Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

សមាជិកក្លឹបទេសចរណ៍ខេត្តសៀមរាប អាចធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធទូទាត់ក្នុង និងក្រៅប្រទេស រួមទាំង WeChat និង Alipay

ដោយ Pothe Thun
03/04/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
សមាជិកក្លឹបទេសចរណ៍ខេត្តសៀមរាប អាចធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធទូទាត់ក្នុង និងក្រៅប្រទេស រួមទាំង WeChat និង Alipay
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ក្លឹបទេសចរណ៍ខេត្តសៀមរាប (STC) និងធនាគារស្ថាបនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់ពាណិជ្ជករ និងប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ក្នុងខេត្តសៀមរាប។

តាមការឱ្យដឹងពីលោក ហ្សង់ ព្យែរ កាញុង (Jean Pierre Gagnon) អគ្គនាយករង នៃធនាគារស្ថាបនា បង្ហាញថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ សមាជិកនៃក្លឹបទេសចរណ៍ខេត្តសៀមរាប នឹងទទួលបាននូវបច្ចេកវិទ្យាទូទាត់ទំនើប ដោយគ្មានសាច់ប្រាក់តាមរយៈ ប្រព័ន្ធKHQR, Visa, Mastercard, Union Pay International, WeChat និង Alipay ពីអតិថិជននៅបរទេស និងក្នុងប្រទេស។

បើតាមលោក ហ្វីលីព សែតកៅ ដំណោះស្រាយការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះ នឹងបង្កើតភាពរឹងមាំជាមួយពាណិជ្ជករក្នុងស្រុក និងគាំទ្រដល់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងឆ្លាតវៃនៅក្នុងខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារផលប្រយោជន៍ដល់ប្រតិបត្តិករក្នុងខេត្ត។ ការចុះអនុស្សារណៈនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកបដិវត្តន៍ឧស្សាហកម្មទូទាត់ តាមរយៈបច្ចេកវិទ្យាទំនើបៗ។ លោកអភិបាលរងខេត្ត បន្ថែមថា កិច្ចសហការរវាងសមាគមក្លឹបទេសចរណ៍ និងធនាគារស្ថាបនានេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងផ្តល់ជូនអតិថិជន នូវបទពិសោធន៍ធនាគារដ៏ល្អបំផុតដែលអាចធ្វើទៅបាន។ ការធ្វើសមាហរណកម្ម និងភាពជាដៃគូរវាងសមាគម និងវិស័យឯកជន ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច នឹងធ្វើឱ្យបរិយាកាសធ្វើអាជីវកម្មកាន់តែមានភាពងាយស្រួលជាមួយនឹងកម្មវិធីដែលភ្ជាប់ទៅ AIP សម្រាប់វេទិកាឌីជីថល។ កម្មវិធីនេះដែរ នឹងធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់អតិថិជនរបស់យើង ដើម្បីធ្វើប្រតិបត្តិការ គ្រប់គ្រងគណនីរបស់ពួកគេ និងមានទំនុកចិត្តចូលប្រើសេវាកម្មធនាគារក្នុងប្រទេសរបស់យើង។

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រួល: លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប មានកំណើនទេសចរអន្តរជាតិជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២

២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប មានកំណើនទេសចរអន្តរជាតិជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២៣

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២៣

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.