Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំក្រសួងធម្មការ នាំយកទេយវត្ថុជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់វត្ត និងអាស្រមដែលមានការខ្វះខាតចំនួន៩ នៅខេត្តសៀមរាប

ដោយ Pothe Thun
17/10/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ថ្នាក់ដឹកនាំក្រសួងធម្មការ នាំយកទេយវត្ថុជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់វត្ត និងអាស្រមដែលមានការខ្វះខាតចំនួន៩ នៅខេត្តសៀមរាប
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ព្រមទាំងក្រុមប្រតិភូអមដំណើរ ដោយបានសហការជាមួយរដ្ឋបាលខេត្ត និងព្រះមេគណខេត្តសៀមរាប បាននាំយកទេយវត្ថុដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវ ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្ត និងអាស្រមដែលមានជីវភាពខ្វះខាតចំនួន៩ ក្នុងខេត្តសៀមរាប។

ពិធីប្រគេននេះដែរធ្វើឡើងនៅក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប ក្រោមព្រះវត្តមានសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយស ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប រួមនឹងប្រតិភូសង្ឃ និងអាជ្ញាធរខេត្តជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ទូច សារ៉ុម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេន និងជូនដល់មន្ត្រីសង្ឃខេត្ត ព្រះសង្ឃគ្រប់អង្គ ប្រជាពុទ្ធបរិស័ទដែលជានិច្ចកាលសម្តេចបវរធិបតី តែងតែគិតគូរពីសុខទុក្ខ ភាពលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងគោរពស្រឡាញ់ជឿជាក់លើព្រះពុទ្ឋសាសនា ព្រោះថាព្រះពុទ្ឋសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវមានប្រសាសន៍ថា ក្នុងនាមក្រសួងធម្មការ និងសាសនា ពិតណាស់គឺចង់ឃើញនៅតាមបណ្តាវត្តវ៉ាអារាមនានា លឺតែសម្តេងព្រះធម៌ មានភាពស្ងប់ស្ងាត់ ដែលផ្តល់ភាពត្រជាក់ត្រជុំសម្រាប់ប្រជាពុទ្ឋបរិស័ទជ្រកក្រោមម្លប់ព្រះធម៌ ស្របតាមរដ្ឋធម្មនុញ្ញ ថាព្រះពុទ្ឋសាសនាជាសានារបស់រដ្ឋ ខណៈដែរបច្ចុប្បន្នវិស័យព្រះពុទ្ឋសាសនា កំពុងតែល្បីរន្ទឺនៅក្នុងពិភពលោក។ ស្របពេលជាមួយគ្នានោះ បណ្តាប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍ មានភាពជឿជាក់ថាព្រះពុទ្ឋសាសនាធ្វើឱ្យប្រទេសរីចម្រើនជឿនលឿនជាពិសេសនៅកម្ពុជាយើងតែម្តង។ ហើយភាពល្បីល្បាញ និងភាពរីកចម្រើនរបស់ព្រះពុទ្ឋសាសនាអាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព បើគ្មានសុខសន្តិភាពទេយើងក៏គ្មានឱកាសអភិវឌ្ឍប្រទេសបានរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។

សូមបញ្ជាក់ថា ទេយវត្ថុជាគ្រឿងឧបភោគបរិភោគដែឡបាននាំយកមកប្រគេននាពេលនេះរួមមាន៖ អង្គរ ១៤០ការ៉ុង, មីយើង ១៧៥កេស បានបែងចែក និងប្រគេនដល់វត្តចំនួន៧ និងអាស្រមចំនួន២ រួមនឹងបច្ច័យសម្រាប់វត្ត និងអាស្រមនីមួយៗ ២០ម៉ឺនរៀលផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងធម្មការវត្តរាជបូណ៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងអាជ្ញាធរសង្កាត់ ក្នុងការសម្រេចបើកផ្លូវក្នុងភូមិវត្តបូព៌ ប្រវែងជាង៥០០ម៉ែត្រ

ប្រជាពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងអាជ្ញាធរសង្កាត់ ក្នុងការសម្រេចបើកផ្លូវក្នុងភូមិវត្តបូព៌ ប្រវែងជាង៥០០ម៉ែត្រ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ ត្រូវបានរដ្ឋាភិបាលដាក់ចេញ សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ ត្រូវបានរដ្ឋាភិបាលដាក់ចេញ សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា

គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែក្នុងស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែក្នុងស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.