Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ ត្រូវបានរដ្ឋាភិបាលដាក់ចេញ សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា

ដោយ Pothe Thun
19/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ ត្រូវបានរដ្ឋាភិបាលដាក់ចេញ សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ ត្រូវបានរដ្ឋាភិបាលដាក់ចេញ សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថាការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១ ហើយសម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗចំនួន ៣ ។


ថ្លែងនៅក្នុងពិធីប្រកាសមុខតំណែង ឯកឧត្តម ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម ជឺ សុខ ដែលត្រូវបានផ្ទេរទៅកាន់ជាប្រធានសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍បន្តថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពជាប់ជាប្រចាំ ព្រោះកិច្ចការនេះមានសារៈសំខាន់ ដើម្បីលើកស្ទួយសង្គមនីតិរដ្ឋនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃការថែរក្សាសន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពសុខសាន្តរបស់ប្រជាជន ហើយនិងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចិរភាព។ ឯកឧត្តមបន្តថា ការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១ ហើយសម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗចំនួន ៣ ដែលក្នុងនោះរួមមាន៖ (ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស និង (ទី៣)-ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបន្តថា ដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់យើងបាន គឺត្រូវអនុវត្តតាមសសរស្តមពីរ ទី១ គឺត្រូវខិតខំកែទម្រង់ប្រព័ន្ធតុលាការឱ្យបានស៊ីជម្រៅ ធ្វើម៉េចឱ្យមានសេវាល្អ គុណភាពល្អ ទី២ គឺការកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺការដាក់ចេញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនេះក្រសួងយុត្តិធម៌ចាត់ទុកថា ជាការកែទម្រង់ ដ៏សំខាន់នៅកម្ពុជា ហើយអាចហៅបានថា ការកែទម្រង់ដោះស្រាយវិវាទនៅកម្ពុជាតែម្តង។ ហើយដើម្បីធ្វើឱ្យការងារនេះមានភាពជោគជ័យ យើងត្រូវចាប់ផ្តើមវាយតម្លៃសភាពការនៃស្ថាប័នតុលាការ និងមន្រ្តីយុត្តិធម៌នៅកម្ពុជា ដែលបប្បន្ននេះ យើងមានចៅក្រុម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជាមានប្រមាណជាង៧០០នាក់ ក្នុងនោះព្រះរាជអាជ្ញាមានប្រហែល៥០ភាគរយ ហើយតុលាការ គឺមាននៅតែក្នុងទីរួមខេត្តប៉ុនណ្ណោះ។ ហើយចំនួនប្រជាជនកម្ពុជាមាននៅក្នុងរង្វង់១៧លាននាក់ ដូចនេះចំនួនចៅក្រុម និងព្រះរាជអាជ្ញា មិនទាន់អាចឆ្លើយតបទៅនឹងការដោះស្រាយវិវាទតម្រូវការរបស់ប្រជាពលរដ្ឋបាននោះទេ។ ដូចនេះបើផ្អែកតាមចក្ខុវិស័យនៃការកែទម្រង់ និងបទពិសោធន៍ដែលយើងមានពីសង្គម និងពិភពលោក ទៅថ្ងៃអនាគត់អាចក្នុងរង្វង់២០ទៀត កម្ពុជាប្រហែលត្រូវមានតុលាការថ្នាក់ស្រុក ដែលជាប្រភេទតុលាការ លហុ មានតួនាទីសមត្ថកិច្ចដោះស្រាយបទល្មើស លហុ ឬបទល្មើសតូចតាច ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាយុត្តិធម៌ និងដោះស្រាយវិវាទជូនពួកគាត់បានលឿន និងទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026


អត្ថបទ ៖ លោក ជា ស្រស់

Tags: ក្រសួងយុត្តិធម៌ច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែក្នុងស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែក្នុងស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជម្រុញដល់សិស្ស ឱ្យយកចិត្ដទុកដាក់រៀនសូត្រដើម្បីទទួលជ័យជំនះប្រលងបាក់ឌុប

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជម្រុញដល់សិស្ស ឱ្យយកចិត្ដទុកដាក់រៀនសូត្រដើម្បីទទួលជ័យជំនះប្រលងបាក់ឌុប

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញចំណុចគន្លឺះសំខាន់ៗ ដល់កុមារនិងយុវជន អនុវត្តចលនាប្រឡងប្រណាំង៣ល្អកសាងសមត្ថភាពបន្តវេនអភិវឌ្ឍជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញចំណុចគន្លឺះសំខាន់ៗ ដល់កុមារនិងយុវជន អនុវត្តចលនាប្រឡងប្រណាំង៣ល្អកសាងសមត្ថភាពបន្តវេនអភិវឌ្ឍជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.