Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រី

ដោយ Pothe Thun
05/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន(ASEAN Smart City Network) គឺទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលក្រុងសៀមរាប ពីព្រោះទីក្រុងឆ្លាតវៃនេះ គឺជាបរិបទមួយថ្មីសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសកលលោក ប៉ុន្តែបច្ចេកវិទ្យាឌីជីថលដែលជាផ្នែកមួយនៃទីក្រុងឆ្លាតវៃ កំពុងតែទទួលបាននូវការពេញនិយមយ៉ាងខ្លាំងនៅលើសកលលោក ព្រមទាំងប្រទេសកម្ពុជាផងដែរ។

លោក យុន លីនណេ មានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម JCC លើកទី៤ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្រុងសៀមរាបជាមួយ ភាគី JICA និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR របស់គម្រោងអភិវឌ្ឍសមត្ថភាពទីក្រុងឆ្លាតវៃ ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្តសៀមរាប បន្ថែមទៀតថា នៅក្នុងអាណត្តិ នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ក៏បានលើកឡើងអំពីបច្ចេកវិទ្យាឌីជីថល និងទីក្រុងឆ្លាតវៃនេះផងដែរ ដូច្នេះ ការកសាងធនធានមនុស្ស គឺជាគន្លឹះមួយយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តនូវផែនទីបង្ហាញផ្លូវសម្រាប់ កសាងទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដែលការកសាងសមត្ថភាពនេះ ក៏រៀបចំប្រព័ន្ធ និងរចនសម្ព័ន្ធ របស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប គឺជាចំណុចដ៏សំខាន់ក្នុងការចូលរួមអនុវត្តនូវផែនទី បង្ហាញផ្លូវរបស់យើងផងដែរ ថ្វីត្បិតតែយើងបានរៀបចំនូវរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តផ្ទាល់ក្នុងការអនុវត្ត និងសម្របសម្រួលការងារនានារួចហើយពិតមែន តែរចនាសម្ព័ន្ធ និងប្រព័ន្ធ ដើម្បីកសាងទំនាក់ទំនងរវាងរដ្ឋបាលខេត្តជាមួយឯកជន ជាមួយបណ្តាសាកលវិទ្យាល័យនានា ក៏ដូចជាមួយប្រជាពលរដ្ឋ អំពីទីក្រុងឆ្លាតវៃ នៅមិនទាន់បានរៀបចំនៅឡើយទេ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក លីវ សាន្ត

Tags: ទីក្រុង​ឆ្លាត​វៃ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជំរុញដល់គណៈកម្មការសាខាខេត្តសៀមរាប ត្រូវពង្រឹង ពង្រីកសមាជិកភាព និងផ្តួចផ្តើមរៀបចំយុទ្ធនាការ កៀរគររកមូលនិធិ

អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជំរុញដល់គណៈកម្មការសាខាខេត្តសៀមរាប ត្រូវពង្រឹង ពង្រីកសមាជិកភាព និងផ្តួចផ្តើមរៀបចំយុទ្ធនាការ កៀរគររកមូលនិធិ

ក្រុមអ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ

ក្រុមអ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ

រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការ ជំនាញទំាង១០នៃរដ្ឋសភានីតិកាលទី៧

រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការ ជំនាញទំាង១០នៃរដ្ឋសភានីតិកាលទី៧

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.