Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តអារញ្ញសាគរក្រុងសៀមរាប ប្រារព្ធពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និងចែកទេយ្យទានដល់គ្រួសារពលរដ្ឋមានជីវភាពខ្វះខាត និងជនចាស់ជរា

ដោយ Pothe Thun
18/04/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
96
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តអារញ្ញសាគរ ក្រុងសៀមរាប ដោយបានការសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត បានរៀបចំពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ឬហៅថាឆ្លងចេត្រ និងឱបស្ទបនូវការចែកទេយ្យទានដល់គ្រួសារខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នកមានពិការភាព ចំនួន ១២៥គ្រួសារ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ ពិធីនេះដែរក៏មានការចូលរួមពី លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប រួមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរូប។

ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដីកាបញ្ជាក់ថា ពិធីស្រង់ព្រះ ដែលជាការលាងសំអាតព្រះពុទ្ឋបដិមា ស្រង់ទឹក ដល់ព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយ៍ជាដើម គឺទទួលបានផលានិសង្សច្រើនណាស់ ហើយអនាគតជាតិនឹងបានទៅកើតក្នុងឋានទេវលោកបានសេចក្តីសុខ គ្រប់បែបយ៉ាង។ ដោយសារមានជំនឿ និងទំនៀមទម្លាប់របស់ដូនតាយើង ដូច្នេះហើយទើបបានជាប់ជាប្រពៃណីនេះមានរហូតមកដល់សព្វថ្ងៃ ឲ្យតែដល់ពេល ឬក្រោយចូលឆ្នាំថ្មីម្តងៗគេតែតែងធ្វើពិធីស្រង់ទឹកពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតានៅតាមទីអារាម និងភូមិស្រុកនានា អ្នកខ្លះហៅថាពិធីឆ្លងចែត្រ។ ហើយដោយឡែក ចំពោះទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ បានមកពីការប្រគេនរបស់ប្រជាពុទ្ឋរិស័ទក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ និងមួយចំនួនទៀត បានពីការសន្សំទុកតាមរយៈពិធីបុណ្យផ្សេងៗ តែដោយមើលឃើញពីភាពខ្វះខាតជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋទាំង ១២៥គ្រួសារ ព្រះសង្ឃក៏បានពិភាក្សាជាមួយគណៈកម្មការវត្តធ្វើការបែងចែកជូននាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២ម៉ឺនរៀល អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ តែ ស្ករ មី ទឹកក្រូច និងសម្ភារៈផ្ទះបាយ១កញ្ចប់ធំទៀត។

មានប្រសាសន៍ក្នុងពិធីនោះ លោក ពិន ប្រាកដ បានសំដែងនូវការកោតសរសើរ ចំពោះព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង អស់ ដែលបានប្រឹងប្រែងយកព្រះទ័យ និងយកចិត្តទុកដាក់ក្នុងការថែរក្សានិងអភិរក្សប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ដូនតាខ្មែរ ញ៉ាំងឱយវិស័យពុទ្ធចក្រកាន់តែរីកចំរើនគង់វង្សស្ថិតស្ថេរថែមទៀត។ លើសពីនេះជារឿយៗ ព្រះចៅអធិការវត្តនេះតែងតែយកព្រះទ័យទុកដាក់ចំពោះទុគតជន ជនមានពិការភាព ចាស់ជរា ដែលមានលំនៅឋានក្បែរៗវត្ត ចែករំលែកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ ទៅតាមលទ្ឋភាពដែលព្រះអង្គមាន នេះជាវប្បធម៌ចែករំលែក និងជាការស្គាល់ទុកធុរៈគ្នាទៅវិញទៅមកតាមលំអានដូនតាខ្មែរយើងធ្លាប់ធ្វើពីមុនមក។ លោកអភិបាលរងខេត្តបន្តថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ បានធ្វើអោយប្រទេសជាតិមាន សុខសន្តិភាព និងការអភិវឌ្ឍន៏ រីកចំរើនគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ពិសេសតាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ប្រទេសកម្ពុជាទាំងមូលទទួលបាននូវការផ្សះផ្សារជាតិ សន្តិភាព ឯកភាពជាតិ ប្រជាធិបតេយ្យ សន្តិសុខ ស្ថេរភាពនយោបាយនិងពង្រឹងឡើងវិញលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ហើយបងប្អូនប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពនិងអាចជួបជុំធ្វើបុណ្យទានបានគ្រប់ទីកន្លែងដោយពុំមានការភ័យខ្លាច៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ពូនភ្នំខ្សាច់វត្ត​អារញ្ញ​សាគរស្រង់ព្រះ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ មកពីឃុំចំនួន៤ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ មកពីឃុំចំនួន៤ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់

គម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ក្នុងឃុំចំនួន២ នៃស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ក្នុងឃុំចំនួន២ នៃស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

អ្នកទេសចរនៅតែបន្ដទៅទស្សនាបេះដូងបត់ក្នុងបរិវេណប្រាសាទអង្គរ បើទោះបីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដបានបញ្ចប់

អ្នកទេសចរនៅតែបន្ដទៅទស្សនាបេះដូងបត់ក្នុងបរិវេណប្រាសាទអង្គរ បើទោះបីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដបានបញ្ចប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.