បន្ននអាជ្ញាធរខេត្តបានខិតខំប្រឹងប្រែងឆ្លើយតប និងចាត់វិធានការដោះស្រាយតាមគ្រប់រូបភាព រួមទាំងការប្រើប្រាស់កំលាំងចំរុះដូចជា៖ កំលាំងនគរបាលចរាចរណ៍ កងរាជអាវុធហត្ថ កំលាំងប្រជាការពារ រួមទាំងមានកិច្ចសហការជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតមានក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាល។ ជាពិសេសអាជ្ញាធរពាក់ព័ន្ធ ក៏បានជម្រុញសកម្មភាពការចុះផ្សព្វផ្សាយតាមរយៈកម្លាំងយុវជនស្ម័គ្រចិត្តគ្រប់ប្រភេទ ដូចជាយុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនកាយរិទ្ធិជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចុះអនុវត្តសកម្មភាពផ្សព្វផ្សាយដល់យុវជនយុវសិស្សលោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយនូវសារសុវត្ថិភាពចរាចរណ៍តាមខិត្តប័ណ្ណ រូបភាពផ្ទាំងធំនៅតាមទីតាំងភ្លើងសញ្ញាចរាចរណ៍ និងតាមទីសាធារណៈ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះដែរ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្ដាលនេះ លោករំពឹងថា លោកលោកស្រីដែលជាគ្រូបង្គោល នឹងបានទទួលចំណេះដឹង និងមានភារកិច្ចធ្វើការ ផ្សព្វផ្សាយចែករំលែកបន្តដល់មន្រ្តី និយោជិក តាមអង្គភាពនីមួយៗ យុវសិស្សក្នុងគ្រឹះស្ថានសិក្សា្រជាពលរដ្ឋក្នុងសហគមន៍។ ហើយសកម្មភាពចូលរួមរបស់លោកគ្រូ អ្នកគ្រូបន្ទាប់ពីបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអាចរួមចំណែកជួយឲ្យរាជរដ្ឋាភិបាលក្នុងការសម្រេចបានតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ដែលបានកំណត់គោលដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍ឲ្យបា ន៥០%ត្រឹមឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងនោះដែរ លោកក៏សូមថ្លែងអំណរគុណចំពោះអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលនៃអង្គការសហប្រជាជាតិ(UNITAR) និងកាជួយឧបត្ថម្ភពីក្រុមហ៊ុន PERNOD RICARD CAMBODGE សម្រាប់ការបើកវគ្គគ្រូបង្គោលសុវត្ថិភាពចរាចរណ៍នៅពេលនោះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាបទាំងមូល៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: គ្រូបង្គោលសុវត្ថិភាព​ចរាច​រណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារក្រីក្រចំនួន ២៦គ្រួសារក្នុងសង្កាត់សាលាកំរើក ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីព្រះសង្ឃវត្តដំណាក់ និងពុទ្ធបរិស័ទ

គ្រួសារក្រីក្រចំនួន ២៦គ្រួសារក្នុងសង្កាត់សាលាកំរើក ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីព្រះសង្ឃវត្តដំណាក់ និងពុទ្ធបរិស័ទ

សមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា សាខាខេត្តសៀមរាប ប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិកជាផ្លូវការ

សមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា សាខាខេត្តសៀមរាប ប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិកជាផ្លូវការ

ឯកឧត្តម សៀង ណាំ និងសមាគមសប្បុរសធម៌ប្រទេសចិន ផ្ដល់អណ្តូងទឹកខ្នាតធំចំនួន ២៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង និងស្រុកពួក

ឯកឧត្តម សៀង ណាំ និងសមាគមសប្បុរសធម៌ប្រទេសចិន ផ្ដល់អណ្តូងទឹកខ្នាតធំចំនួន ២៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង និងស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.