Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អំពូលសូឡា៣០០អំពូលត្រូវបានបំពាក់បន្ថែមទៀត ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី

ដោយ Pothe Thun
02/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អំពូលសូឡា៣០០អំពូលត្រូវបានបំពាក់បន្ថែមទៀត ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អំពូលសូឡាចំនួន៣០០អំពូល ត្រូវបានបំពាក់បន្ថែមទៀត នៅតាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពក្នុងភូមិ-ឃុំពេលយប់ ដែលត្រូវបានប្រារព្ធពិធីបើកការដ្ឋានដាក់អំពូលសូឡា កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រោមអធិបតីភាព ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ។

ឯកឧត្តម សែម សុវណ្ណនី មានប្រសាសថា ការដាក់ឲ្យប្រើប្រាស់ផ្លូវការអំពូលសូឡាបន្ថែមក្នុងភូមិសាស្រ្តឃុំរំចេកនាថ្ងៃនេះគឺបានចូលរួមចំណែកជាមួយរដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងដល់ភូមិឃុំមានសុវត្ថិភាពនៅតាមទីជនបទ ជាពិសេសជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ងាយស្រួលក្នុងការធ្វើដំណើរទៅប្រកបមុខរបប និងធុរៈផ្សេងៗនៅពេលយប់ព្រលប់ ព្រមទាំងបានជួយលើកសោភ័ណភាពផ្លូវទៅតាមភូមិឲ្យប្រជាពលរដ្ឋជួយថែរក្សាឲ្យបានយូ ដើម្បីជាប្រយោជន៍ទៅថ្ងៃខាងមុខទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្ថែមថា រយៈកាលកន្លងមក ដោយមើលឃើញពីការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋដោយសារតែដំបូលផ្ទះមានការធ្លុះធ្លាយនោះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី បានជួយសាងសង់ផ្ទះធ្វើពីស័ង្កសី ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំរំចេក បានចំនួន១០៧ខ្នងផ្ទះ ដែលគ្រោងដាក់ឲ្យចូលរស់នៅជាផ្លូវការនៅខែកក្កដាខាងមុខនេះ។

តាមរបាយការណ៍លោក ឆែម សួន មេឃុំរំចេក បានឲ្យដឹងថា ក្នុងភូមិសាស្ត្រឃុំរំចេកកន្លងមក រដ្ឋបាលស្រុកបន្ទាយស្រីបានដាក់អំពូលសូឡាចំនួន២៤០អំពូល ដោយមានការឧបត្ថមពីឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ក្នុងឆ្នាំ២០២៣នេះ និងដាក់ ៣០០អំពូលបន្ថែមទៀត នៅលើផ្លូវចំនួនពីរខ្សែប្រវែង៦ ០០០ម៉ែត្រ នៅតាមមុនផ្ទះប្រជាពរដ្ឋ ដោយភ្ជាប់ពីឃុំត្បែង ទៅឃុំព្រះដាក់ ចំងាយ ៤ ៥០០ម៉ែត្រ ដាក់ចំនួន២២៥អំពូល ភ្ជាប់ពីភូមិសាលាក្រវ៉ាន់ ទៅភូមិរំចេក ប្រវែង១ ៥០០ម៉ែត្រ ដាក់ចំនួន៧៥អំពូល ។

សូមជម្រាបថានៅទូទាំងស្រុកបន្ទាយស្រី បច្ចុប្បន្ន មានអំពូលសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យ សរុបចំនួន ១២៦១អំពូល បានមកពីសប្បុរសជន ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងមានការចូលរួមថវិកាបដិភាគរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ៕

 

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ស្រុកបន្ទាយស្រីអំពូលសូឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនក្នុងខេត្តសៀមរាប បង្ហាញថាវេទិការទស្សកិច្ចការងារបានបង្កើតឱកាសងាយស្រួលសល់ពួកគេ ក្នុងការស្វែងរកការងារតាមជំនាញ

យុវជនក្នុងខេត្តសៀមរាប បង្ហាញថាវេទិការទស្សកិច្ចការងារបានបង្កើតឱកាសងាយស្រួលសល់ពួកគេ ក្នុងការស្វែងរកការងារតាមជំនាញ

ពុទ្ធភាសិត និងបុរាណភាសិត និងពាក្យស្លោករាប់រយពាក្យ ជាច្រើនត្រូវបានដាក់បង្ហាញក្នុងបរិវេណវត្តស្វាយរមៀត ដើម្បីអប់រំមនុស្សឱ្យចេះដឹង និងធ្វើតែអំពើល្អ

ពុទ្ធភាសិត និងបុរាណភាសិត និងពាក្យស្លោករាប់រយពាក្យ ជាច្រើនត្រូវបានដាក់បង្ហាញក្នុងបរិវេណវត្តស្វាយរមៀត ដើម្បីអប់រំមនុស្សឱ្យចេះដឹង និងធ្វើតែអំពើល្អ

សប្បុរសជនប្រទេសកូរ៉េ ផ្ដល់ផ្ទះជាង២៦០ខ្នងជូនពលរដ្ឋក្នុងស្រុកបន្ទាយស្រី

សប្បុរសជនប្រទេសកូរ៉េ ផ្ដល់ផ្ទះជាង២៦០ខ្នងជូនពលរដ្ឋក្នុងស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.