Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ មកពីឃុំចំនួន៤ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់

ដោយ Pothe Thun
18/04/2023
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាត់លំនៅឋាន ចំនួន ៦០គ្រួសារ រស់នៅក្នុងឃុំចំនួន៤ នៃស្រុកបន្ទាយស្រី មានឃុំរុនតាឯក ឃុំព្រះដាក ឃុំរំចេក និងឃុំឃុន បានទទួលអំណោយជាសង្ក័សី ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដើម្បីធ្វើការជួសជុលលំនៅដ្ឋានឡើងវិញ។

បើតាមលោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រី មានភ្លៀង និងខ្យល់កន្ត្រាក់បក់ខ្លាំង ដែលបណ្ដាលឲ្យរបើកជញ្ជាំង ដំបូលផ្ទះ និងរំលំផ្ទះទាំងស្រុងរបស់ប្រជាពលរដ្ឋ ក្នុងឃុំចំនួន៥ ស្មើ ៦២ខ្នងផ្ទះ។ ហើយកន្លងមកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ក៏បានជួយជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងភូមិធម្មជាតិរុនតាឯកថ្មី បានចំនួន ១៤ខ្នង ផងដែល ដែលរងផល់ប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំពោះគ្រោះមហន្តរាយដោយធម្មជាតិនេះដែរ លោកអភិបាកស្រុក បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះបងប្អុនប្រជាពលរដ្ឋរងគ្រោះ ដោយសារតែហេតុការណ៍នេះ គឺគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ជាមួយនោះលោក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងរដូវនេះ ជាពិសេសការថែទាំសុខភាព ការរកកន្លែងសុវត្តិភាពពេលមានភ្លៀង ផ្គរន្ទះ និងខ្យល់កន្ត្រាក់ ជៀសវាងហានិភ័យ ដល់អាយុជីវិត និងស្នើសុំបងប្អូនទាំងអស់ដាំដើមឈើនៅតាមលំនៅដ្ឋានរៀងៗខ្លួន ដើម្បីបានជាម្លប់ និងការពារខ្យល់កន្ត្រាក់។

សូមជម្រាបថា សម្រាប់ប្រជាពលរដ្ឋរងគ្រោះមកពីឃុំទាំង៤ ទទួលបានសង្ក័សីសរុបទាំងអស់ ៧៦១សន្លឹក ក្នុងនោះ៖ ឃុំឃុនរាម មាន១៤គ្រួសារ ទទួលបានសង្ក័សី ១១៥សន្លឹក, ឃុំរំចេក ១គ្រួសារ ទទួលបានសង្ក័សី ២៥សន្លឹក, ឃុំព្រះដាក់ ១២គ្រួសារ ទទួលបានសង្ក័សី ៩៨សន្លឹក និងឃុំរុនតាឯក ៣៣គ្រួសារ ទទួលបានសង្ក័សី ៥២៣សន្លឹក៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ​ខ្យល់​កន្ត្រាក់គ្រោះធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ក្នុងឃុំចំនួន២ នៃស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ក្នុងឃុំចំនួន២ នៃស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

អ្នកទេសចរនៅតែបន្ដទៅទស្សនាបេះដូងបត់ក្នុងបរិវេណប្រាសាទអង្គរ បើទោះបីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដបានបញ្ចប់

អ្នកទេសចរនៅតែបន្ដទៅទស្សនាបេះដូងបត់ក្នុងបរិវេណប្រាសាទអង្គរ បើទោះបីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដបានបញ្ចប់

គម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២នៃស្រកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២នៃស្រកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.