Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់

ដោយ Pothe Thun
17/04/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ លោក សុខ ណារ៉េត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន រួមនឹងព្រះសង្ស បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងថវិកាដែលទទួលបានពីការចូលរួមរបស់សប្បុរសជន ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យឆាបឆេះផ្ទះខូចខាតទាំងស្រុង កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ស៊ីវ សុគន្ធា ភេទស្រី អាយុ ៥៦ឆ្នាំ ជាគ្រួសារស្រ្តីមេម៉ាយក្រីក្រ រស់នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សុខ ណារ៉េត បាននាំយកនូវការផ្តាំផ្ញើសួសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងថ្នាក់ដឹកនាំទាំងអស់តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ជំនឿ សាសនា និន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកណាម្នាក់ចោល។ ជាមួយនោះលោក និងក្រុមការងារ ក៏សូមចូលរួមសោកស្តាយជាខ្លាំង ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះ ជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោក សុខ ណារ៉េត មានប្រសាសន៍ទៀតថា ចំពោះអំណោយមនុស្សធម៌ដែលដែលបាននាំយកមកប្រគល់ជូននាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ រួមនឹងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀត។ ជាមួយគ្នានោះដែរ ក្រុមការងារក៏បាននាំយកនូវថវិការបស់សប្បុរសជននានាប្រគល់ជូនជនរងគ្រោះ ចំនួន ៣លាន ៧សែន ៨ម៉ឺនរៀល និង ២២០ដុល្លាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: កាកបាទក្រហមកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តអារញ្ញសាគរក្រុងសៀមរាប ប្រារព្ធពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និងចែកទេយ្យទានដល់គ្រួសារពលរដ្ឋមានជីវភាពខ្វះខាត និងជនចាស់ជរា

វត្តអារញ្ញសាគរក្រុងសៀមរាប ប្រារព្ធពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និងចែកទេយ្យទានដល់គ្រួសារពលរដ្ឋមានជីវភាពខ្វះខាត និងជនចាស់ជរា

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ មកពីឃុំចំនួន៤ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ មកពីឃុំចំនួន៤ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់

គម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ក្នុងឃុំចំនួន២ នៃស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ក្នុងឃុំចំនួន២ នៃស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.