Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម សៀង ណាំ និងសមាគមសប្បុរសធម៌ប្រទេសចិន ផ្ដល់អណ្តូងទឹកខ្នាតធំចំនួន ២៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង និងស្រុកពួក

ដោយ Pothe Thun
03/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តម សៀង ណាំ និងសមាគមសប្បុរសធម៌ប្រទេសចិន ផ្ដល់អណ្តូងទឹកខ្នាតធំចំនួន ២៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង និងស្រុកពួក
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងសមាគម ឡាយអ៊ិនក្លឹប អន្តរជាតិ ៣០០តំបន់ជី១(G1)នៃប្រទេសចិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកខ្នាតធំសរុបចំនួន ២៥អណ្ដូង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង និងស្រុកពួក ខេត្តសៀមរាប ដែលសរុបជាទឹកប្រាក់ចំនួន ៣៦ ០០០ដុល្លារអាមេរិក។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ នៅតាមស្រុកទាំង២ ដែលទទួលបានអណ្តូងទឹកខ្នាតធំ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ លើកឡើងថា ទឹកស្អាតជាប្រភពនៃជីវិត ជាមួយនេះក្នុងរដូវប្រាំង ការរក្សាទឹកមានសារសំខាន់ណាស់នៅតាមទីជនបទ ដែលវាបានជួយសម្រាលការលំបាក និងកាត់បន្ថយការចំណាយជាច្រើន។ ឯកឧត្តម សង្ឃឹមថា អណ្តូងទឹក ដែលបានប្រគល់ជូនប្រជាពលរដ្ឋនៅពេលនេះ នឹងអាចជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងកាត់បន្ថយជំងឺផ្សេងៗ មកពីការប្រើប្រាស់ទឹកមិនស្អាត។ នាពេលខាងមុខសប្បុរសជន នៃសមាគមតោអន្តរជាតិ នៃបណ្តាប្រទេសផ្សេងៗទៀត នឹងបន្តជួយអណ្តូងទឹកបន្ថែមទៀតមកកម្ពុជា ជាពិសេសខេត្តសៀមរាប។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពអនាម័យឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវ ពិសារទឹកដាំពុះ ឬទឹកស្អាត បរិភោគចំណីអាហារត្រូវពិនិត្យពិច័យឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីជំងឺរាគរុស ដែលនាំឱ្យខូចសុខភាពនិងខាតបង់ថវិកាគ្រួសារក្នុងការពិនិត្យនិងព្យាបាលជំងឺផ្សេងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរបញ្ជាក់ថា សម្រាប់ស្រុកប្រាសាទបាគង មានឃុំសរុបចំនួន ៩ ទទួលបានអណ្ដូងទឹកចំនួន ១១ ដែលស្ថិតនៅតាមឃុំចំនួន ៤ និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកប្រមាណ ៣ ០០០គ្រួសារ ។ ដោយឡែក ស្រុកពួក ទទួលបានអណ្ដូងទឹកចំនួន ១៤ ដែលស្ថិតនៅតាមឃុំចំនួន ៧ និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកប្រមាណ ២ ០០០គ្រួសារ។

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រួល: លោក សេង ផល្លី

Tags: អណ្ដូងទឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាជិកក្លឹបទេសចរណ៍ខេត្តសៀមរាប អាចធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធទូទាត់ក្នុង និងក្រៅប្រទេស រួមទាំង WeChat និង Alipay

សមាជិកក្លឹបទេសចរណ៍ខេត្តសៀមរាប អាចធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធទូទាត់ក្នុង និងក្រៅប្រទេស រួមទាំង WeChat និង Alipay

២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប មានកំណើនទេសចរអន្តរជាតិជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២

២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប មានកំណើនទេសចរអន្តរជាតិជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២៣

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.