Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ចលនាប្រឡងប្រណាំង ៣ល្អ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស

ដោយ Pothe Thun
17/10/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ចលនាប្រឡងប្រណាំង ៣ល្អ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស
262
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅខេត្តសៀមរាប ក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ កូនល្អ សិស្សល្អ មិត្តល្អថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ក្រោមប្រធានបទ “ការចាប់ផ្តើមរបស់កុមារ និង យុវជន ដើមី្បក្លាយខ្លួនជាមូលធនមនុស្ស ” នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ចលនាប្រឡងប្រណាំង ៣ល្អ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាទាំងបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការអភិវឌ្ឍចលនាប្រឡងប្រណាំង ៣ល្អ របស់យុវជន និងកុមារ ក្រសួងអប់រំបានដាក់ចេញនូវសេចក្តីណែនាំកាលពីឆ្នាំ២០០៩ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តចលនាប្រឡងប្រណាំង៣ល្អរបស់យុវជន និងកុមារ គឺកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងទម្រង់ជាការប្រកួតប្រជែងធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញ សំដៅលើកកម្ពស់ការចូលរួមរបស់យុវជននិងកុមារ លើសកម្មភាពការសិក្សារៀនសូត្រ ការងារសង្គម គ្រួសារ និងសកម្មភាពមិត្តជួយមិត្ត ក្នុងនាមជាមាសជិកក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា និងជម្រុញការអនុវត្ត ចលនាប្រឡងប្រណាំង ៣ល្អ កាន់តែមានភាពប្រសើរឡើង។ ជាមួយគ្នានោះមន្រ្តី ថ្នាក់ដឹកនាំ យុវជន និងកុមារគ្រប់ថ្នាក់ ត្រូវរួមគ្នាជម្រុញចលនាប្រឡងប្រណាំង ៣ល្អ ឲ្យក្លាយជាចលនាមួយដ៏មានប្រសិទ្ធភាព ស្រមតាមប្រធានបទ ក្នុងការអភិវឌ្ឍសមត្ថភាពយុវវ័យដែលជាផ្នែក មួយដ៏សំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់ គុណភាពអប់រំ ដោយផ្អែកតាមសសរស្តម្ភទាំង៤ នៃការអបរំ គឺរៀនដើម្បីទទួលបានចំណេះដឹង រៀនដើម្បីចំណេះធ្វើរៀនពីបទពិសោធន៍ រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនរស់នៅជាមួយគ្នា ធ្វើការងារជាក្រុមស្រប ទៅតាមការវិវត្តរបស់សង្គម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលអាណតិ្តទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាសសរស្តម្ភដ៏រឹងមាំនៅកម្ពុជា។ ក្នុងនោះវិស័យអប់រំកំពុងមានការអភិវឌ្ឍគ្រប់ផ្នែក ដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋ ទូទៅឲ្យមានជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខ្ពង់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការន ទីផ្សាការងារ ពិសេសផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍកម្លាំង យុវវ័យជាកម្លាំងដ៏ខ្លាំងក្លា សម្រាប់បន្តវេន្តអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។ ផ្តើមចេញពីសកម្មភាពជម្រុញចលនា ៣ល្អកន្លងមក ក្មួយៗយុវជន-កុមារជាច្រើនបានចាប់អារម្មណ៍ និងបានផ្លាស់ប្តូរផ្នត់គំនិត និងទំលាប់ធ្វើការងារស្ម័គ្រចិត្ត និង ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ប្រកបដោយមោទនភាពជាតិ និង ការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្តភ័ក្តិ គ្រួសារ និងសង្គមជាតិ ព្រមទាំងសង្វាតសិក្សារៀនសូត្របានជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរអប់រំរាជធានីខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះវេទិកាពិភាក្សា និងវាយតម្លៃឲ្យបានផុលផុសនូវបញ្ហាមួយចំនួន ក្នុងការពង្រឹងយន្តការក្រុមប្រឹក្សាកុមារ-យុវជន ជាពិសេសការស្គាល់អំពីតួនាទីរបស់ក្រុមប្រឹក្សា និងស្គាល់ខ្លួនឯងថា ជាសមាជិកក្រុមប្រឹក្សា ដើម្បីជម្រុញការអនុវត្តចលនាពល្អនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ។ ត្រូវខិតខំរិះរកវិធានការថ្មីៗ ព្រមទាំងបញ្ហាសំខាន់ៗដែលតម្រូវការ ពិតប្រាកដីទាមទារឱ្យមានដំណោះស្រាយ ដើម្បីជំរុញចលនាប្រឡងប្រណាំង៣ល្អ ក្លាយជាចលនា ដោយសុខសន្តិភាព ធ្វើការងារជាក្រុមស្របទៅតាម ការវិវត្តរបស់សង្គមបែបប្រជាធិបតេយ្យមួយដែល មានវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសយើង ដូចប្រសាសន៍របស់ សម្តេចមហាបថរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថា ការធ្វើទំនើបកម្ម សង្គមត្រូវផ្សារភ្ជាប់ទៅនឹងសីលធម៌និងឥរិយាបទរបស់មនុស្ស។ នៅពេលយើងមានមនុស្សរឹងមាំ យើងនឹងមានអ្វីៗទាំងអស់៕


អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ ,ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងអប់រំអភិវឌ្ឍធនធានមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំក្រសួងធម្មការ នាំយកទេយវត្ថុជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់វត្ត និងអាស្រមដែលមានការខ្វះខាតចំនួន៩ នៅខេត្តសៀមរាប

ថ្នាក់ដឹកនាំក្រសួងធម្មការ នាំយកទេយវត្ថុជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់វត្ត និងអាស្រមដែលមានការខ្វះខាតចំនួន៩ នៅខេត្តសៀមរាប

ប្រជាពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងអាជ្ញាធរសង្កាត់ ក្នុងការសម្រេចបើកផ្លូវក្នុងភូមិវត្តបូព៌ ប្រវែងជាង៥០០ម៉ែត្រ

ប្រជាពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងអាជ្ញាធរសង្កាត់ ក្នុងការសម្រេចបើកផ្លូវក្នុងភូមិវត្តបូព៌ ប្រវែងជាង៥០០ម៉ែត្រ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ ត្រូវបានរដ្ឋាភិបាលដាក់ចេញ សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ ត្រូវបានរដ្ឋាភិបាលដាក់ចេញ សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.