Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តកំពតថ្មី ជំនួសប្រធានមន្ទីរចាស់ដែលត្រូវបានផ្លាស់ប្តូរភារកិច្ចថ្មី

ដោយ Pothe Thun
19/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តកំពតថ្មី ជំនួសប្រធានមន្ទីរចាស់ដែលត្រូវបានផ្លាស់ប្តូរភារកិច្ចថ្មី
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោកស្រី ប៉ូ ចាន់រស្មី ជាប្រធានមន្ទីរព័ត៌មានខេត្តកំពតថ្មី ជំនួស ឯកឧត្តម អោក សំណាង ដែលត្រូវទទួលភារកិច្ចថ្មីជាសមាជិកក្រុមប្រឹក្សាខេត្ត ដោយពិធីនេះក៏មានការចូលរួមពីលោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត ប្រតិភូក្រសួង ប្រធានមន្ទីរព័ត៌មានមកពីតាមបណ្ដាខេត្ត រួមនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងខេត្តជាច្រើនរូប។

លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា បច្ចុប្បន្នវិស័យព័ត៌មានមានការអភិវឌ្ឍន៍រីកចម្រើនគួរទីមោទន ពិសេសតាមរយៈមន្ទីរព័ត៌មានខេត្តកំពត ឃើញថាសមត្ថភាពល្អប្រសើរលើសកម្មភាពការងារព័ត៌មាន ដោយបានផ្សាយផ្ទាល់ជាច្រើនលើព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍ដែលរៀបចំដោយរដ្ឋបាលខេត្ត ព្រមទាំងបានរៀបចំព័ត៌មានអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត អំពីសមិទ្ធផលរបស់ខេត្ត និងការបង្កើតកម្មវិធីនានាជាច្រើន សម្រាប់បងប្អូនប្រជាពលរដ្ឋខេត្តកំពត ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេសបានទស្សនា និងស្វែងយល់អំពីភាពរីកចម្រើនលើគ្រប់វិស័យក្នុងខេត្ត។

ក្នុងពិធីនោះលោកស្រី ប៉ូ ចាន់រស្មី ដែលជាប្រធានមន្ទីរព័ត៌មានខេត្តកំពតថ្មី បានឡើងប្តេជ្ញាគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្ត និងច្បាប់ទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា និងបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសតាមការណែនាំរបស់ ក្រសួងព័តមាន និងរដ្ឋបាលខេត្ត ព្រមទាំងបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និង រក្សាទំនាក់ទំនង សហការល្អ ជាមួយបណ្តាមន្ទីរ/អង្គភាពជុំវិញខេត្ត លើគ្រប់វិស័យ។ បន្តយកចិត្តទុកដាក់ចំពោះ ការងារលើកកម្ពស់វិស័យព័តមាន អោយកាន់តែប្រសើរឡើងថែមទៀត ពិសេស ខិតខំយកចិត្តទុកដាក់បង្កើនសមត្ថភាពបន្ថែម និងបទពិសោធន៍ ធ្វើយ៉ាងណាឱ្យការអនុវត្តតួនាទី ភារកិច្ចកាន់តែមានប្រសិទ្ធិខ្ពស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ថាច់ ផែន បានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ របស់លោក អោក សំណាង អតីតប្រធានមន្ទីរព័ត៌មានខេត្តកំពត ដែលត្រូវទៅកាន់ភារកិច្ចថ្មី តែបានបន្សល់ទុកនូវស្នាដៃ និងលទ្ធផលការងារជាច្រើន។ តាមរយៈប្រធានមន្ទីព័ត៌មានខេត្តកំពតថ្មី គឺមានភារកិច្ច និងការទទួលខុសត្រូវច្រើនដែលធ្វើបន្តទៅមុខទៀត ហើយប្រធានមន្ទីរ គឺជាផ្នែកមួយនៃមន្រ្តីព័ត៌មាន ជាអ្នកធ្វើទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយនៅពេលមានបញ្ហាអ្វីមួយកើតឡើង គឺអាចបកស្រាយពន្យល់ទៅប្រជាពលរដ្ឋវិញបានឆាប់រហ័ស ថាតើរឿងនេះមកពីមូលហេតុអ្វី ដើម្បីមានការយល់ច្រឡំ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានជម្រុញលើកទឹកចិត្តដល់ប្រធានមន្ទីរព័ត៌មានខេត្តកំពតថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ ពិសេសចាំបាច់ត្រូវតែមានកិច្ចសហការល្អជសមួយថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីក្នុងអង្គភាពទាំងអស់ ដើម្បីបន្តបំពេញរាល់ភារៈកិច្ច និងជំនាញនីមួយៗអោយសម្រេចបានលទ្ធផលល្អថែមទៀត ពិសេសធ្វើអោយវិស័យព័ត៌មាន និងសោតទស្សន៌ ក្នុងខេត្តកាន់តែរីកចំរើនបន្ថែមទៀត៕

Tags: មន្ទីរព័ត៌មានខេត្តកំពត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំពាក់ស្នែង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឃុំពាក់ស្នែង ដោយឥតគិតថ្លៃ

ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំពាក់ស្នែង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឃុំពាក់ស្នែង ដោយឥតគិតថ្លៃ

គម្រោងសាងសង់ផ្លូវបេតុងអាមេ និងគម្រោងសាងសង់លូជ្រុងទោល នៃឃុំចំនួន២ ក្នុងស្រុកសូត្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ និងគម្រោងសាងសង់លូជ្រុងទោល នៃឃុំចំនួន២ ក្នុងស្រុកសូត្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

លោកជំទាវ ទាង អេង ទៀសីហា ៖សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ច ជាសរសរទ្រូងដ៏រឹងមាំ នៃវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប

លោកជំទាវ ទាង អេង ទៀសីហា ៖សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ច ជាសរសរទ្រូងដ៏រឹងមាំ នៃវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.