Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ដោយ Pothe Thun
01/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ
122
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវដីសមួយខ្សែ ប្រវែង ៤,៥០០ម៉ែត្រ ក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសងជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន ផលិតផលកសិកម្ម ក៏ដូចជាទៅទទួលសេវាផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បើតាមលោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានអោយដឹងថា ផ្លូវដីសមួយខ្សែ ដែលបានបើកការដ្ឋានសាងសង់នេះមានប្រវែង ៤,៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីចំណុចភូមិទួលក្រឡាញ់ តរភ្ជាប់ដល់ភូមិអូរម្នាស់ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកថា ផ្លូវមួយនេះពីមុនជាផ្លូវរទះគោ ដោយឃើញពីការលំបាក និងសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ក៏បានផ្ដល់ផ្លូវមួយខ្សែនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋទូទៅ ធ្វើដំណើរឆ្លងកាត់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី មានប្រសាសន៍ថា ដោយហេតុតែកង្វះខាតនៃការតភ្ជាប់ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ បងប្អូនប្រជាពលរដ្ឋ តែងជួបការលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ពិបាកក្នុងការទៅទទួលសេវារដ្ឋបាល សេវាសុខាភិបាល ក៏ដូចជាការបញ្ជូនកូនចៅទៅមកសាលារៀន។ ចំពោះផ្លូវមួយខ្សែនេះ ពិតជាមានសារះសំខាន់ខ្លាំងណាស់ ប្រៀបដូចសរសៃឈាមរបស់ប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនផលិតផលកសិកម្ម ប្រចាំថ្ងៃ ដែលកន្លងមកបងប្អូនប្រជាពលរដ្ឋ តែងតែទទូចចង់បានផ្លូវមួយមួយខ្សែនេះ សម្រាប់ការធ្វើដំណើរ ប្រកមុខរបរ ចិញ្ជិមជីវិត ប្រចាំថ្ងៃរបស់របស់ពួកគាត់។ ផ្លូវមួយខ្សែនេះដែរ គឺកើតឡើងដោយសារការចូលរួមថវិការរបស់ ឯកឧត្តមផ្ទាល់ រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី បានចំនួន ១៦.០០០ដុល្លារ ជាពិសេសការចូលរួមសហការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការលះបង់ដី ដំណាំ មួយចំនួនក្នុងការឈូសឆាយធ្វើផ្លូវថ្មីនេះ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ឃុំខ្នារសណ្ដាយផ្លូវដីស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

យ៉ាងហោចណាស់ភោជនីយដ្ឋានចំនួន១០ ក្នុងខេត្តសៀមរាប ប្រកាសមិនជួញដូរ ឬធ្វើម្ហូបពីសាច់សត្វព្រៃលក់ឲ្យភ្ញៀវ

យ៉ាងហោចណាស់ភោជនីយដ្ឋានចំនួន១០ ក្នុងខេត្តសៀមរាប ប្រកាសមិនជួញដូរ ឬធ្វើម្ហូបពីសាច់សត្វព្រៃលក់ឲ្យភ្ញៀវ

អំពូលសូឡា៣០០អំពូលត្រូវបានបំពាក់បន្ថែមទៀត ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី

អំពូលសូឡា៣០០អំពូលត្រូវបានបំពាក់បន្ថែមទៀត ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.