Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

យ៉ាងហោចណាស់ភោជនីយដ្ឋានចំនួន១០ ក្នុងខេត្តសៀមរាប ប្រកាសមិនជួញដូរ ឬធ្វើម្ហូបពីសាច់សត្វព្រៃលក់ឲ្យភ្ញៀវ

ដោយ Pothe Thun
02/06/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
យ៉ាងហោចណាស់ភោជនីយដ្ឋានចំនួន១០ ក្នុងខេត្តសៀមរាប ប្រកាសមិនជួញដូរ ឬធ្វើម្ហូបពីសាច់សត្វព្រៃលក់ឲ្យភ្ញៀវ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឲ្យដឹងថា ចាប់តាំងពីមានយុទ្ធនាករអន្ទាក់សូន្យ មានភោជនីយដ្ឋានជាច្រើនបានប្រកាសចូលរួម ដោយពួកគេមិនជួញដូរ ឬធ្វើម្ហូបអំពីសាច់សត្វព្រៃដើម្បីលក់ជូនអតិថិជនឡើយ ហើយជាមួយគ្នានោះយ៉ាងហោចណាស់ ក៏មានភោជនីយដ្ឋានចំនួន១០ នៅក្នុងខេត្តសៀមរាប បានប្តេជ្ញាមិនលក់សាច់សត្វព្រៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅមន្ទីរបរិស្ថានខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា ការចូលរួមពីសំណាក់ ម្ចាស់ភោជនីយដ្ឋាន គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ ការសម្លាប់សត្វព្រៃ ក៏ដូចជាការចូលរួមកាត់បន្ថយដាក់អន្ទាក់ក្នុងតំបន់ធម្មជាតិ។ ហើយក្នុងនោះការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺជាចលករមួយយ៉ាងសំខាន់ក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្ស យូរអង្វែងតរៀងទៅ។ ចំពោះយុទ្ធនាការ “អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា . ធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាមានការកើនឡើង រួមគ្នាទប់ស្កាត់ការលក់ដូរសត្វព្រៃដើម្បីការពារការចម្លងជំងឺបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃតាមរយៈការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងការដាក់អន្ទាក់សត្វព្រៃ។

បើតាមលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប មានផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិសរុបប្រមាណ ២៨១.៥៣០ហិចតា ដែលតំបន់ការពារធម្មជាតិ ហើយតាមការអង្កេត សិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តសៀមរាប បាននឹងកំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ក្នុងនោះប្រភេទសត្វព្រៃមួយចំនួនដូចជា៖ ទន្សោង, សត្វកែះ, ទោច, ខ្លាឃ្មុំ, ប្រើស, ពង្រូល និងសត្វស្លាប គឺកំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រ និងជិតផុតពូជក្នុងបញ្ជីក្រហម IUCN ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការបរិភោគសាច់សត្វព្រៃ គឺជារឿងមួយមិនល្អសោះឡើយ ខណៈដែលខេត្តសៀមរាប ជាតំបន់ទេសចរណ៍ដ៏សំខាន់នៃប្រទេសកម្ពុជា។ ដូចនេះយើងត្រូវបញ្ចប់ការដាក់អន្ទាក់ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ បើយើងមិនបានរឹតបន្តឹង ពាក់ព័ន្ធទៅនឹងការដាក់អន្ទាក់នោះទេ វាហាក់បីដូចជាមិនមានប្រសិទ្ធភាពក្នុងការអនុវត្តនោះឡើយ។ អ្នកពាក់ព័ន្ធទាំងអស់ត្រូវជំរុញយុទ្ធនាការនេះ ឱ្យមានប្រសិទ្ធភាព និងរួមគ្នាបំផុសចលនាឱ្យទទួលបានប្រសិទ្ធភាព កាន់តែប្រសើរនៅថ្ងៃខាងមុខ។

គួរជម្រាបផងដែរថា ខេត្តគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យ ក្នុងដំណាក់កាលទី២ នេះរួមមាន៖ ខេត្តពោធិ៍សាត់, កំពង់ស្ពឺ, កោះកុង, សៀមរាប, បាត់ដំបង និងខេត្តប៉ៃលិន៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី, ជា ស្រស់
កែសម្រួល អ៊ុន ណារាជ្យ

Tags: សត្វព្រៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អំពូលសូឡា៣០០អំពូលត្រូវបានបំពាក់បន្ថែមទៀត ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី

អំពូលសូឡា៣០០អំពូលត្រូវបានបំពាក់បន្ថែមទៀត ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី

យុវជនក្នុងខេត្តសៀមរាប បង្ហាញថាវេទិការទស្សកិច្ចការងារបានបង្កើតឱកាសងាយស្រួលសល់ពួកគេ ក្នុងការស្វែងរកការងារតាមជំនាញ

យុវជនក្នុងខេត្តសៀមរាប បង្ហាញថាវេទិការទស្សកិច្ចការងារបានបង្កើតឱកាសងាយស្រួលសល់ពួកគេ ក្នុងការស្វែងរកការងារតាមជំនាញ

ពុទ្ធភាសិត និងបុរាណភាសិត និងពាក្យស្លោករាប់រយពាក្យ ជាច្រើនត្រូវបានដាក់បង្ហាញក្នុងបរិវេណវត្តស្វាយរមៀត ដើម្បីអប់រំមនុស្សឱ្យចេះដឹង និងធ្វើតែអំពើល្អ

ពុទ្ធភាសិត និងបុរាណភាសិត និងពាក្យស្លោករាប់រយពាក្យ ជាច្រើនត្រូវបានដាក់បង្ហាញក្នុងបរិវេណវត្តស្វាយរមៀត ដើម្បីអប់រំមនុស្សឱ្យចេះដឹង និងធ្វើតែអំពើល្អ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.