Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

ដោយ Pothe Thun
04/09/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ
382
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ អាងទឹកទំនប់ម្កាក់ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានធ្វើការបើកទ្វារទឹក ដើម្បីបញ្ចៀសការលិចលង់ផ្នែកខាងលើ បន្ទាប់ពីមន្រ្តីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប សង្កេតឃើញកម្រិតទឹកក្នុងអាងមានការកើនឡើងជាបន្តបន្ទាប់។

ទន្ទឹមនោះ រដ្ឋបាលឃុំស្ពានត្នោត ក៏បានជូនដំណឹងលើ ផេក Facebook របស់ខ្លួនថា “យោងទៅតាមការជូនដំណឹងរបស់រដ្ឋបាលស្រុកជីក្រែង នឹងមន្ទីរធនធានទឹក នឹងឧតុនិយមខេត្តសៀមរាប ទំនប់ទឹកម្កាក់នឹងបើកទ្វារទឹកទាំងអស់ដើម្បីរំដោះទឹកចេញពីទំនប់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានទីលំនៅជាប់នឹងប្រឡាយមេ មេត្តាបង្កើនការប្រុងប្រយ័ត្ន នឹងត្រៀមក្រែងមានរឿងហេតុអាក្រក់ណាមួយកើតឡើង។”

ដោយឡែក លោក ឡែម ខែម មន្ត្រីកាន់ទ្វារទឹក នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប បង្ហាញថា កម្រិតទឹកនៅរយៈពេល ៣ថ្ងៃចុងក្រោយបានកើនឡើងដល់កម្រិត១៦.៨៥ម៉ែត្រ ដែលជាកម្រិតត្រូវបើកទ្វារទឹក ប៉ុន្តែនេះមិនមែនមានន័យថាជាកម្រិតប្រកាសអាសន្នឡើយ។ ដោយលោកបញ្ជាក់ថា ការបើកទឹកនៅពេលនេះ គឺចៀសវាងការបើកទឹកចេញដោយគំហុក ដែលអាចបង្កឲ្យប៉ះពាល់សំណង់ទ្វារទឹក លិចផ្ទៃដីដាំដុះ និងភូមិឋានប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ លោក ឡែម ខែម ក៏បានបញ្ជាក់បន្ថែមផងដែរថា ការបើកទឹកចេញពីអាងទឹកទំនប់ម្កាក់នៅពេលនេះ ពុំបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅផ្នែកខាងក្រោមទ្វារទឹកឡើយ ដោយសារទឹកដែលបើកចេញ នឹងហូរចូលទៅក្នុងស្ទឹងជីក្រែង រហូតដល់ទំនប់៧៨ និងចូលទៅកាន់បឹងទន្លេសាប។

គួរជម្រាបថា អាងទឹកទំនប់ម្កាក់ស្ថិតនៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកសាងឡើងនៅឆ្នាំ១៩៧០។ នៅឆ្នាំ២០១៥ ក្រសួងធនធានទឹក និង ឧតុនិយម សហការជាមួយក្រុមវិស្វករប្រទេសចិន បានធ្វើការជួសជុល ស្ថាបនាទ្វារទឹក ទំនប់បង្ហៀរទឹក និងប្រអប់ទ្វារទឹកចែកចាយ ដើម្បីសម្រួលដល់ការស្រោចស្រពផ្ទៃដីកសិកម្ម។

អត្ថបទ : លោក សេង ផល្លី

Tags: អាងទឹកទំនប់ម្កាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រី

ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រី

អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជំរុញដល់គណៈកម្មការសាខាខេត្តសៀមរាប ត្រូវពង្រឹង ពង្រីកសមាជិកភាព និងផ្តួចផ្តើមរៀបចំយុទ្ធនាការ កៀរគររកមូលនិធិ

អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជំរុញដល់គណៈកម្មការសាខាខេត្តសៀមរាប ត្រូវពង្រឹង ពង្រីកសមាជិកភាព និងផ្តួចផ្តើមរៀបចំយុទ្ធនាការ កៀរគររកមូលនិធិ

ក្រុមអ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ

ក្រុមអ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.